ឡូយម្ល៉េះ ! ទឹកដោះគោជូរប៉ូបូ នឹងធ្វើការចែកជូនអត់គិតថ្លៃនៅផ្សាររាត្រី ដោយ Peypey Dy និង ក្រុមការងារ នៅថ្ងៃទី…
នៅថ្ងៃសុក្រ ទី ៦ ខែមេសា ខាងមុខនេះ Peypey Dy ជាមួយក្រុមការងារប៉ូបូ នឹងចុះចែកទឹកដោះគោជូរប៉ូបូដោយឥតគិតថ្លៃនៅផ្សាររាត្រី ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ ល្ងាច ។
Peypey Dy ត្រូវបានគេទទួលស្គាល់ថា ជាតារាមួយដ៏ល្បីលើបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា ។ គាត់បានបង្ហាញចំណាប់អារម្មណ៍ថា៖ «តាមពិតទៅ ខ្ញុំចូលចិត្តចូលរួមយុទ្ធនាការកម្សាន្ត និងសប្បាយរីករាយ ហើយការចុះចែកទឹកដោះគោជូរប៉ូបូ ជាមួយក្រុមការងារ ប៉ូបូ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ក្នុងការណែនាំទឹកដោះគោជូរប៉ូបូ ដែលផលិតពីទឹកដោះគោ និង ផ្លែឈើស្រស់ ដល់ប្រជាជនកម្ពុជាយើង» ។
ប៉ូបូ បានធ្វើយុទ្ធនាការនេះនៅតាមបឋមសិក្សា ផ្សារ និង ផ្សារទំនើបមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ហើយនឹងធ្វើការចុះចែកនៅតាមបណ្តាខេត្ត-ក្រុង ទូទាំងប្រទេសនាថ្ងៃមុខផងដែរ ។
លើសពីនេះទៅទៀត នៅពេលលោកអ្នកទិញទឹកដោះគោជូរប៉ូបូ កុំភ្លេចឆែកមើកគម្របកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ពិសេសៗដូចជា ម៉ូតូ Honda, រថយន្ត Mazada BT-50 ស៊េរី ២០១៨, ម៉ូតូ Honda Zoomer X និង សាច់ប្រាក់ជាច្រើនទៀត ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេក Honlyfood លើបណ្តាញសង្គមហ្វេសប៊ុក ឬទំនាក់ទំនងទៅកាន់លេខ 024 630 6666 or 097 523 6666 ៕