មានអ្នកចូលទស្សនាច្រើនដល់ម្ល៉ឹង ! វីដេអូដំបូងរបស់ រ៉េត ស៊ូហ្សាណា ក្នុងរឿង «បិសាចគួរឲ្យស្រលាញ់» (មានវីដេអូ)
ពិតជាមិនធម្មតាមែនរយៈពេលត្រឹមតែមួយខែសោះ គឺគិតចាប់តាំងពីថ្ងៃចេញផ្សាយរហូតមកដល់ពេលនេះវីដេអូខ្លីរបស់កញ្ញា រ៉េត ស៊ូហ្សាណា នៅក្នុងរឿង «បិសាចគួរឲ្យស្រលាញ់» ទទួលបាននូវការទស្សនារហូតដល់ទៅជាង ៩០ ម៉ឺនដងក្នុងយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ។
អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀតនោះ គឺក្រៅពីទទួលបាននូវការការចូលទស្សនាច្រើនដងហើយនោះ ក៏ថែមទាំងទទួលបាននូវការ Comment យ៉ាងច្រើនផងដែរ ។ ដោយការ Comment ទាំងនោះបានកោតសរសើរចំៗតែម្តងថា នាងពិតជាសម្តែងបានយ៉ាងសមឥតខ្ចោះដូចធម្មជាតិពិតៗ បើទោះបីជានាងមានវ័យក្មេងខ្ចី និង ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងណាក្តី ។
សូមបញ្ជាក់ផងដែរថា រឿង «បិសាចគួរឲ្យស្រលាញ់» គឺជារឿងដំបូងសម្រាប់តួឯកស្រីវ័យក្មេងមួយរូបនេះក្រោយពីប្រឡូកសិល្បៈចម្រៀងប្រមាណជិតពីរឆ្នាំមកនេះ គឺបន្ទាប់ពីបញ្ចប់ការប្រលងចម្រៀង The Voice Cambodia រដូវកាលទីពីរ ៕