បទពិសោធន៍ដ៏អស្ចារ្យ នៃកម្មវិធីប្រកួតជល់ម៉ោ AR Filter (វីដេអូ)
យុទ្ធនាការ ជល់ម៉ោ ឈ្នះម៉ោ របស់ស្រាបៀរ អង្គរ ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។ អតិថិជនគ្រាន់តែគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ នឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ។ គិតត្រឹមខែកក្កដា ឆ្នាំ 2020 នេះ ស្រាបៀរ អង្គរ បានរកឃើញអ្នកឈ្នះរង្វាន់សរុបទាំងអស់ចំនួន 115 នាក់ហើយ ។ សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ ។
ស្រាបៀរ អង្គរ មិនត្រឹមតែផ្តល់ឲ្យអតិថិជននូវភាពរីករាយ និងឱកាសឈ្នះរង្វាន់ជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានរៀបចំកម្មវិធីប្រកួតដ៏អស្ចារ្យ ។ នោះគឺកម្មវិធីប្រកួតជល់ម៉ោ AR Filter ដែលលោកអ្នកអាចចូលរួមបញ្ចេញសមត្ថភាពបាននៅលើផេកហ្វេសប៊ុកស្រាបៀរ អង្គរ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន។ លក្ខខណ្ឌងាយៗ ដើម្បីចូលរួមកម្មវិធីនេះ ដោយលោកអ្នកគ្រាន់តែចុចលើលីងដើម្បីបើកកម្មវិធីជល់ម៉ោ AR Filter។ ថតរូបរបស់អ្នកនៅពេលស្រែកពាក្យ “ជល់ម៉ោ” ជាមួយកម្មវិធី AR Filter ។ រួចផុសរូបភាពនោះនៅក្នុង Comment ដោយ Tag មិត្តភក្តិ 5 នាក់ជាការស្រេច។ អតិថិជនរាប់រយនាក់បានចូលរួមកម្មវិធីថ្មីប្លែកនេះ ជាមួយបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មាន ។
គ្រប់ៗគ្នានិយមស្រែកពាក្យ “ជល់ម៉ោ” ទាំងក្នុងកម្មវិធីជល់ម៉ោ AR Filter នៅលើហ្វេសប៊ុកស្រាបៀរ អង្គរ និង ជីវិតរស់នៅប្រចាំថ្ងៃ ព្រោះគ្រប់គ្នាចូលចិត្តពិសាស្រាបៀរ អង្គរ រសជាតិដ៏ឆ្ងាញ់ ។ ស្រាបៀរ អង្គរ ធ្វើឲ្យមនុស្សជួបជុំកាន់តែរីករាយ រក្សាចំណងមិត្តភាពល្អៗ អស់រយៈពេលជាងពីរទសវត្សរ៍ ហើយយើងនៅទីនេះដើម្បីអបអរភាពជោគជ័យរបស់អ្នក ។
ដូច្នេះ បន្តរីករាយជាមួយកម្មវិធី “ជល់ម៉ោ” របស់ស្រាបៀរ អង្គរ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដូចជារថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូក្រាម ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និង រង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ដោយគ្រាន់តែគាស់ និង ពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរ អង្គរ ។ គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើនជាមួយស្រាបៀរ អង្គរ ។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ