អ្នកកំពតចង់កុម្មង់តាម foodpanda ពេលនេះមកដល់ហើយ តែប៉ុណ្ណេះកុម្ម៉ង់រាល់ថ្ងៃម៉ង! (វីដេអូ)
កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ?
foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស និង ងាយស្រួល ថែមទាំងឥតគិតថ្លៃទៀត ។ អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាចប្រើសេវាកម្មកុម្ម៉ង់ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ ។ បើនិយាយពីប្រូម៉ូសិនវិញគឺអស់ទាស់តែម្តង សម្រាប់អ្នកកំពតយើងដែលជាអតិថិជនប្រើប្រាស់លើកដំបូងនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50% (ច្រើនបំផុតត្រឹម ៣ ដុល្លារ) ដែលគ្រាន់តែប្រើប្រាស់កូដ [ HELLOKP ] ដែលមានសុពលភាពចាប់ពីថ្ងៃទី ២៣ កញ្ញា ដល់ ថ្ងៃទី ៣១ ធ្នូ ២០២០ ។ បញ្ជាក់៖ ប្រើបានតែម្តងប៉ុណ្ណោះ ។
នាចុងឆ្នាំ ២០១៩ foodpanda បានពង្រើកខ្លួនមកប្រទេសកម្ពុជា រួមមាននៅទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និង កំពង់ចាមរួចមកហើយ ។ ដោយទទួលបានសន្ទុះគាំទ្រពីសំណាក់អតិថិជននៅ ខេត្តទាំង ៤ នេះ foodpanda ក៏បានពង្រើកខ្លួនទៅកាន់ខេត្តកំពត ដើម្បីបំពេញតម្រូវការអតិថិជន និង បង្កើនភាពងាយស្រួល ។
សំខាន់ហាងអាហារជាច្រើនមានក្នុងកម្មវិធី foodpanda ។ តោះៗជម្រើសក៏មានច្រើន ហើយដឹកជញ្ជូនងាយស្រួលយ៉ាងនេះ ឃ្លានបាត់ទៅហើយ អ៊ីចឹងនៅចាំអីទៀត! អ្នកកំពតគ្នាយើង ប្រញាប់ដោនឡូតកម្មវិធី foodpanda តាមរយៈលីងនេះ http://onelink.to/fpkh ដើម្បីទទួលបានអាហារឆ្ងាញ់ ជាមួយប្រូម៉ូសិនជាច្រើន ជាពិសេសដឹកជញ្ចូនដោយឥតគិតថ្លៃទៀតផង ៕