តោះ! មកមើលសកម្មភាពបើកបរសាកល្បងរថយន្ត Ford Ecosport នៅលើទីលានបើកបរយានយន្តយ៉ាម៉ាម៉ូតូទាំងអស់គ្នា (វីដេអូ)
កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានរៀបចំកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ ។
កម្មវិធីនេះបើកទទួលស្វាគមន៍សាធារណជនចូលរួមដោយសេរី និង ទទួលបានការញ៉ាំអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ។ មិនតែប៉ុណ្ណោះអ្នកចូលរួមបើកបរសាកល្បងថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និង អត្ថប្រយោជន៍ជាច្រើនដូចជា ៖
• ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ
• ទទួលបានបទពិសោធន៍នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ជាមួយអ្នកជំនាញ ឯកទេសរបស់ ក្រុមហ៊ុន Ford
• យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាព និង បច្ចេកទេសនៃការបើកបររថយន្ត
• យល់ដឹងអំពីបច្ចេកទេសនៃការថែទាំយានយន្ត
• យល់ដឹងអំពីបច្ចេកវិទ្យា និង អត្ថប្រយោជន៍នៃរថយន្ត Ford Ecosport
កម្មវិធីនេះបែងចែកជា ២ វគ្គ គឺជាដំបូងមុនពេលបើកបរសាកល្បងអ្នកបើកបរទាំងអស់ត្រូវបានទទួលការបណ្តុះបណ្តាលផ្នែកទ្រឹស្តីយ៉ាងហ្មត់ចត់ពីអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ហ្វដ ។
បន្ទាប់មកទទួលបានការបង្ហាត់បង្ហាញ និង បានអនុវត្តន៍ផ្ទាល់ផ្នែកដៃចង្កូតនៅទីលានដែលទាក់ទងទៅនឹង ការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS EBD ប្រព័ន្ធទប់លំនឹងសម្រាប់បើកបរលើផ្លូវកោង ឬ ផ្លូវរអិល និង បញ្ចៀសការក្រឡាប់ ESP ជាដើម ។ អ្នកបើកបរទាំងអស់ទទួលបានការបើកបរសាកល្បងស្របទៅតាមស្តង់ដាបច្ចេកទេស និង ទទួលបានបទពិសោធន៍ពិតនៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស ។
ក្នុងកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport នេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង លោកជំទាវផងដែរ ។
លើសពីនេះទៅទៀតភ្ញៀវដែលអញ្ជើញចូលរួមក៏បានទស្សនាសកម្មភាពបើកបររថយន្តនៅលើទីលានប្រណាំង ទទួលទានអាហារសម្រន់រួមទាំងភេសជ្ជះ និងការដាក់តាំងបង្ហាញនូវរថយន្ត Ford Ecosport ថ្មីទាំង ៧ពណ៍រួមមានស ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទាំងទទួលបានការប្រឹក្សាយោបល់អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរយានយាន្ត យ៉ាម៉ាម៉ូតូនេះផ្ទាល់តែម្តង ។
កម្មវិធីនេះមិនមែនត្រឹមតែជាកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឪកាសល្អមួយក្នុងការរៀនបន្ថែមទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍បើកបរផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ តោះអញ្ចឹងសូមអញ្ជើញទស្សនានូវបណ្តុំរូបភាព និងវីដេអូនៃកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport ទាំងអស់គ្នា ៕