ខ្លាំងយូរឆ្នាំ! ឥលូវក្រុមហ៊ុនអន្តរជាតិ យូនីលីវឺ ល្បីចេញផលិតផលថ្មីនៅកម្ពុជាអាចកម្ចាត់មេរោគយ៉ាងមានប្រសិទ្ធភាព
Unilever ត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុនអន្តរជាតិដ៏ធំ និង មាននិរន្តរភាពមួយ លេចធ្លោក្នុងទីផ្សារផ្គត់ផ្គង់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដោយសារតែរាល់ផលិតផលដែលក្រុមហ៊ុនមួយនេះផលិតសុទ្ធសឹងតែគិតដល់សុខភាព និង តម្រូវការរបស់អ្នកប្រើ ប្រកបដោយគុណភាព និងស្តង់ដារអនាម័យខ្ពស់ ។
អស់រយៈពេលជាង ១២០ឆ្នាំនេះ Unilever ផលិតបានផលិតផលប្រមាណ ៤០០ ប្រេន ដែលបានដាក់លក់នៅលើ ១៩០ ប្រទេស ហើយជារៀងរាល់ថ្ងៃ មានមនុស្ស ២.៥ លាននាក់ កំពុងប្រើប្រាស់ផលិតផលដែលផ្គត់ផ្គង់ដោយ Unilever ដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ ។
ចូលទីផ្សារកម្ពុជាប្រមាណជាង ១៣ ឆ្នាំនេះ ក្រុមហ៊ុន Unilever បានផ្គត់ផ្គង់ផលិតផលជាច្រើនប្រភេទមិនថាផលិតផលថែរក្សាសម្រស់ សាប៊ូបោកខោអាវ សម្អាតផ្ទះ និង ផ្ទះបាយ ក្នុងតម្លៃសមរម្យ ដែលសមស្របនឹងជីវភាពប្រជាជនខ្មែរ ។
បច្ចុប្បន្នក្រុមហ៊ុន Unilever បានយកចិត្តទុកដាក់ពីសុខភាព និង សុវត្ថិភាពរបស់អតិថិជនខ្លួន ដែលកំពុងបារម្ភ និង ព្យាយាមស្វែងរកវីធីទប់ទល់នឹងការឆ្លងពីវីរុសផ្សេងៗ ។ ក្នុងនោះដែរ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវតែមានអនាម័យផ្ទាល់ខ្លួន ដោយការលាងសម្អាតដៃនឹងសាប៊ូ មានអាកុល ឬ ជែលសម្លាប់មេរោគតាមខ្លួន ដុសលាងសម្អាតរបស់របរក្នុងផ្ទះជាប្រចាំ ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ Unilever បានផលិតនូវទឹកសម្អាតកម្ចាត់មេរោគម៉ាក Promax ជាផលិតផលដែលជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដើម្បីការពារពិភពលោក ពិសេសអតិថិជនរបស់ខ្លួនពីការរាតត្បាតនៃវីរុស និងមេរោគប្រភេទថ្មីដទៃទៀត ។
ទឹកសម្អាតកម្ចាត់មេរោគម៉ាក Promax ជាប្រភេទទឹកសម្អាតដែលមានសារធាតុទឹកអូសាវ៉ែល (bleach) អាចសម្អាតបានយ៉ាងល្អទៅលើផ្ទៃដែលមេរោគចូលចិត្តប្រមូលផ្តុំ ដូចជាឥដ្ឋការ៉ូ ជញ្ជាំង កញ្ចក់ សម្ភារប្រើប្រាស់ និងបន្ទប់ទឹក ឲ្យមានសភាព ស ភ្លឺថ្លា ហើយអាចចូលទៅសម្លាប់ភាគតូចល្អិតនៃមេរោគបានយ៉ាងឆាប់រហ័ស ។ រក្សាអនាម័យផ្ទាល់ខ្លួន និង នៅក្នុងផ្ទះ ដើម្បីទទួលបាននូវសុវត្ថិភាព ជៀសវាងមានមេរោគឆ្លងដោយមិនដឹងខ្លួន ។
ផលិតផលម៉ាក Promax មានការទទួលស្គាល់ និង ការគាំទ្រពីក្រសួងសុខាភិបាល (MOH) និង អង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រើប្រាស់ដើម្បីបំផ្លាញមេរោគនៅកន្លែងដែលមានករណីឆ្លង នៅពេលមានការផ្ទុះឡើងនូវមេរោគថ្មីដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ៕