ដឹងតែកក្រើក! កំពូលតារាចម្រៀងប្រចាំប្រទេស ខេមរៈ សិរីមន្ត និង ឱក សុគន្ធ កញ្ញា ត្រៀមចាប់ដៃគ្នាពញ្ញាក់អារម្មណ៍អ្នកគាំទ្រ
តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខេមរៈ សិរីមន្ត នៅតែបន្តកាន់តំណែងជាកំពូលតារាចម្រៀងប្រុសប្រចាំប្រទេសជាច្រើនឆ្នាំ ដែលសឹងរាល់បទចម្រៀងរបស់លោក គឺផ្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ទិសទី ។ រីឯកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា យើងវិញ ក៏ជាតារាចម្រៀងម្នាក់ដែលមានសមត្ថភាពខ្ពស់ ព្រមទាំងមានសំឡេងពីរោះខ្លាំង ពោលគឺអ្នកទាំងពីរពិតជាស័ក្តិសមឥតខ្ចោះដែលឈរលំដាប់មុខគេក្នុងប្រទេស និង នៅតែទទួលបានការគាំទ្រមិនថមថយ ។
នៅក្រោមដំបូលតែមួយគឺផលិតកម្មរស្មីហង្សមាស កំពូលតារាចម្រៀងប្រុសស្រីទាំងពីរតែងតែត្រូវបានអ្នកគាំទ្រទទូចរំពឹងចង់ឃើញការចាប់ដៃគូជាមួយគ្នា ដោយអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពមិនធម្មតា ដូច្នេះការចាប់ដៃគូជាមួយគ្នាគឺពិតជាកក្រើក និង ជាអ្វីដែលអ្នកគាំទ្រចង់ឃើញបំផុត ។
នៅមិនទាន់មានការប្រកាសឬបង្ហាញអ្វីជាផ្លូវការនៅឡើយទេថាអ្នកទាំងពីរមានគម្រោងចាប់ដៃគូជាមួយគ្នាឬយ៉ាងណា តែតាមប្រភពជិតស្និទ្ធក្នុងផលិតកម្មគឺបានឲ្យដឹងថា កំពូលតារាចម្រៀងប្រចាំប្រទេសទាំងពីររបស់យើងកកំពុងតែត្រៀម Surprise ហ្វេន ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះតែម្តង ។ បើតាមពិតដូចជាការលេចឮមែនគឺពិតជាមិនធម្មតាទេ ដែលកំពូលតារាប្រុសស្រីទាំងពីរត្រៀមជាពិសេសដើម្បីអ្នកគាំទ្រយ៉ាងនេះ ដូច្នេះមានតែរង់ចាំទាំងអស់គ្នាថាតើកំពូលអាដូលយើងនិងមានអ្វីប្លែក?!!!