ពេជ្រ សោភា ដាក់ឱ្យ ខាត់ សុឃីម វិញកប់ៗហ្មង ! (មានវីដេអូ)
សមត្ថភាពសម្តែងអ្នកនាង ខាត់ សុឃីម និង អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យមានការចាប់អារម្មណ៍ និង កំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំងតាមរយៈដៃគូនៃការសម្តែងដ៏ស័ក្កិសមរបស់អ្នកទាំងពីរ ។ អ្នកទាំងពីរមាននេះមានជម្លោះគ្មានព្រំដែនសោះឡើយនៅក្នុងសាច់រឿងភាគដែលកំពុងល្បីរបស់ទូរទស្សន៍ហង្សមាស HDTV ។
អ្នកសម្តែងទាំងពីរត្រូវបានទស្សនិកជនដែលគាំទ្ររឿងភាគមួយនេះផ្តល់រហស្សនាមថា ជាគូជម្លោះប្រចាំឆ្នាំ ពីព្រោះឱ្យតែជួបមុខគ្នាពេល ណាគឺមិនដែលត្រូវគ្នាម្តងឡើយ ។ នៅក្នុងឈុតខ្លីពិសេសដែលទំព័រហ្វេសប៊ុក Hang Meas Khmer Drama បង្ហោះមុននេះបន្តិច គឺបង្ហា ញឱ្យឃើញថាអ្នកទាំងពីរឈ្លោះគ្នា ឌឺដងដាក់គ្នា ដោយមានទាំងទឹកភ្នែកលាយឡំមកជាមួយផងដែរ និង មានភាពកំប្លុកកំប្លែងធ្វើឱ្យអ្នកទស្សនាម្តងហើយចង់ទស្សនាម្តងទៀតតែម្តង ។
គួរបញ្ជាក់ផងដែរថារឿង «បិសាចគួរឲ្យស្រលាញ់» ដែលជាប្រភេទរឿងនោសញ្ចេតនាបែបកំប្លែងរបស់ទូរទស្សន៍ហង្សមាស មួយនេះទទួលបានការគាំទ្រមិនចាញ់រឿងភាគដំបូងរបស់ខ្លួនឡើយ ជាពិសេសគឺពេល Live នៅលើហ្វេសប៊ុកម្តងៗមានអ្នកទស្សនារហូតដល់រាប់ពាន់អ្នកឯណោះ ៕