MV បទថ្មី «នឹកកាលនៅក្មេង» របស់ ឡុង លីងគង្គ នាំអារម្មណ៍គ្រប់គ្នាទៅកាន់វ័យកុមារភាពដ៏ស្រស់ស្អាត
តារាចម្រៀងវ័យក្មេង ឡុង លីងគង្គ បើទោះបីជាមានវ័យក្មេងខ្ចីតែមានសមត្ថភាពច្រៀង មិនធម្មតាកំពុងជ្រកកោនទ្រនំដ៏ធំគឺផលិតកម្មរស្មីហង្សមាស។ លីងគង្គ នៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពជាតារាចម្រៀងកុមារដែលមានទីផ្សារខ្ពស់ដដែល ដោយគេសង្កេតឃើញថា ប្អូនមានវត្តមាន ក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែ ។ យ៉ាងណាមិញ លីងគង្គ ក៏ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទកាលពីយប់មិញនេះគឺបទ «នឹកកាលនៅក្មេង» ដើម្បីវាយលុកលើទីផ្សារចម្រៀងបន្តទៀត។
តារាចម្រៀងដែលប្រសូត្រចេញពីកម្មវិធី The Voice Kids Cambodia រូបនេះបានបង្ហាញប្រាប់ថា បទ «នឹកកាលនៅក្មេង» គឺជាបទចម្រៀងដែលចង់រំឭករាល់អនុស្សាកាលពៅនៅក្មេងជាពិសេសគឺ របត់ជីវិតកុមារតាមជនបទ ដែលបរិយាយគ្រប់សកម្មភាពសប្បាយៗរបស់កុមារ ស្តាប់ហើយនឹករឭក ចេញស្នាមញញឹមមកតែម្តង ហើយគ្រប់កាយវិការទាំងនោះគឺមាននៅក្នុង MV បទថ្មីនេះតែម្តង។
ចង់ដឹងថា MV បទ «នឹកកាលនៅក្មេង» របស់ លីងគង្គ ទស្សនាហើយស្រស់ស្រាយយ៉ាងណា សូមរីករាយស្តាប់កម្សាន្តក្នុងវីដេអូខាងក្រោមនេះ៖