តិចតុក (TikTok) សហការជាមួយក្រុមហ៊ុនម៉ាកយីហោល្បី និងអ្នកច្នៃម៉ូតដ៏ប្រណីតក្នុងយុទ្ធនាការ #TikTokFashionMonth
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២០៖ TikTok ដែលជាកម្មវិធីទម្រង់វីដេអូខ្លីឈានមុខគេ ដែលបច្ចុប្បន្នកំពុងពេញនិយមប្រើប្រាស់សម្រាប់អ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតនានាក្នុងការសហការបង្កើតវីដេអូថ្មីៗដែលមានឈ្មោះថាយុទ្ធនាការ #TikTokFashionMonth។
ឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់ TikTok ដែលជាកន្លែងសម្រាប់បញ្ចេញនូវការច្នៃបង្កើតថ្មីនិកម្សាន្ត និង ភាពច្នៃប្រឌិតនិងរចនាបែបទាន់សម័យ បានចាប់ផ្តើមជាដំណាក់កាលៗនៃការរបង្កើតនូវកម្មវិធី ដើម្បីជម្រុញសហគមន៍ TikTokឲ្យមានប្រជាប្រិយភាព និងកំពុងមានភាពពេញនិយមនៅកម្ពុជា។
#Fashion101 នឹងផ្តោតលើអ្នកលេងTikTokឲ្យបង្ហាញខ្លួនតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ស្របពេលដែល #GetTheLook នឹងលើកទឹកចិត្តអ្នកប្រើប្រាស់អោយបង្កើតម៉ូតថ្មីៗដែលពួកគេស្រលាញ់។
សហគមន៍ TikTok ក្រុមហ៊ុនម៉ាកល្បី អ្នកបង្កើតនិងតារាល្បីៗ នឹងមកចូលរួមជាមួយកម្មវិធីTikTokចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៨ ខែតុលា ដើម្បីបង្ហាញពីភាពទាន់សម័យរបស់ពួកគេតាមរយៈការប្រើកម្មវិធីhashtags កម្មវិធីLIVEstreams និងកម្មវិធីច្នៃប្រឌិតថ្មីៗគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។
យុទ្ធនាការទាំងអស់នេះ ត្រូវបានជម្រុញលើកទឹកចិត្តបង្កើតពីក្រុមហ៊ុនម៉ាកយីហោល្បីៗដែលត្រូវធ្វើការផ្សាភ្ជាប់យ៉ាងឆាប់រហ័សដើម្បីរកមើលវិធីសាស្ត្រថ្មីៗភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេខណៈដែលមនុស្សជាច្រើននៅមានកម្រិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងការរក្សាគម្លាតសង្គមនៅផ្ទះអំឡុងពេលជំងឺកូវីត១៩កំពុងរាតត្បាតនេះ។
កញ្ញា CeCe Vu ជាប្រធាន Fashion Content Partnerships Lead នៃក្រុមហ៊ុន TikTok បានមានប្រសាសន៍ថា៖ «យើងសង្កេតឃើញថា ឧស្សាហកម្មច្នៃបង្កើតម៉ូតប្រណីតៗពិតជាមានន័យខ្លាំងក្នុងការលើកកម្ពស់វប្បធម៌និងសង្គមតាមរយៈកម្មវិធីTikTok ដោយបានដាក់បង្ហាញម៉ូតថ្មីៗចូលទៅក្នុងសហគមន៍របស់យើងក្នុងអំឡុងស្ថានភាពរក្សាគម្លាតសង្គម។ ជាមួយគ្នានឹងការបើកការបង្ហាញម៉ូតTikTokFashionMonth កម្មវិធីនេះគ្រាន់តែជាមធ្យោបាយមួយផ្សេងទៀតសម្រាប់ដៃគូក្រុមហ៊ុនម៉ាកល្បីៗដើម្បីចូលរួមក្នុងការប្រើកម្មវិធីសាស្ត្រថ្មីនេះក្នុងការដាក់បង្ហាញភាពច្នៃប្រឌិតនៃសិល្បៈ ការបង្កើតថ្មី ដែលជាសិល្បៈផ្ទាល់ខ្លូនក្នុងការលើកកម្ពស់វិស័យសិល្បៈតាមរយៈវត្តមានរបស់កម្មវិធីTikTok។
កញ្ញាបានបន្តថា៖«ពួកយើងពិតជារំភើបក្នុងការផ្ដល់បទពិសោធន៍ជាប្រចាំខែនៃការច្នៃម៉ូតនិមិត្មដ៏រស់រវើកសម្រាប់សហគមន៍របស់យើង និងមានសេចក្តីរំភើបដែលបានឃើញពីកម្មវិធីទំនាក់ទំនងមួយនេះដែលមានពួកគេចូលរួមជាមួយកម្មវិធីផ្សាយបន្តផ្ទាល់hashtag challenge and creative effect»។
#TikTokFashionMonth បានផ្សាយផ្ទាល់នូវការបង្ហាញនូវម៉ាកល្បីៗដូចជា Louis Vuitton និង Saint Laurent ។ ការសម្តែងនាពេលខាងមុខនេះគឺមានឈ្មោះថា «Get the Look» ជាមួយ Ariam (នៅថ្ងៃ១៨ ខែតុលា) និង JW Anderson Collection Reveal (នៅថ្ងៃទី២៨ ខែតុលា) ។
លោក Jonathan Anderson ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រង (Founder and Creative Director) នៅ JW Anderson បានលើកឡើងថា៖ «វាពិតជាសំខាន់សម្រាប់លោក JW Anderson ក្នុងការធ្វើការងារជាមួយវិស័យបច្ចេកវិទ្យាថ្មី និងវេទិកាថ្មី។ ខ្ញុំគិតថា TikTok គឺជាទម្រង់បទដ្ឋានប្រកួតប្រជែងថ្មី និងជាការច្នៃប្រឌិតទម្រង់ថ្មីតាមរបៀបដែល JW Anderson កំពុងធ្វើ។ ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការដោយផ្ទាល់ជាមួយTikTokនៅរដូវកាលនេះ ដើម្បីបង្ហាញពីWomen’s SS21 របស់យើងនៅលើវេទិកា»។
ពិធីជប់លៀងពេលរាត្រីថ្ងៃទី៨ខែតុលានេះ នឹងប្រកាសបញ្ចប់#TikTokFashionMonthនៅពេលដែលអ្នកលេងTIkTokដ៏ល្បីល្បាញញូយ៉កឈ្មោះ Nick Tangorra ដឹកនាំរៀបចំបង្កើត TikTok Runway Odyssey។ ការផ្សាយផ្ទាល់ដំបូងនៃកម្មវិធីផ្តាច់មុខ នឹងត្រូវរៀបចំដោយសហការដៃគូជាមួយPUMAនិងដៃគូច្នៃម៉ូតAlice & Olivia ដែលបានរចនាម៉ូតជាមួយការប្រមូលផ្តាច់មុខនៃកម្មវិធី TikTok ។ សហគមន៍ TikTok ក៏នឹងក្លាយជាអ្នកដំបូងគេដែលទិញប្រមូលផ្តុំផលិតផលរបស់ពួកគេពីរបស់អ្នករចនាម៉ូតផ្សេងទៀត។
PUMA ក៏បានសហការជាមួយអ្នកបង្កើតនិងអ្នករចនាម៉ូតTikTokBlackសម្រាប់ការប្រមូលផលិតផលផ្តាច់មុខរបស់ពួកគេដែលនឹងត្រូវបង្ហាញខ្លួនក្នុងកំឡុងពេលការផ្សាយផ្ទាល់រួមមាន Jufu, Ajani, Dominic Toliver, Taylor Cassidy and Makayla។ ចំណូល១០ម៉ឺនដុល្លារដែលទទួលបានពីការលក់ នឹងត្រូវបានប្រគល់ដោយផ្ទាល់ទៅដល់ Equal Justice Initiative។
Further emphasising their commitment to inclusivity and community, TikTok has invited well-known TikTok creators, such as Melaine and Miranda Wilking, Janette Ok, and Bria Jone to take to the runway to model exciting and diverse looks from the collections.
ដោយសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរួមបញ្ចូល និងសហគមន៍ TikTok កម្មវិធី TikTok បានអញ្ជើញនូវអ្នកច្នៃម៉ូតល្បីៗជាច្រើនសម្រាប់កម្មវិធី TikTok ដូចជា Melaine និង Miranda Wilking, Janette Ok និង Bria Jone ដើម្បីជម្រុញដល់ពួកគេជាគំរូដ៏អស្ចារ្យ និងចម្រុះពីការប្រមូលផលិតផលដែលមានការគាំទ្រទាំងនេះ៕
● យុទ្ធនាការរយៈពេញមួយខែរបស់ TikTok នឹងមានការផ្សាយផ្ទាល់ពីរដងក្នុងមួយសប្តាហ៍ជាមួយអ្នករចនាដ៏ប្រណីត។ ការសម្តែងដែលនឹងមកដល់ឆាប់ៗនេះរួមមាន “Get the Look” ជាមួយអ្នករចនាម៉ូត និងតារា make-up ដែលមានឈ្មោះ Ariam and a JW Anderson Collection Reveal
● អ្នកបង្កើតមាតិកា TikTok នឹងត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញទេពកោសល្យពីការច្នៃម៉ូតសំលៀកបំពាក់របស់ពួកគេតាមរយៈការដាក់ hashtags រួមមាន #TikTokFashionMonth #GetTheLook និង #Fashion101
● ពិធីជប់លៀងនារាត្រីថ្ងៃទី ៨ ខែតុលា នឹងជាថ្ងៃបញ្ចប់នៃយុទ្ធនាការ #TikTokFashionMonth ស្របពេលអ្នកលេងTikTokដ៏ល្បីល្បាញនៅញូវយ៉ក គឺលោក Nick Tangorra ជាអ្នកបង្កើតTIkTok Runway Odysseyដែលជាកម្មវិធីផ្សាយបន្តផ្ទាល់ម៉ូតទាន់សម័យដំបូងបង្អស់សហការជាមួយ PUMA និងAlice & Olivia ដែលបានសហការរចនាការប្រមូលផលិតផលសិល្បៈផ្តាច់មុខរបស់ពួកគេជាមួយ TikTok ។
● សហគមន៍ TikTok នឹងក្លាយជាសហគមន៍ដំបូងគេដែលមានលក់ការប្រមូលផលិតផលផ្តាច់មុខរបស់ខ្លួនដែលអាចរកបានតែនៅលើ TikTok តែប៉ុណ្ណោះ។