អតីតកាលស្នេហាពិតរបស់លោក សាន ផានិត «ទូរស័ព្ទប្រាប់ផង»
[…ពេលដែលបងធ្មេចនេត្រា ក៏ឃើញតែមុខជីវ៉ា…] នៅពេលដែលទស្សនិកជនបានឮទំនុកច្រៀងមួយឃ្លានេះ ធ្វើឱ្យប្រិយមិត្តនឹកស្រមៃ ទៅអតីតកាលប្រមាណ ២០ ឆ្នាំមុនដែលបានកន្លងផុតទៅ ហើយចាំច្បាស់ណាស់ថាគឺ «ទូរស័ព្ទប្រាប់ផង» របស់លោក សាន ផានិត ។ ហាក់បីដូចជាមូយប៉ព្រិចភ្នែក ពេលនោះបទនេះទទួលបានភាពគាំទ្រល្បីល្បាញពីសំណាក់យុវវ័យយ៉ាងខ្លាំង តែងតែស្រែកច្រៀង មិនថាតាមជនបទស្រុកស្រែ ឬទីក្រុងនោះទេ ។
ឥឡូវឆ្នាំ ២០២០ នេះ នាមជាម្ចាស់បទចម្រៀង និង លាយឡំដោយអត្ថន័យរឿងប្រវត្តិស្នេហាខ្លួនឯងពិតផងនោះ តារាចម្រៀងជើងចាស់ លោក សាន ផានិត បានចេញខ្លួនមកបង្ហើសំនៀងសាជាថ្មីនៅកម្មវិធី MYTV Play របស់ស្ថានីយទូរទស្សន៍ MYTV បែបទម្រង់ Acoustic គ្រប់ដណ្តប់ទេសភាពធម្មជាតិពិតៗ ។ ទោះបីកន្លងទៅច្រើនឆ្នាំយ៉ាងណាក៏ដោយចុះ លោក សាន ផានិត នៅតែរក្សាទឹកដមស្រពន់ ទំនុកមនោសញ្ចតនាយ៉ាងជ្រៅទៅលើបទចម្រៀងខ្លួន ធ្វើឱ្យប្រិយមិត្តពេញចិត្តកោតសរសើរមិនដាច់ពីមាត់ពីកម្មវិធី MYTV Play ។
ដូចនេះ ទស្សនិកជន សូមទស្សនាកម្មវិធី MYTV Play ជារៀងរាល់ថ្ងៃ នៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ MYTV និង លើបណ្តាញសង្គមហ្វេសបុកផេក «MYTV Play» និង Channel Youtube: MYTV Play ផងដែរ នឹងទទួលអារម្មណ៍ថ្មីស្រស់ស្រាយជាមួយតារាចម្រៀងជា Idol ក្នុងដួងចិត្តជាច្រើនរូបទៀត ។
សូមទស្សនាវីដេអូខាងក្រោម៖