តោះមកដឹង 6 ចំណុចផ្លាស់ប្តូរថ្មីនៅលើរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី
Ford Everest គឺជាប្រភេទរថយន្ត SUV ខ្នាតធំដែលជាកូនកាត់រវាង SUV នឹងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និង ប្រព័ន្ធជើងក្រោមហាប់ណែនដូចទៅនឹងរថយន្ត Ranger ដែរ ។ ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford Ranger ហេតុនេះហើយទើបធ្វើឱ្យរថយន្ត SUV មួយនេះអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់ថយន្ត Pick Up នោះឡើយ ។ រថយន្តនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាង 10 ឆ្នាំមកហើយ និង ត្រូវបានទទួលស្គាល់ពីគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និង ភាពធន់រឹងមាំពីសំណាក់អតិថិជន ហេតុនេះហើយទើបធ្វើឱ្យរថយន្ត Ford Everest មានឈ្មោះបោះសំឡេងរហូតមកដល់សព្វថ្ងៃនេះ ។ មានចម្ងល់ជាច្រើនដែលបានសាកសួរមកកាន់ក្រុមហ៊ុន Ford ថាតើពេលណារថយន្តនេះមានការផ្លាស់ប្តូរបច្ចេកវិទ្យា និង ប្រព័ន្ធសុវត្ថិភាពថ្មី ហើយការទន្ទឹងរង់ចាំរបស់អតិថិជន Ford បានមកដល់ហើយ! នោះគឺ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្ត SUV ប្រណីត បំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ចុងក្រោយគឺម៉ាស៊ីន 2.0L Bi-Turbo បូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្ដាច់មុខរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបាននាំចូលរថយន្ត Ford Everest 2.0L Bi-Turbo ជាមួយនឹងតម្លៃពិសេសត្រឹមតែ $69,900 ប៉ុណ្ណោះ ។ រថយន្តប្រណីតមួយនេះបានភ្ជាប់មកជាមួយនឹងចំណុចផ្លាស់ប្តូរថ្មីពិសេស 6 យ៉ាងនោះគឺ ៖
1. រថយន្តនេះបានបំពាក់នូវម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលមានកម្លាំងសេសរហូតដល់ទៅ 213 PS និង កម្លាំងរមួល 500 Nm ដែលមានកម្លាំងខ្លាំងស៊ីប្រេងតិច
2. ប្រអប់លេខ 10 លេខអូតូ ដែលធ្វើឱ្យការបើកបររបស់លោកអ្នកមានភាពរលូនជាងមុន
3. ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់ហើយនោះគឺ Push Button Start/ Smart Key ដែលងាយស្រួលដល់អតិថជនអាចបញ្ឆេះរថយន្តដោយគ្រាន់តែចុចប៊ូតុង Engine Start/Stop ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារ នោះវានឹងដោះសោរ (Unlock) ដោយស្វ័យប្រវត្តិ ហើយលោកអ្នកគ្រាន់តែចុចសេនសឺនៅលើដៃទ្វារដើម្បីធ្វើការចាក់សោរ (Lock) ជាការស្រេច
4. ផ្នែកខាងក្នុងនៃរថយន្តបានរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណីតពណ៍៌ការ៉ុត ដែលជាពណ៍៌កំពុងពេញនិយមបំផុតសម្រាប់រថយន្តប្រណីតៗមួយចំនួន
5. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអមជាមួយនឹងអេក្រង់ Touch Screen 8 អ៊ីញដែលផ្តល់នូវរូបភាពច្បាស់ល្អ និង មានភាពរស់រវើកជាង
6. ចំណុចពិសេសចុងក្រោយដែលទាក់ទាញ និង ផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្ត SUV ដែលជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest 2.0L មិនមាននោះគឺ បច្ចេកវិទ្យា Hands-Free Lift Gate ដោយលោកអ្នកអាចធ្វើការបើក និង បិទឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង ។
ចំពោះរថយន្ត Ford Everest 2.0L Bi-Turbo ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសពណ៌ជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ពណ៌ស ទឹកប្រាក់ ទឹកមាស ប្រផេះ និង ខ្មៅផងដែរ ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយៈពេល 3 ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត ២៤ ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និង សេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។
កាន់តែអស្ចារ្យនោះគឺ លោកអ្នកទិញរថយន្ត Everest 2.0L Bi-Turbo នៅថ្ងៃនេះជាមួយតម្លៃពិសេសត្រឹមតែ 69,900$ ប៉ុណ្ណោះ និងមានក្នុងស្តុកស្រាប់មិនចាំបាច់រង់ចាំ លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានសន្លឹកឆ្នោត ១ សន្លឹក ដែលមានឱកាសឈ្នះរថយន្ត Ford Ecosport ថ្មីសន្លាង ១ គ្រឿង ឬ ទទួលបានមាសដ៏ច្រើនសន្ធឹកសន្ធាប់ ដែលការចាប់ឆ្នោតនេះនឹងប្រព្រឹត្តឡើងនៅក្នុងកម្មវីធីសម្ពោធជាផ្លូវការនៃរថយន្តនេះផងដែរ ៕