NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ
ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ ។ ដើម្បីបំពេញនូវតម្រូវការរបស់យុវវ័យសម័យថ្មីបង្ហាញជំនាញបែប EXTREME FUN និងសមត្ថភាពដ៏ក្លៀវក្លា ជាមួយម៉ាស៊ីន 125cc Manual Hand Clutch កម្លាំងរឹតតែខ្លាំងលើសពីការរំពឹងទុក។ ចង់ដឹងថា NEW HONDA MSX GROM មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា ÷
PLAY WITH STYLE:
• ថ្មី! ជាមួយការរចនាផ្នែកចំហៀងថ្មី Bold On and Washer កាន់តែលេចធ្លោ ប្លែក ទាក់ទាញ។
• ចង្កៀងមុខថ្មី! រចនាបែប OCTAGON ដែលបំពាក់ដោយ LED ២ជាន់ កំពូលស្ព័រដ៏ទំនើបចុងក្រោយ ពន្លឺភ្លឺច្បាស់ មុតស្រួច គ្រប់ដងវិថី ផ្តល់សុវត្ថិភាពក្នុងការបើកបរគ្រប់កាលៈទេសៈ។
• បំពង់ស៊ីម៉ាំងថ្មី! រចនា បែប Slip-On ទម្ងន់ស្រាលដែលបំពាក់លើម៉ូតូប្រភេទ Sport Naked ។
• កុងទ័រថ្មី! បែប FULL LCD DIGITAL បង្ហាញភាពលំអិតគ្រប់តួនាទី ព្រមជាមួយភ្លើងប្រាប់ពីការប្ដូរលេខ និងភ្លើងចង្កឹះលេខដែលអ្នកកំពុងជិះ។
• ថ្មី! កាំបន្ទះទំហំ 12” ជាមួយសំបកបន្ទារធំ គ្មានពោះវៀន កាន់តែស្ព័រ និងមានលំនឹងល្អ ធ្វើអោយការបើកបរប្រកប ដោយទំនុកចិត្ត គ្រប់ដងវិថី។
PLAY WITH POWER:
• ម៉ាស៊ីនកម្លាំង 125cc រំភាយកំដៅដោយខ្យល់ (Air-Cooled) ជាមួយប្រព័ន្ធប៊ិក (PGM-FI) ចំហេះសព្វ ផ្ដល់នូវសមត្ថភាពខ្លាំង។
• ប្រព័ន្ធបញ្ជូនលេខរហូតដល់៥តង់ បន្ថែមសមត្ថភាពជំរុញកម្លាំងទ្វេ ធ្វើអោយការបើកបរកាន់តែរំជើបរំជួល។
PLAY WITH COLOR:
NEW MSX GROM មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ខៀវ និង ពណ៌ខ្មៅ សាកសមឥតខ្ចោះ។
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ ។
សម្រាប់ព័ត៌មានបន្ថែម៖
ចូលតាមរយៈលីង: https://bit.ly/YTNewMSXGROM
ឬគេហទំព័រ: https://bit.ly/NewMSXGROM
និង Facebook Page: https://bit.ly/FBNewMSXGROM
សូមទស្សនាវីដេអូខាងក្រោម៖
ទំនាក់ទំនងតាមទូរស័ព្ទ: 010 922 922