Connect with us

អត្ថបទក្រុមហ៊ុន

ណេ​ស​ត្លេ ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ ភេសជ្ជៈ​ឈានមុខ​គេ​នៅលើ​ពិភពលោក​បន្ត​ប្តេជ្ញាចិត្ត​លើកកម្ពស់​សុខភាព​ប្រជាជន​កម្ពុជា​តាមរយៈ​ព្រឹត្តិការណ៍​អប់រំ​សុខភាព​/​កម្មវិធី «ណេ​ស​ត្លេ សុខភាព​ល្អ ផ្ទះ​រីករាយ​»

on

Advertisement

​ភ្នំពេញ ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២០ ៖ កំណើន​សេដ្ឋកិច្ចជាតិ និង​ ការកាត់បន្ថយ​ភាពក្រីក្រ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​ សុខភាព​របស់​ប្រជាជន​កម្ពុជា​ ។ ប្រជាជន​ដែលមាន​ប្រាក់ចំណូល​កម្រិត​មធ្យម កំពុងតែ​មានការ​កើនឡើង​ជា​លំដាប់ ដែលជា​ហេតុនាំឱ្យ​ប្រជាជន​ភាគច្រើន​ចាប់អារម្មណ៍​ទៅនឹង​ការបរិភោគ​អាហារ និង​ទម្លាប់​នៃ​ការហាត់​ប្រាណ ដើម្បី​ធ្វើឱ្យ​ជីវិត​រស់នៅ​របស់​ពួកគាត់​កាន់តែ​ប្រសើរ និង​ប្រកបដោយ​សុខភាព​ល្អ ​។ ទោះជា​យ៉ាងនេះ​ក្តី មានការ​សិក្សា​ជាច្រើន​បាន​បង្ហាញថា កង្វះខាត​អាហារូបត្ថម្ភ​នៅក្នុង​ចំណោម​កុមារ និង​ស្ត្រី នៅតែ​ជា​ក្តីកង្វល់​របស់​យើងទាំងអស់គ្នា​នៅឡើយ​ ។ នេះ​បណ្តាលមកពី​អាហារ ឬ​ភេសជ្ជៈ​ដែល​ពួកគាត់​ទទួលទាន​រាល់ថ្ងៃ មិនមាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដែល​រាងកាយ​របស់​ពួកគាត់​ត្រូវការ​ជា​ចាំបាច់​ ។​

​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ គឺ​បានមកពី​ការទទួល​ទាន​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​ត្រឹមត្រូវ ការធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ការគ្រប់គ្រង​ភាព​តានតឹង និង​ ការ​ទទួលទានដំណេក​ឱ្យបាន​គ្រប់គ្រាន់​។ នៅពេលដែល​យើង​អនុវត្ត​បានល្អ​នូវ​រាល់​ចំណុច​ទាំងអស់នោះ វា​នឹង​ជួយ​យើង​ក្នុងការ​បង្កើន​ថាមពល និង​ការ​ផ្តោតអារម្មណ៍​បាន​កាន់តែ​ប្រសើរ ដែល​អាចធ្វើឱ្យ​សុខភាព​យើង​កាន់តែ​ល្អ និង​មាន​ភាព​រីករាយ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ណេ​ស​ត្លេ ដែលជា​ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ភេសជ្ជៈ​ឈានមុខ​គេ​នៅលើ​ពិភពលោក បាន​បន្ត​បង្កើត​នូវ​ផលិតផល​យ៉ាងច្រើន​សម្បូរបែប ដែល​ក្នុងនោះ​រួមមាន​៖ ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ និង​ម៉ៃ​ឡូ​ជាដើម ដែល​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​សំខាន់ៗ សម្រាប់​អតិថិជន​ទាំងអស់ ជាពិសេស កុមារ យុវជន និង​ស្ត្រី ដើម្បី​ទទួលបាន​នូវ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​សម្រាប់​របប​អាហារ​របស់​ពួកគាត់​ ។​

​អស់​រយៈពេល​ជាង ១៥០ ឆ្នាំ​មកហើយ ដែល​ណេ​ស​ត្លេ បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​គ្រប់រូប​។ ផលិតផល​របស់​ណេ​ស​ត្លេ ទទួលបាន​ការពេញនិយម និង​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​មាន​វត្ត​មាននៅ​កម្ពុជា​ជាច្រើន​ទសវត្សរ៍​មកហើយ ព្រមទាំង​មាន​ប្រវត្តិ​យ៉ាងរឹងមាំ ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​គុណភាព​ល្អ និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដែល​ទទួលស្គាល់​ដោយ​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ សុខភាព និង​សុខុមាលភាព​។​

​ដើម្បី​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​សុខភាព​ប្រកបដោយ​និរន្តរភាព​របស់​ប្រជាជន​កម្ពុជា និង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារសំខាន់​នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ ក្រុមហ៊ុន ណេ​ស​ត្លេ ដែលជា​ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ភេសជ្ជៈ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​បានរៀបចំ​ក​ម្ម​វិធី “​ណេ​ស​ត្លេ សុខភាព​ល្អ ផ្ទះ​រីករាយ​“ ដែល​នឹង​ប្រព្រឹត្តទៅ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន ១៦ ចាប់ពី​ថ្ងៃទី ៤ ខែតុលា រហូតដល់​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ​។​

​កម្មវិធី​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​តាម​ផ្សារ​នានា​ជាច្រើន​នៅ​ទូទាំងប្រទេស ដោយ​ផ្តល់ជូន​នូវ​ការអប់រំ​សុខភាព​ជាច្រើន​រួមមាន​៖ ការពិនិត្យ​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ (BMI) ការ​ភ្លក្ស​ផលិតផល ការចាប់​ឆ្នោត​យក​រង្វាន់ ព្រមទាំង​ការ​វាស់​សម្ពាធ​ឈាម និង​ការធ្វើ​តេស្ត​ឆ្អឹង​ដោយ​ឥតគិតថ្លៃ រួម​នឹង​ដំបូន្មាន​សំខាន់ៗ ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​។ ទម្លាប់​នៃ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​ក៏​នឹង​ត្រូវបាន​ណែនាំ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​ ។​

​ផលិតផល​ជាច្រើន​របស់ ណេ​ស​ត្លេ ក៏​នឹងត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​កម្មវិធី​នេះ​ផងដែរ ដែលមាន​ដូចជា​៖ ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ ម៉ៃ​ឡូ ណេ​ស​កាហ្វេ និង ម៉េ​ក​គី ជាដើម ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​ត្រូវបាន​ផលិតឡើង​តាមបែប​វិទ្យាសាស្ត្រ ដើម្បី​ផ្តល់នូវ​ជីវជាតិ​បំប៉ន​ដល់​សមាជិកគ្រួសារ​គ្រប់​ជំនាន់​។
​ណេ​ស​ត្លេ សូម​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា នៅតាម​ទីតាំង​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួលបាន​នូវ​គន្លឹះ​សំខាន់ៗ​ដែល​ធ្វើឱ្យ​ជីវិត​រស់​ប្រចាំថ្ងៃ កាន់តែ​ប្រសើរ និង​មាន​សុខភាព​ល្ អ​៕

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ធ្លាប់ល្បីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ
ភ្លេចគាត់ឬនៅ? រំឭកពីអតីតតារាសម្តែងទសវត្សរ៍ ៨០-៩០ ហុក លក្ខិណា បន្តិច ពេលនេះដល់ណាណីហើយ!
បើមិនចង់ស៊យធំ អ្នកមានផ្ទះបែរមុខទៅទិសខាងកើតក្នុងឆ្នាំ ២០២១ ហាមធ្វើរឿងទាំងនេះ
មុននេះ ទ្រី សុផានិត យំគគ្រូកលើកដៃសំពះសុំទោសប្អូនស្រី ទ្រី ដាណា លើគ្រែពេទ្យ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន19 hours ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន4 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន5 days ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន6 days ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...

អត្ថបទក្រុមហ៊ុន1 week ago

អីយ៉ា​! តារា​ ៤ ​ក្រុម ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​សង្វៀន​ម្ហូប​»​ រដូវ​កាល​ទី ​១

ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន​៤​ក្រុម ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់​ ២០​ លាន​រៀល និង ពានរង្វាន់​សង្វៀន​ម្ហូប​រដូវ​កាល​ទី​ ១ ​។​ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​ ១៩ ខែវិច្ឆិការ​ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី​«​សង្វៀន​ម្ហូប​» នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​វត្តមាន​តារាចម្រៀង...

អត្ថបទក្រុមហ៊ុន1 week ago

Shop and win របស់​គ្លូ​ប៊​ល ហៅ​ស៍ ត្រឡប់មក​លើក​នេះ យើង​នឹង​មិនឱ្យ​អតិថិជន​ខកបំណង​ជាមួយនឹង​រង្វាន់​ធំ

-​រថយន្ត Toyota -Hilux Revo 2020 ចំនួន​មួយ​រង្វាន់ -​ម៉ាស៊ីន​បោកគក់ 20 រង្វាន់​ -​ទូរ​ទឹកកក 30 រង្វាន់​ -​ហើយ​មាន​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត 241 រង្វាន់​ ​ដែល​សរុប​ជា​ទឹកប្រាក់​សរុប​ចំនួន 100,000 USD ។ ​ដោយ​គ្រាន់តែ​លោកអ្នក​ដែលជា​សមាជិក...