ពេជ្រ សូលីកា និង បវរកញ្ញាចក្រវាលឆ្នាំ ២០១៩ ក្លាយជាទូតសុច្ឆន្ទៈតំណាងផលិតផល LaNor Hair Care និង Shuji Collagen របស់ក្រុមហ៊ុន LADEMA
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សូលីកា និងបវរកញ្ញាចក្រវាលឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ បានដឹកដៃគ្នាចុះកិច្ចព្រមព្រៀងធ្វើជាទូត សុច្ឆន្ទៈតំណាងផលិតផល Shuji Collegen និង Lanor Hair Care របស់ក្រុមហ៊ុន Ladema Care Cosmetics Co., Ltd នៅផ្សារ ទំនើប អ៊ីអនសែនសុខ ដោយមានការចូលរួមពីតារាល្បីៗ និង អ្នកសារព័ត៌មានជាច្រើនរូប ។
ថ្លែងក្នុងពិធីចុះ កិច្ចព្រមព្រៀងអ្នកស្រី សេង ពេជ្របញ្ញា អគ្គនាយិការ ក្រុមហ៊ុន Ladema Care Cosmetics Co., Ltd បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រីជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និង ចែកចាយផលិតផល Shuji ដែលជាកូឡាជែនរបស់ប្រទេស ជប៉ុន និង LaNor Hair Care ដែលជាសាប៊ូកក់សក់មកពីប្រទេសបារាំង ស្របច្បាប់ក្នុងប្រទេសកម្ពុជាយើង ។
អ្នកស្រីអគ្គនាយិការបន្ដថា ពិធីចុះកិច្ចព្រមព្រៀងរវាងតារាទាំងពីរនៅថ្ងៃនេះ វាមែនជារឿងចៃដន្យនោះទេ ខណៈក្រុមហ៊ុនបានជ្រើសរើសអ្នកនាង ពេជ្រ សូលីកា សម្រាប់ធ្វើជាតារាតំណាងផលិតផលសាប៊ូកក់សក់ Lanor Hairs Care និង បវរកញ្ញាចក្រវាលឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា ធ្វើជាតារាតំណាងឲ្យ Shuji Collegen ដោយក្រុមហ៊ុនបានធ្វើការងារច្រើនជាមួយអ្នកទាំងពីរ និង ពិនិត្យមើលគ្រប់លក្ខខណ្ឌមុននឹងឈានការសម្រេចមួយនេះ ។
អ្នកស្រីអគ្គនាយិការរូបនេះបន្ថែមឲ្យដឹងទៀតថា ផលិតផល Shuji Collagen និង សាប៊ូកក់សក់ LaNor របស់ក្រុមហ៊ុនអ្នកស្រី គឺជាផលិតផលដែលមានគុណភាពល្អឥតខ្ចោះ ដ្បិតអីទើបបង្ហាញខ្លួនលើទីផ្សារប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែផលិតផលទាំងពីរទទួលបានការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនទិញយកទៅប្រើប្រាស់ ក៏ដូចជាទិញយកលក់បន្តយ៉ាងច្រើន ។ ក្នុងនោះ បន្ទាប់ពីតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា និង បវកញ្ញាចក្រវាទ្ប សំណាង អេលីណា ក្លាយជាទូតសុច្ឆន្ទៈ តំណាងផលិតផលទាំងពីរទៀតនោះ អ្នកស្រីមានការរំពឹងខ្ពស់ថា ផលិតផលទាំងពីរមុខនេះ នឹងកាន់តែមានភាពល្បីល្បាញលើទីផ្សារ ក៏ដូចជាក្នុងបណ្តាញសង្គមនានា ខណៈអ្នកនាង ពេជ្រ សូលីកា គឺជាតារាចម្រៀងមួយរូបដែលមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជា និង មានអ្នកគាំទ្រច្រើន ចំណែកកញ្ញា សំណាង អេលីណា វិញ ក៏មិនធម្មតាដែរ ព្រោះកញ្ញាគឺជាបវកញ្ញាចក្រវាទ្ប ឆ្នាំ ២០១៩ ដែលតំណាងឲ្យប្រទេសកម្ពុជាយើង ។
អ្នកស្រីបានថ្លែងបន្តទៀតថា សម្រាប់កម្មវិធីក្នុងថ្ងៃនេះ គឺមិនមែនជាកម្មវិធីលើកចុងក្រោយសម្រាប់ក្រុមហ៊ុនអ្នកស្រីទ្បើយ គឺអ្នកស្រីមានគោលដៅទៅថ្ងៃមុខធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនអ្នកស្រី ឲ្យសាធារណៈជនបានស្គាល់ឲ្យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យតំណាងចែកចាយ ដែលពួកគាត់យកពីក្រុមហ៊ុនទៅលក់បន្តដើម្បីឲ្យពួកគាត់ងាយស្រួលលក់ ។
សូមជម្រាបថា ផលិតផល Shuji Collagen ជាផលិតផលស្តង់ដារ មានគុណភាពខ្ពស់របស់ជប៉ុន មានរសជាតិឆ្ងាញ់ ស្រួលញ៉ាំ ជួយបានទាំងសម្រស់ និង សុខភាព ។ ដោយ SHUJI វាអាចជួយឲ្យស្បែកសភ្លឺថ្លា និង មានសំណើម បំបាត់ភាពជ្រីវជ្រួញ ពន្យារភាពចាស់ ទប់ស្កាត់ការទ្បើងមុន សម្រួលដល់ការមករដូវទៀងទាត់សម្រាប់ស្ត្រី ជួលជុលកោសិកាស្បែកដែលខួចពីកម្ដៅថ្ងៃ រក្សា ទម្ងន់ ហើយមិនមានសារធាតុធ្វើឲ្យទ្បើងទម្ងន់ ការពារការទ្បើង ស្នាមអុជខ្មៅ និង បំបាត់អាចម៍រុយ ។
សម្រាប់ផលិតផល LANOR HAIR CARE គឺជាសាប៊ូកក់សក់ មានសមត្ថភាពជួយព្យាបាលសរសៃសក់ខួច បែកចុង សក់ស្ងួត បំបាត់អង្គែ និង ធ្វើឲ្យសក់រឹងមាំមានទម្ងន់ មានក្លិនក្រអូប ដោយវាត្រូវបានផ្សំទ្បើងពីវត្ថុធាតុដើមបែបធម្មជាតិ ដូចជាឬសឈើ យិនស៊ិន សារាយសមុទ្រ ប្រទាលកន្ទុយក្រពើ សាធាតុរ៉ែ និងរុក្ខជាតិផ្កាជាច្រើនប្រភេទនៅប៉ែកអឺរ៉ុប ៕