រកឃើញអតិថិជន ៨៧ រូបទទួលបានរង្វាន់ទឹកប្រាក់សរុប ៧២ លានរៀលពីធនាគារ ស្ថាបនា និង វីង
គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារ ស្ថាបនា និង ធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ សរុបចំនួន ៧២ លានរៀល ដល់អតិថិជន ៨៧ រូបដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា ។
មិនត្រឹមតែធ្វើឱ្យអតិថិជនរបស់ខ្លួនកាន់តែងាយស្រួលនិងចំណាយពេលវេលាកាន់តែតិចក្នុងការបង់ប្រាក់កម្ចី ឬផ្ទេរប្រាក់តែប៉ុណ្ណោះទេ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមក បានផ្តល់រង្វាន់ទឹកប្រាក់ ៨ លានរៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់ ១ លានរៀល ២ រង្វាន់ និងទឹកប្រាក់ ៤០ ម៉ឺនរៀលចំនួន៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ ។
សម្រាប់អតិថិជន ដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា តាមរយៈ Wing Money App នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់ ៤០ ម៉ឺនរៀល ចំនួន ៥ រង្វាន់រៀងរាល់សប្តាហ៍រហូតដល់បំណាច់ឆ្នាំ ២០២០ ។
អតិថិជនក៏អាចទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងជិត ៨០០០ កន្លែងនៅទូទាំងប្រទេសបានយ៉ាងងាយស្រួលនិងប្រកបដោយសុវត្តិភាព។
ក្រុមការងាររបស់ធនាគារឯកទេសវីង និង ធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាង ក្លាយជាម្ចាស់ទឹកប្រាក់ ៤០ ម៉ឺនរៀល ចំនួន ៥ រង្វាន់
ជារៀងរាល់សប្តាហ៍ ៕