នាំកូនៗសម្អាតផ្ទះ ជួយបណ្តុះទម្លាប់ល្អ ការងារឆាប់ហើយ គ្រួសាររីករាយទាំងផ្លូវចិត្ត និង ផ្លូវកាយ
ការងារផ្ទះ ជាការងាររបស់មនុស្សស្រី តែប្រសិនបើមនុស្សគ្រប់គ្នាក្នុងគ្រួសារចូលរួមចំណែកធ្វើម្នាក់បន្តិចៗនោះ វានឹងក្លាយជាសេចក្តីសុខនៅក្នុងគ្រួសារមួយបែបទៀត អនាម័យផ្ទាល់ខ្លួន និង នៅក្នុងផ្ទះ ជារឿងសំខាន់ដែលសមាជិកម្នាក់ៗនៅក្រុមគ្រួសារត្រូវយល់ដឹង និង រួមចំណែក មិនថាកូនតូចៗនោះទេ ។
ទម្លាប់សម្អាតផ្ទះជុំគ្នា គឺជាការបង្រៀនកូននូវទម្លាប់រស់នៅស្អាត មានអនាម័យ ដែលល្អចំពោះសុខភាព និង ប្រៀបបាននឹងការហាត់ប្រាណ និង អាចបង្កើតភាពស្និទ្ធស្នាលនៅក្នុងក្រុមគ្រួសារថែមទៀត ។ ឪពុកម្តាយគួរបែងចែកការងារទៅតាមកម្រិតដែលកូនៗអាចធ្វើបានសមស្របតាមវ័យរបស់គេ ។
ចូរជ្រើសរើសដោយប្រុងប្រយ័ត្ន ទឹកសម្អាតលក់នៅលើទីផ្សារមានជាច្រើនប្រភេទ ទៅតាមប្រភេទនៃការសម្អាត ។ តួយ៉ាងដូចជាទឹកសម្អាតកម្ចាត់មេរោគម៉ាក Promax ជាផលិតផលទឹកលាងសម្អាតកម្ចាត់មេរោគបានល្អ ផលិតតាមបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Unilever ដែលមានលទ្ធភាពសម្លាប់មេរោគបានយ៉ាងរហ័ស ។
ការងារដុសលាងសម្អាត ឥដ្ឋការ៉ូ ជញ្ជាំង កញ្ចក់ សម្ភារប្រើប្រាស់ និង បន្ទប់ទឹក ដែលជាការងារប្រើកម្លាំងខ្លាំង ទុកឲ្យឪពុកម្តាយជាអ្នកធ្វើ ដោយគួរប្រើទឹកសម្អាតកម្ចាត់មេរោគ Promax ដែលមានសារធាតុទឹកអូសាវ៉ែល ធ្វើកន្លែងដុសលាងសម្អាតប្រែជាស ភ្លឺដូចថ្មី ជាមួយប្រសិទ្ធភាពខ្ពស់ក្នុងការសម្លាប់មេរោគបានសព្វល្អ ធានាសុវត្ថិភាពពីមេរោគឆ្លងទាំងអស់ ។ ប៉ុន្តែពេលប្រើប្រាស់ អ្នកគួរពាក់ស្រោមដៃ ហើយពេលប្រើរួចអ្នកគួរទុកដាក់ឲ្យឆ្ងាយពីដៃក្មេង ។
ចំណែកឯការរៀបចំផ្ទះងាយៗ ដូចជាទុកដាក់សៀវភៅ ខ្នើយនៅលើសាឡុង ព្រមទាំងរបស់របរលេងក្មេងៗ គួរឲ្យកូនៗជួយធ្វើ ។ ជាធម្មតាក្មេងមិនចង់ធ្វើការងារទាំងអស់នេះទេ តែប៉ាម៉ាកគួរលួងពួកគេឲ្យធ្វើទោះតិច ឬ ច្រើនក្តី ហើយយូរៗទៅពួកគេនឹងចាប់ទម្លាប់ដ៏ល្អនេះបាន ហើយមិនសូវចូលចិត្តលេងបង្រាយថែមទៀត ។
គួរបញ្ជាក់ដែរថា ទឹកសម្អាតកម្ចាត់មេរោគម៉ាក Promax ត្រូវបានទទួលស្គាល់ និង ទទួលបានការគាំទ្រពីក្រសួងសុខាភិបាល (MOH) និង អង្គការសុខភាពពិភពលោក (WHO) ហើយត្រូវបានប្រើប្រាស់ដើម្បីបំផ្លាញមេរោគនៅនឹងទីកន្លែងដែលមានករណីឆ្លង នៅពេលមានការផ្ទុះឡើងនូវមេរោគថ្មីមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ៕