ទូរស័ព្ទ OPPO F7 នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីបំពេញបំណងអតិថិជន !
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនអំពីការមកដល់របស់ OPPO F7 ពេលនេះប្រាកដណាស់ថា OPPO F7 នឹងត្រូវបាននាំយកមកលក់នៅប្រទេសកម្ពុជាឆាប់ៗនេះ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO Cambodia ដែលបានផ្លាស់ប្តូរ cover របស់ខ្លួនពី OPPO F5 មកដាក់រូប OPPO F7 វិញ ។
នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ OPPO ថ្ងៃទី ៦ ខែមេសានេះគេឃើញមានការផ្លាស់ប្តូរ cover ដែលមានរូបទូរស័ព្ទ OPPO F7 និង ពាក្យថា “25 MP” អមដោយឃ្លាមួយថា «Selfie ដោយបច្ចេកវិទ្យា AI ថតរូបពិតរបស់អ្នក» ដែលសំដៅទៅដល់ទំហំកាមេរ៉ាខាងមុខរបស់ទូរស័ព្ទម៉ូដែលថ្មីនេះ ដែលអាចផ្តល់គុណភាពរូបថតច្បាស់ស្អាតដូចពណ៌ធម្មជាតិពិត ។
មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់បានសាកសួរពីតម្លៃ និង ការមកដល់នៃទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា ។ ម្នាក់ៗហាក់ដូចជាចាប់អារ ម្មណ៍ចង់ប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីនេះខ្លាំងណាស់ ។
បើគេក្រលេកមើលទៅតាមហាងលក់ទូរស័ព្ទធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញវិញ គេនឹងឃើញថាស្លាកប៉ាណូធំៗដែលមានរូបទូរស័ព្ទដៃ OPPO F7 ត្រូវបានបំពាក់នៅពីមុខហាងតែម្តង ដោយហាងខ្លះមានដាក់រូបទូរស័ព្ទជាមួយនិងតារាស្រីល្បីឈ្មោះគឺអ្នកនាង ពេជ្រ សោភាហើយខ្លះទៀតក៏បានដាក់រូបរបស់បុរសសង្ហាសម្តីផ្អែម Step និង ខ្លះទៀតដាក់រូបស្រីស្អាត រ៉េត ស៊ូហ្សាណា ដែលសុទ្ធតែជាតារាតំណាង ឱ្យក្រុមហ៊ុន OPPO ។
ប៉ុន្តែទោះជាមានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីអតិថិជនក្នុងស្រុកយ៉ាងក៏ដោយ ខាងក្រុមហ៊ុន OPPO នៅតែមិនទាន់បង្ហាញពីតម្លៃ និង កាលបរិច្ឆេទនៃការមកដល់របស់ OPPO F7 មកកាន់ប្រទេសកម្ពុជានៅឡើយទេ ។ ក្រុមហ៊ុនត្រឹមតែឲ្យដឹងថាកំពូលស្មាតហ្វូនថ្មីមួយនេះ នឹងមកដល់នៅពេលឆាប់ៗនេះ ។
គួររំឭកផងដែរថា OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ ២៥ មេហ្គាភិចស៊ែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេ សម្រាប់ការថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃ និង ស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ ។ មិនតែប៉ុណ្ណោះកាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែលធ្វើឲ្យការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ ។
ទូរស័ព្ទស៊េរីថ្មីនេះ មានអេក្រង់ធំពេញទំហំ 6.23 អ៊ីង និង សមាមាត្រ 19:9 (Notch Screen) ដែលជាស្មាតហ្វូនផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនាវីដេអូ និង រូបភាពផ្សេងៗ ហើយចំណុចពិសេសទាំងនេះក៏កំពុងវាយលុកទីផ្សារនៅក្នុងប្រទេសឥណ្ឌាយ៉ាងក្តៅគគុកផងដែរ ។
បើចង់ដឹងថាតើ OPPO F7 នឹងមកដល់នៅពេលណានោះមានតែតាមដានមើលហ្វេសប៊ុកផ្លូវការរបស់ OPPO ប៉ុណ្ណោះ ។ ទោះជាយ៉ាង ណាក៏ប្រហែលជាចុងខែនេះលោកអ្នកពិតជាអាចកុម្ម៉ង់ OPPO F7 ថ្មីនេះបានហើយ បើយើងមើលទៅតាមដំណើរការពីមុនមករបស់ក្រុមហ៊ុន OPPO ។ តោះសាកចូលរួមទាយតម្លៃរបស់ OPPO F7 ទាំងអស់គ្នាថាតើតម្លៃប៉ុន្មានដែរនៅពេលមានលក់លើទីផ្សារនោះ? ៕