Connect with us

អត្ថបទក្រុមហ៊ុន

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

on

Advertisement

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​

ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak) និង​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ​ដែល​មានប​ទ​ពិសោធន៍ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​ខាង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ ព្រមទាំង​មាន​ចុងភៅ​ចំអិន​អាហារ​ដែលមាន​ជំនាញ​ឯកទេស​ច្បាស់លាស់​ទទួលបាន​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុងការ​ចំអិន​អាហារ​គ្រប់​ប្រភេទ​តាមបែប​អាស៊ី និង​អឺរ៉ុប​ជាដើម​។ ជាពិសេស​គឺ​ការ​ចំអិន Steak សាច់គោ​ដែល​ផ្តល់នូវ​បទពិសោធន៍​ក្នុងការ​ទទួលទាន​អាហារ​ដែល​ល្អ​បំផុត ជាមួយនឹង​គ្រឿងផ្សំ និង​សាច់គោ ដែល​ត្រូវបាន​នាំ​នូ​លពី​បណ្តា​ប្រទេស​ល្បីៗ​នានា​ដូចជា អូស្ត្រាលី សហរដ្ឋ​អា​មេ​រិច ជប៉ុន ជាដើម​។​

The Cut Steak House គឺជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​បាន​ធើ្វ​ការ​រចនា​ម៉ូដ​ទំនើប​ទាន់សម័យ និង​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខា​ល្អ​ប្រណិត ស្អាត​ប្លែក​ភ្នែក ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ បច្ចេកទេស​នៃ​ការ​ចំអិនម្ហូប និង​រសជាតិ​ដែល​ធ្វើឱ្យ​គ្រប់គ្នា​ជក់ចិត្ត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​គុណភាព និង​រសជាតិ​ម្ហូប​នៅទីនេះ ។ The Cut Steak House មានមុខ​ម្ហូប​ដែល​ពោរពេញ​ដោយ ភាព​ច្នៃប្រឌិត ជាមួយនឹង​វត្ថុធាតុដើម​ថ្មីៗ ស្រស់ៗ និង គ្រឿងផ្សំ​ដ៏​ល្អឥតខ្ចោះ​ដែលមាន​គុណភាព​ខ្ពស់​សំរាប់​បំពេញ​គ្រប់​តំរូវការ​របស់​អតិ​ថ​ជន​។​

​លោក ស៊ាន វណ្ណ​ថា​ន ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ភោជនីយដ្ឋាន The Cut Steak House បាន​មានប្រសាសន៍ថា “​ភាព​ច្នៃប្រឌិត​នៃ​រសជាតិ​អាហារ គុណភាព​វត្ថុធាតុដើម និង​គ្រឿងផ្សំ សេវាកម្ម និង​បទដ្ឋាន​អនាម័យ​គឺជា​អ្វីដែល​យើង​យកចិត្តទុកដាក់​បំផុត ដើម្បី​ផ្តល់នូវ​អាហារ​ដែលមាន​ស្តង់ដា​អន្តរជាតិ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​បំផុត​ជូន​ដល់​អតិថិជន និង​ដើម្បី​ក្លាយខ្លួនជា​ភោជនីយដ្ឋាន​មួយ​ដែល​ឈានមុខ​គេ​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត​។​”

​ដោយឡែក​មុខម្ហូប​ពិសេសៗ និង​ល្បី​ប្រចាំ​ហាង​មានដូចជា Steak សាច់គោ​កណ្តាល​ខ្នង​ចំអិន​បែប​អឺរ៉ុប សាច់​ចំឡក​គោ និង​ថ្លើម​ក្ងាន សាច់​ខ្នង​អាំង​បែប​ជប៉ុន និង​ឆ្អឹងជំនី​ចៀម​តេ​រី​យ៉ា​គិ ជាមួយនឹង​ទឹកជ្រលក់​រសជាតិ​ពិសេស​៣​ប្រភេទ​ផ្សេងគ្នា ដែល​ធ្វើអោយ​រស់ជាតិ Steak ទាំងនោះ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ថែម​មួយកំរិត​ទៀត​។ លក្ខណៈពិសេសៗ​ទាំងអស់នេះ គឺមាន​តែ​នៅ​ភោជនីយដ្ឋាន The Cut Steak House តែប៉ុណ្ណោះ​!


​លោក ម៉ៃ វ៉ុ​ង (Mike Wong) ប្រធាន​គ្រប់គ្រង​ផ្នែក​ចំអិនម្ហូប​(​មេ​ចុងភៅ​ធំ​) និង​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រ​ត្តិ​ការ​នៃ​ភោជនីយដ្ឋាន The Cut Steak House បាន​មានប្រសាសន៍ថា “​ប្រភេទ​សាច់គោ និង​គ្រឿងផ្សំ​គ្រប់​ប្រភេទ​ដែល​យើង​ប្រើប្រាស់​ក្នុងការ​ចំអិន​នៅទីនេះ សុទ្ធសឹងតែ​ត្រូវបាន​សំរិតសំរាំង​យក​ប្រភេទ​ដែលមាន​គុណភាព​ខ្ពស់ គួបផ្សំ​នឹង​គំនិត​ច្នៃប្រឌិត ព្រមទាំង​បច្ចេកទេស​ចំអិន​ដែល​ផ្តល់នូវ​បទពិសោធន៍​នៃ​ការ​ទទួលទាន​អាហារ​មួយ​កាន់តែ​ប្លែក​ជាង Steak ដែល​ចំអិន​នៅ​ហាង​ដទៃទៀត​”​។ សូមបញ្ជាក់​ផងដែរ​ថា លោក ម៉ៃ វ៉ុ​ង (Mike Wong) គឺជា​ចុងភៅ​ឯកទេស​ដែល​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក Steak និង​អាហារ​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋ​អា​មេ​រិច និង​ប្រទេស​ជប៉ុន​។​


ក្រៅពីនេះ ភោជនីយដ្ឋាន The Cut Steak House ក៏មាន​អាហារ​សមុទ្រ​ថ្មីៗ​ដូចជា​៖ ស្កា​លុប (Scallop) អយ​ស្ទ័​រ (Oyster) ត្រី​សាល​ម៉ុ​ន (Salmon) ព្រមទាំង​ម្ហូប​ច្នៃប្រឌិត​ជាច្រើន​មុខ​ទៀត​។
The Cut Steak House ក៏មាន​សេវាកម្ម​រៀបចំ​អាហារ VIP សម្រាប់​ការទទួល​ទាន​បែប​ការងារ ឬ ការធ្វើ​ពិធី​ខួបកំណើត និង​ពិធីជប់លៀង​ផ្សេងៗ​ផងដែរ ដើម្បី​បង្កើត​នូវ​បរិយាកាស ពេលវេលា និង​អនុស្សាវរីយ៍​ដ៏​រ៉ូ​មែន​ទិច​ជូន​ដល់​អតិថិជន​។​

​ភោជនីយដ្ឋាន The Cut Steak House មាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ខា​លែ​ឌែ​ល​ម៉​ល (Khalandale Mall) តំបន់​បឹងកក់ លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ 023 883 484 ឬ 096 888 5598 ។​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ហូបមី និង គ្រឿងកំប៉ុងច្រើនពេក យុវតីដ៏ស្រស់ស្អាតម្នាក់លាចាកលោកទាំងវ័យក្មេង
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ
ឃោរឃៅណាស់! ធ្លាយមូលហេតុ នាំឱ្យពលករខ្មែរនៅកូរ៉េហ៊ានលើកដៃសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវ
អាយុ 38 ឆ្នាំដូចគ្នា តែមើលសម្រស់តារាស្រីថៃ ៣ ដួងនេះ មិនសរសើរមិនបាន

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន5 hours ago

វី​ង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ខណៈពេល​ការសិក្សារ​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូ​វីដ ១៩ ធនាគារ​ឯកទេស​វី​ង​នៅតែ​បន្ត​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​១២​ឆ្នាំ​នៃ​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​

​ជាការ​បន្ត​នូវ​ស្មារតី​នៃ​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​លើក​ទី​១២​ឆ្នាំ​របស់ខ្លួន ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន13 hours ago

រំភើប​ហួស​ថ្លែង​! ស្រា​បៀរ អង្គរ រកឃើញ​អ្នកឈ្នះ​រង្វាន់​រហូតដល់ 120 រូប​ហើយ​!

​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់​ស្រា​បៀរ អង្គរ ដែល​ហៅថា យុទ្ធនាការ ជល់​ម៉ោ ចាប់តាំងពី​ចាប់ផ្តើម​រហូតដល់​ពេល​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន3 days ago

​ហេង​មែន អ្នក​សៀមរាប​! គាស់​ភ្លាម ឈ្នះ​រង្វាន់ iPhone 11 Pro Max ភ្លែត

​ទទួលយក​បទពិសោធ​ន៍​ថ្មី​នៃ​អារម្មណ៍​កាន់តែ​រំភើប​ជាមួយ​កម្មវិធី​ស្រា​បៀរ អង្គរ ផ្តល់រ​ង្វាន់​​ភ្លាមៗ ដើម្បី​ពញ្ញាក់​អារម្មណ៍​អតិថិជន​របស់ខ្លួន ដោយ​ធ្វើ​ការចែក​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង ​។​ ​គ្រាន់តែ​ក្រុមការងារ​ផ្តល់​រង្វាន់​នៅក្នុង​កម្មវិធី​ជល់​ម៉ោ​ទៅដល់​ខេត្តសៀមរាប​ភ្លាម សំណាង​ក៏​​កើតមាន​ភ្លាមៗ​តែម្តង​ ។ អបអរ​អតិថិជន​មានសំណាង​ចំនួន 4 នាក់​រស់នៅ​ខេត្តសៀមរាប ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន ASUS បានរកឃើញអ្នកឈ្នះរង្វាន់ក្នុងការប្រកួតហ្គេម Valorant Tournament ហើយ

ក្រុមហ៊ុន ASUS បានសហការគ្នាជាមួយនឹងលោក ឆេង សុភ័ក្រ្ត ដែលអ្នកគ្រប់គ្នាស្គាល់គាត់ថា ពូជ្រួញ ឬ រៀនថតនោះ បានបង្កើតកម្មវិធីការប្រកួតកីឡាអេឡិចត្រូនិចមួយគឺ Valorant Tournament ។ កម្មវិធីនេះផងដែរត្រូវបានគាំទ្រជាផ្លូវការណ៍ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា E-Sports Federation Cambodia ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយលើកស្ទួយដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង...

អត្ថបទក្រុមហ៊ុន3 days ago

បុគ្គលិក​វី​ង​ ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម ខណៈពេល​ចំនួន​អ្នកបរិច្ចាគឈាម​កំពុង​ធ្លាក់ចុះ​

​វី​ង​បានរៀបចំ​កម្មវិធី «សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​» ​ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​ដែ​លវីង​បានផ្តល់​សេវាកម្ម ផ្នែក​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​ ​ភ្នំពេញ ១២ សីហា ២០២០ ៖ ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​របស់ខ្លួន​នា​ថ្ងៃទី​ ១២...

អត្ថបទក្រុមហ៊ុន4 days ago

50​ លាន​រៀល​ពី M-150 ផ្លាស់ប្ដូរ​វាសនា​គ្រួសារ​មួយ​ ​ដោះបំណុល​រួច សល់​លុយ​ទិញ​ផ្ទះ​ទិញ​ដី​

​ភ្នំពេញ​៖ ឮ​គេ​ថា ​១០០០​ ដង មិន​ស្មើ​បាន​ជួប​ម្ដង បាន​ជួប ១០០០ ​ដង មិន​ស្មើ​បាន​ភ្លក់​ម្ដង ហើយ​ពេលនេះ​លោក អាន វី បាន​ស្គាល់​រសជាតិ​រង្វាន់​ធំ​លើកដំបូង​ចំនួន 50 ​លាន​រៀល​ពី M150​ ។ ម្ចាស់​រង្វាន់​រូបនេះ​បាន​បញ្ជាក់ថា M-150 បាន​កែប្រែ​ជីវិត​របស់លោក​ស្ទើរ​ទាំងស្រុង​...

អត្ថបទក្រុមហ៊ុន1 week ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន2 weeks ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន2 weeks ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...