ទូរស័ព្ទ Nokia 1 ជិតមកដល់កម្ពុជា ថែមជូនកាដូផ្ទួនៗ ព្រមជាមួយតម្លៃដ៏សមរម្យត្រឹមតែ… (មានវីដេអូ)
រាជធានីភ្នំពេញ, ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិត និង ចែកចាយទូរស័ព្ទដៃ Nokia បានប្រកាសថា ទូរស័ព្ទ Nokia 1 នឹងមានលក់ជាផ្លូវការ ហើយនៅតាមហាងលក់ទូរស័ព្ទនានាក្នុងប្រទេសកម្ពុជា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរហើយ គឺនៅថ្ងៃទី ២០ ខែមេសា ខាងមុខនេះ ក្នុងតម្លៃសមរម្យត្រឹមតែ $93 ហើយមានថែមជូនស្រោមថ្លា ស្គ្រីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៉ង ។
ដោយទទួលបានភាពជោគជ័យនៅក្នុងផ្នែកបច្ចេកវិទ្យាទូរសព្ទ័ Nokia 1 ផ្ដល់ជូននូវប្រព័ន្ធស្មាតហ្វូនសំខាន់ៗ ការរចនាដ៏ស្រស់សោភា និង គុណភាពគួរជាទីទុកចិត្តទៅកាន់អតិថិជនជុំវិញពិភពលោក ។ ទូរស័ព្ទ Nokia 1 បំពាក់នូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយគេបង្អស់គឺ Android Oreo™ (Go edition) ដែលជាកំណែទម្រង់របស់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់បំពាក់នៅលើទូរសព្ទ័ដែលមាន RAM ទំហំ 1GB ។ ដូច្នេះហើយ Nokia 1 ផ្តល់ជូននូវគុណតម្លៃដ៏អស្ចារ្យជាមួយនឹងបទពិសោធដ៏ពិសេសមួយដែលរួមបញ្ចូលលក្ខណៈពិសេសទាំងអស់ដែលអ្នកប្រើប្រាស់រំពឹងពីស្មាតហ្វូនដែលមានគុណភាពខ្ពស់ ។
គុណភាពរបស់ទូរសព្ទ័ស្មាតហ្វូន Nokia សម្រាប់អ្នកទាំងអស់គ្នា
ទូរស័ព្ទ Nokia 1 មានសមត្ថភាពក្នុងការផ្ដល់ឲ្យមនុស្សកាន់តែច្រើនខាងផ្នែកបច្ចេកវិទ្យា ។ ដោយបំពាក់នូវប្រព័ន្ធដំណើរការ quad-core កាមេរ៉ាខាងមុខ និង ខាងក្រោយប្រព័ន្ធ 4G និងស៊ីមពីរ ទូរសព្ទ័ Nokia1 ផ្តល់ជូននូវអ្វីគ្រប់បែបយ៉ាងដែលអ្នកចូលចិត្ត ។ Nokia 1 បំពាក់ដោយថាមពលថ្ម 2150mAh ដែលអាចដោះចេញបាន និង ប្រើប្រាស់ប្រពន្ធ័ដំណើរការ IPS ហើយ Hardware របស់វាដំណើរការជាមួយកម្មវិធី (optimized apps ) ដែលអាចឲ្យអ្នកប្រើប្រាស់នូវថាមពលថ្មបានយូរបំផុត ។
នាំត្រលប់មកវិញនូវស្ទាយផ្ទាល់ខ្លួន
ទូរសព្ទ័ Nokia 1 ផ្ដល់ជូននូវការរចនាទូរស័ព្ទ Nokia ដ៏ស្រស់ស្អាតដែលមានភ្ជាប់មកជាមួយរូប “Nokia Smile” នៅក្នុងប្រអប់ថ្មី ។ Nokia 1 មាន ២ ពណ៌ដែលអ្នកអាចរកជាវបាននៅជុំវិញពិភពលោក គឺពណ៌ ក្រហមចាស់ និង ពណ៌ខៀវចាស់យ៉ាងស្រស់ស្អាតផងដែល ។
សុវត្ថិភាព និង ភាពទាន់សម័យជាមួយប្រពន្ធ័ប្រតិបតិ្តការ Android Oreo™ (Go edition)
ផលិតឡើងសម្រាប់ទូរសព្ទ័ដែលមានទំហំ RAM 1GB Android Oreo™ (Go edition) ភ្ជាប់មកជាមួយនូវកម្មវិធីថ្មីៗពី Google ដែលត្រូវបានរចនាឡើងដើម្បីឲ្យដំណើរការបាន លឿនជាងមុនខណៈពេលដែលប្រើប្រាស់ទិន្នន័យអស់តិចជាងមុន ។ ទូរស័ព្ទ Nokia1 មានបំពាក់នូវកម្មវិធីពិសេសៗដែលអាចដំណើរការបានយ៉ាងរលូន និង លឿនកម្មវិធីទាំងនោះមានដូចជា Google Go ជាកម្មវិធីសម្រាប់ស្វែង រកវេបសាយ Google Maps™ Go YouTube™ Go និង Google Assistant for Android (Go edition) កម្មវិធីទាំងនេះជួយឲ្យការផ្ញើសារបានលឿន ការតេទូរស័ព្ទ កំណត់ម៉ោងរោទិ៍ និង ការប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែប្រើសម្លេងរបស់អ្នក ។
ជាមួយកម្មវិធីមានស្រាប់ និង ស្រាលជាងមុននៅលើប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go edition) អ្នកនឹងទទួលបានទំហំផ្ទុក ច្រើនជាងប្រអប់ Android Nougat បាន ២ ដង ។ ស្មាតហ្វូន Nokia ទាំងអស់មិនមានកម្មវិធីដែលមិនចាំបាច់ដែលនាំឱ្យខាត space (bloat ware, IU Changes) នៅលើទូរស័ព្ទរបស់អ្នកផ្តល់ឱ្យអ្នកឡើយ ។
ប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go Edition) ផ្តល់ជូននូវបទពិសោធរលូន រហ័ស ខណៈពេលដែលទូរស័ព្ទរបស់អ្នកទទួលបានបច្ចុប្បន្នភាព (up-to-date) និង លក្ខណៈពិសេសចុងក្រោយបំផុតដែលរួមបញ្ចូលទាំង Google Play Protect ដែលជួយរក្សាកម្មវីធី និង ទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាពជាបន្តបន្ទាប់ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ the HMD Press Office: press@hmdglobal.com
sokpheng.kieng@hmdglobal.com
ព័ត៌មានអំពីក្រុមហ៊ុន HMD Global
HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD មានអាជ្ញាប័ណ្ណផ្តាច់មុខលក់នូវ ទូរស័ព្ទ Nokia មានទាំងធម្មតា និង ស្មាតហ្វូន តម្រូវដល់ទីផ្សារច្រើនប្រភេទជាមួយនឹងតម្លៃសម រម្យ ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និង គុណភាព ក្រុមហ៊ុន HMD មានមោទន ភាពទទួលបាននូវអាជ្ញាបណ្ណផ្តាច់មុខចំពោះការផលិតទូរស័ព្ទនិងថេប្លេតម៉ាក Nokia ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com
ម៉ាកសញ្ញា Nokia គឺជាពាណិជ្ជសញ្ញាស្ថិតក្រោមក្រុមហ៊ុន Nokia Corporation ។ បច្ចេកវិទ្យា Android, Android One, Google និង Google Photos គឺជាពាណិជ្ជសញ្ញារបស់ Google LLC ។ Oreo គឺជាពាណិជ្ជសញ្ញាស្ថិតក្រោមក្រុមហ៊ុន MondelezInternational, InC. group ៕