ទូរស័ព្ទ OPPO F7 មានតម្លៃសមរម្យ និង មានលក្ខណៈពិសេសច្រើនបែបនេះ នរណាមិនចង់បាន !
ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជាបានសម្ពោធនូវផលិតផលថ្មី គឺ OPPO F7 នៅសណ្ឋា គារសុខាភ្នំពេញ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និង ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ផងដែរ ។ យើងសង្កេតឃើញថាមកទល់ពេលនេះក្រុមហ៊ុន OPPO គឺមានតារាតំណាងបីនាក់ក្នុងការផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួន រួមមានដូចជា៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោក STEP ដែលសុទ្ធសឹងតែជាតារាកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ។
ក្រុមហ៊ុន OPPO ក៏បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទដែលខ្លួនដាក់សម្ភោធនេះ ជាម៉ូដែលមួយដែលមានការវិវឌ្ឍមួយកម្រិតទៀតទៅលើការថតរូបSelfie ហើយម៉ូដែលនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់កាន់តែរីករាយ និង ពេញចិត្តចំពោះការថតរូបSelfie ដោយបច្ចេកវិទ្យា AI ដែលមាននៅលើ OPPO F7 នេះ ។
យើងបានដឹងហើយថាកាលពីចុងឆ្នាំ ២០១៧ OPPO បានបញ្ចេញនូវម៉ូដែល F5 ជាម៉ូដែលដំបូងគេដែលបានបំពាក់កាមេរ៉ា 20MP រួមជាមួយបច្ចេកវិទ្យា AI ដែលបានធ្វើឱ្យអតិថិជនជាច្រើនមានការពេញចិត្ត និង គាំទ្រជាខ្លាំង ។ មិនបញ្ឈប់ការខិតខំប្រឹងប្រែងប៉ុណ្ណឹងទេ ពេលនេះOPPO បាននាំមកនូវម៉ូដែល OPPO F7 ដែលបានបំពាក់មកជាមួយកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលមានកាមេរ៉ាមុខទំហំធំដំបូងគេបង្អស់នាពេលបច្ចុប្បន្ន ហើយបានភ្ជាប់ជាមួយបច្ចេកវិទ្យា AI Beauty 2.0 ។ ពិសេសជាងនេះទៅទៀត វាបានប្រើប្រាស់នូវ Sensor HDR 576 របស់ Sony ដែលវាអាចធ្វើការបានយ៉ាងល្អក្នុងការផ្តិតយករូបភាពដ៏ស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយ ឬកុងពន្លឺក៏ដោយ ។
យ៉ាងណាមិញចំពោះបច្ចេកវិទ្យា AI Beauty 2.0 របស់ F7 វាអាចចាប់យកចំណុចសម្គាល់សំខាន់ៗនៅលើផ្ទៃមុខរបស់មនុស្សរហូតដល់ទៅ ២៩៦ ចំណុច វាថែមទាំងអាចសម្គាល់នូវភេទ អាយុ សម្បុរស្បែក ប្រភេទស្បែកដែលអាចធ្វើឲ្យការថតរូបរបស់អ្នកកាន់តែស្រស់ស្អាត និង មានលក្ខណៈធម្មជាតិ ។ មួយវិញទៀតនោះគឺមុខងារ AI Learning ដែលវាវៃឆ្លាតក្នុងការចងចាំនូវអ្វីដែលយើងបានកំណត់ទៅលើរូបភាពដែលអ្នកចង់បាន នៅពេលដែលយើងថតរូបលើកក្រោយ វានឹងធ្វើការកំណត់ទៅលើរូបថតរបស់យើងដោយស្វ័យប្រវត្តិដោយយើងមិនចាំបាច់ធ្វើការកំណត់ម្តងទៀតឡើយ ។
ដោយឡែកកាមេរ៉ាមុខរបស់O PPO F7 ក៏មានមុខងា Vivid Mode ដែលជាមុខងារជួយឲ្យការថតរូបកាន់តែស្រស់ស្អាត បន្ថែមពណ៌ទៅលើ Background ឲ្យកាន់តែស្រស់ស្អាត និង មានភាពរស់រវើក ។ លើសពីនេះទៅទៀត វាក៏មានមុខងារ AR Stickers ដែលអាចឲ្យលោកអ្នកថតរូបខ្យូតៗជាមួយ Stickers ជាច្រើន ។ ចំណែកកាមេរ៉ាក្រោយរបស់ OPPO F7 មានទំហំ 16MP បូករួមជាមួយ AI Recognition (ការសម្គាល់ឆ្លាតវៃ) ដែលអាចសម្គាល់ទៅលើស្ថានភាពផ្សេងៗរហូតដល់ ១៦ ស្ថានភាព ដែលអាចដាក់នូវកម្រិតពន្លឺឲ្យស្រស់ស្អាតទៅតាមស្ថានភាពនីមួយៗ ។
បើនិយាយពីអេក្រង់របស់ OPPO F7 វិញ វាមានទំហំ 6.23 អ៊ីង វិមាត្រ 19:9 កម្រិតបង្ហាញ FHD+ និង Resolution 2280×1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen ។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេង chat បណ្តើរ (We chat, Messenger & What App)។ សម្រាប់ផ្នែកម៉ាស៊ីនវិញ OPPO F7 ដំណើរការដោយ Processor ចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន 2.0 GHz (MTK P60) ។
ចំពោះម៉ូដែល OPPO F7នឹងមានSpecs ពីរជំរើសសម្រាប់ឲ្យអតិថិជនជ្រើសរើស គឺF7 Ram 4GB+Rom64GB និង F7 Ram 6GB+ Rom128GB ហើយម៉ូដែលទាំងពីរនេះសុទ្ធតែដំណើរការដោយ ColorOS 5.0 ដើរដោយAndroid 8.1 ។ ឯរូបរាងខាងក្រៅវិញ OPPO F7 ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ ។ វានឹងមានបីពណ៌សម្រាប់ឲ្យជ្រើសរើស មានដូចជា៖ ពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និង ពណ៌ពេជ្រខ្មៅ (Diamond Black) ។
ចំពោះតម្លៃវិញ OPPO F7 Ram4GB មានតម្លៃត្រឹមតែ 329$ ប៉ុណ្ណោះ ហើយលោកអ្នកក៏អាចចាប់ផ្តើមធ្វើការ Pre-order តាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ និង អាចរកជាវបាននៅលើទីផ្សារនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ នេះផងដែរ ។ រីឯ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃ429$ ។ សម្រាប់តម្លៃសមរម្យហើយមានលក្ខណៈពិសេសៗច្រើនបែបនេះ តើអ្នកណាមិនចង់បាន? ៕