Connect with us

អត្ថបទក្រុមហ៊ុន

វី​ង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ខណៈពេល​ការសិក្សារ​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូ​វីដ ១៩ ធនាគារ​ឯកទេស​វី​ង​នៅតែ​បន្ត​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​១២​ឆ្នាំ​នៃ​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​

on

Advertisement

​ជាការ​បន្ត​នូវ​ស្មារតី​នៃ​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​លើក​ទី​១២​ឆ្នាំ​របស់ខ្លួន ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត រួមទាំង​បុគ្គលិក​បានធ្វើការ​បរិច្ចាគ​សំភារៈ​ផ្សេងៗ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​មជ្ឍមណ្ឌល​រក្សា​កុមារ ក្រុម​ជំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា (FGACCCC) នៅក្នុង​ខេត្តកំពង់ស្ពឺ​។​

​កុមារ​ប្រមាណ ៦០ នាក់ ដែល​កំពុង​រស់ក្នុង​មជ្ឈមណ្ឌល​នៅ​ស្រុក​ច្បារមន នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​របស់​វី​ង​ដល់​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ដែល​បានផ្តល់​ការអប់រំ អាហារ និង​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។​
​បុគ្គលិក​វី​ង​បានធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ស្ពឺ​ដើម្បី​ជួប​ជាមួយ​សិស្សានុសិស្ស​និង​បានផ្តល់​នូវ​អំណោយ​ផ្ទាល់ខ្លួន​មួយចំនួន​ដល់​កុមារ​នៅ​ទីនោះ​។ កុមារ​ទាំងនោះ​ទទួលបាន​កុំព្យូទ័រ​យួរដៃ​ចំនួន​១៧​គ្រឿង សំភារៈ​កីឡា សំភារៈ​សិក្សារ និង​មាន​ពិធី​ដាំ​កូនឈើ​រួមគ្នា​ផងដែរ​។​
​លោក ហ៊ូ ស៊ាន់​សាយ សាន់​នី នាយក​នៃ​មជ្ឈមណ្ឌល​រក្សា​កុមារ ក្រុម​ជំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​ឯកទេស​វី​ង​និង​បុគ្គលិក​វី​ង ដែល​បាន​ចូលរួម​ផ្តល់​វិភាគទាន​ដ៏​ថ្លៃថ្លា និង​បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​មកជួប​ជាមួយ​កុមារ​នៅទីនេះ​។ ជំនួយ​ឧបត្ថម​ពី​វី​ង​បាន​ជួយ​ដល់​យើង ចំពេល​ដែល​កុមារ​នៅទីនេះ​មិនអាច​ទៅ​រៀន​នៅឯ​សាលា​ដោយសារ​ការភ័យខ្លាច​នៃ​ជំងឺ​កូ​វីដ​១៩​។ តាមរយៈ​ជំនួយ​ទាំងនេះ កុមារ​នឹង​អាច​បន្ត​ការសិក្សារ​បាន​ពី​អន្តេវាសិកដ្ឋាន​របស់​ពួកគេ​»​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖ «​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​នៃ​កម្ពុជា ដូច្នេះ​យើង​ត្រូវតែ​គាំទ្រ​ពួកគេ​ឱ្យទទួល​បានការ​អប់រំ​សមរម្យ​ក្នុង​វ័យ​ដែល​ទាមទា​ការអភិវឌ្ឍ​ខ្លាំង ដើម្បីឱ្យ​ពួកគេ​ក្លាយជា​សសរទ្រូង​ដ៏​រឹងមាំ​សម្រាប់​ប្រទេស ។ ក្នុងនាម​យើង​ជា​បុគ្គលិក​វី​ង យើង​បានទទួល​ផលប្រយោជន៍​ពី​មូលដ្ឋាន​គ្រិះ​ដ៏​រឹងមាំ​នៃ​ការអប់រំ​ល្អ ហើយ​វា​ដល់​ពេលដែល​យើង​ត្រូវ​ចែករំលែក​បទពិសោធន៍​ទាំងនេះ​ទៅ​អ្នកជំនាន់ក្រោយ​ហើយ​»​។

​លោក ហោ ប៊ុន​ថែ អគ្គនាយករង​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មានប្រសាសន៍ថា​៖ «​ក្រៅពី​ផ្តល់ជូន​នូវ​សំភារៈ​សិក្សារ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​ក្រុមការងារ វី​ង បាន​ចំណាយពេល​ដើម្បី​ផ្លាស់ប្តូរ​រឿងរ៉ាវ​និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​ក្មេងៗ​នៅ FGACCCC​។ ខ្ញុំ​សង្ឃឹមថា​កាយវិការ​របស់​ពួកយើង​នឹង​ជំរុញ​ឱ្យ​ពួកគេ​ខិតខំ​ធ្វើការ​សិក្សា​រៀនសូត្រ​បន្ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​»​។
​ហុក នី​តា សិស្ស​ម្នាក់​នៅ​មណ្ឌល FGACCCC បាន​លើកឡើងថា នាង​បាន​បន្ត​ការរៀនសូត្រ​ពី​ចំងាយ​តាមរយៈ​កម្មវិធី Zoom​ព្រោះ​មិនអាច​ទៅ​សាលារៀន​បាន​ដោយសារតែ​ជំងឺ​កូ​វីដ ១៩​នី​តា​បាន​មាន​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វី​ង​ដែល​បានផ្តល់​សម្ភារៈ​សិក្សា​ដល់​ពួកយើង​។ វា​នឹង​ធ្វើអោយ​យើង​កាន់តែ​ងាយស្រួល​ក្នុងការ​រៀនសូត្រ​ជាង​មុន​។​»


​ចាប់ផ្តើម​ដំណើរការ​នៅ​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០០៩ វី​ង​បាន​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ពលរដ្ឋ​សារ​ជីវ​កម្ម​ល្អ ហើយ​ព្យាយាម​ធានា​ឲ្យ​បាន​ថា​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ទទួលបាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​ដ៏​សម្បូរបែប​ប្រកបដោយ​ភាពងាយស្រួល ។​
​ដើម្បី​អបអរសាទរ​ខួប ១២ ឆ្នាំ​របស់ខ្លួន វី​ង កំពុង​បន្តសកម្មភាព​សប្បុរស​ធម៌​ជាច្រើន​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​សហគមន៍​ដែល​ខ្វះខាត ដោយមាន​ការគាំទ្រ​ពី​និ​យោ​ជិ​ក ដៃគូ​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ច្រើន​ផងដែរ​៕

 

 

 

 

 

អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

ស្គាល់តែឪពុក ឥលូវមកដឹងពីសមត្ថភាពរបស់កូនៗនាយ ក្រឹម ពិតជាគួរឱ្យសរសើរ
ស្រីស្អាត ជីមមី ប្រើពេល ៥ ឆ្នាំ ធ្វើឱ្យ Crush សារភាពស្រឡាញ់ខ្លួន (វីដេអូ)
ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ
កប់ណាស់! ជិះម៉ូតូត្រឹម ២ ម៉ោង នាំ Crush ទៅគយគន់ភ្នំ ថតរូបក្នុងសួនផ្កា សប្បាយយកទៅណាអស់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន18 hours ago

ក្រុមហ៊ុន XFORCE GLOBAL ចុះអនុស្សរណៈជាមួយតារាសម្ដែងលោក អ៊ុន សិទ្ធា ដើម្បីនាំយកបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) មកកាន់កម្ពុជា ដើម្បីជួយឲ្យអ្នកជំនួញកម្ពុជា អាចទាញយកឱកាសអាជីវកម្មថ្មីៗ នាសម័យឌីជីថល

ភ្នំពេញ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ ៖ XFORCE GLOBAL ដែលជាក្រុមហ៊ុនប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចលំដាប់អន្តរជាតិ មកពីប្រទេសម៉ាឡេស៊ី មានមោទនភាព និង ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការនាំយកបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា នាសម័យឌីជីថលនេះ ។...

អត្ថបទក្រុមហ៊ុន4 days ago

សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ទាំងអស់គ្នា​

​ឱ​កាស​ពិសេស​នៃ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford បាន​វិល​ត្រឡប់មក​សារជាថ្មី​ម្តងទៀត​ហើយ នោះ​គឺ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ ។ កម្មវិធី​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន5 days ago

អ្នកកំពតចង់កុម្មង់តាម foodpanda ពេលនេះមកដល់ហើយ​ តែប៉ុណ្ណេះកុម្ម៉ង់រាល់ថ្ងៃម៉ង! (វីដេអូ)

កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ? foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និង ងាយស្រួល ថែមទាំងឥតគិតថ្លៃទៀត ។ អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាចប្រើសេវាកម្មកុម្ម៉ង់ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ...

អត្ថបទក្រុមហ៊ុន6 days ago

TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និង សុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)

● TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់ ● សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់ APAC ● ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។...

អត្ថបទក្រុមហ៊ុន6 days ago

ចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះ តើគួរធ្វើដូចម្តេចទើបប្រសើរ?

សម្រាប់ការទទួលទានប្រចាំថ្ងៃ លោកអ្នកប្រាកដជានឹងជួបប្រទះនូវប្រភេទអាហារក្តៅ អាហារមានរសជាតិជូរ និង ហឹរ ច្រើនជាមិនខាន ។ ជាការពិតណាស់ប្រសិនជាលោកអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក ពេលខ្លះក៏វាអាចផ្តល់ទុក្ខទោសដល់សុខភាពរបស់លោកអ្នកបានដែរ ជាពិសេសវាអាចបង្កឱ្យឈឺក្រពះបានយ៉ាងងាយ ដូចជា ឈឺចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះកើនឡើង ជាដើម ។ តើលោកអ្នកធ្លាប់ប្រឈមនឹងអាការអស់ទាំងនេះដែរឬទេ ?...

អត្ថបទក្រុមហ៊ុន6 days ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន7 days ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន1 week ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...