១០ ចំណុច គួរពិចារណាមុនពេលទិញរថយន្តយកមកប្រើប្រាស់
ក្នុងយុគសម័យថ្មីនេះ មនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានរបស់របរប្រើប្រាស់មួយចំនួនដែលមានតម្លៃសមរម្យ និង មានបច្ចេកវិទ្យាទំនើបៗដើម្បីជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន ហើយមធ្យោបាយធ្វើដំណើរគឺជាកត្តាដ៏សំខាន់មួយសម្រាប់ជួយដល់លោកអ្នកឱ្យឈានទៅដល់គោលដៅ និង សម្រេចនូវគ្រប់ភារៈកិច្ច ។
បច្ចុប្បន្ននេះ យើងសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួនធំបានងាកមកប្រើប្រាស់នូវរថយន្តថ្មីជាមធ្យោបាយសម្រាប់ធ្វើដំណើរ ហើយមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់មនុស្សភាគច្រើនមានការគិតគូរ និង ពិចារណាលើកត្តាច្រើនយ៉ាងដូចជា ៖
• កម្រិតប្រាក់ចំណូល និង ចំណាយប្រចាំថ្ងៃ
• គោលបំណង និង តម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ថាតើរថយន្តនេះជិះសម្រាប់ធ្វើការក្នុងក្រុង ចុះខេត្ត ឬ ដំណើរកម្សាន្តផ្សេងៗ ជាដើម
• រថយន្តនេះមានកម្ពស់ខ្ពស់ អាចធន់នឹងស្ថានភាពពេលមេឃភ្លៀងបានដែរឬទេ?
• បើសិនជាប្រាក់ចំណូលនៅមានកម្រិត តើអាចបង់រំលស់បានដែរឬទេ?
• តម្លៃសមរម្យក្នុងទីផ្សារដែលស័ក្តិសមនឹងកម្រិតជីវភាពរបស់ខ្លួន
• សេវាបង់រំលស់ដែលផ្តល់នូវការប្រាក់ និង ប្រាក់បង់ដំបូងទាបប្រកបដោយទំនុកចិត្ត
• មានបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់
• សេវាទទួលទិញរថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)
• គ្រឿងបន្លាស់សម្បូរបែប និង មានតម្លៃធូរថ្លៃ
• សេវាថែទាំផ្សេងៗ និង ការធានាជូនពីរោងចក្រ
ដូចនេះយើងសង្កេតឃើញថា មនុស្សសម័យឥឡូវមានការយល់ដឹងច្រើន និង មានការវិភាគថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទិញរថយន្តយកទៅប្រើប្រាស់។ បើសិនជាលោកអ្នកគិតដល់រថយន្តដែលអាចធ្វើដំណើរទៅតាមផ្លូវដែលមានឧបសគ្គបាននោះលោកអ្នកនឹងគិតទៅដល់រថយន្តដែលមានកម្ពស់ខ្ពស់ ឬ រថយន្ត Pick Up ជាដើម ។
ប្រសិនបើអ្នកត្រូវការរថយន្តដែលអាចជិះទៅធ្វើការប្រចាំថ្ងៃក្នុងទីក្រុងដែលចំណាយតិច អាចបត់បែនក្នុងស្ថានភាពផ្លូវស្ទះ ឬចង្អៀត និង អាចបើកបរទៅតាមបណ្តាខេត្តនានានោះ អ្នកនឹងគិតដល់រថយន្តប្រភេទ SUV មុនគេ ។ ថ្មីៗនេះយើងសង្កេតឃើញថាមានរថយន្ត SUV ខា្នតតូចមួយប្រភេទដែលកំពុងពេញនិយម និងចរាចរណ៍យ៉ាងច្រើនកុះករនៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរថយន្តនេះមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់រថយន្តធុនធំប៉ុន្មាននោះទេ នោះគឺរថយន្ត Ford Ecosport ។
រថយន្ត Ford Ecosport នេះមានតម្លៃត្រឹមតែ $29,900 លោកអ្នកបង់មុនត្រឹមតែ $5,980 និង បង់ប្រចាំខែត្រឹមតែ $397 ប៉ុណ្ណោះ នោះលោកអ្នកនឹងអាចក្លាយទៅជាម្ចាស់រថយន្តនេះបានតែម្តង ។ កាន់តែពិសេស រាល់ការទិញរថយន្ត Ford Ecosport អតិថិជននឹងទទួលបានការចាក់ប្រេង 2 ឆ្នាំដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ $1,500 ភា្លមៗ ។
រថយន្ត Ford Ecosport មួយនេះ មានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដូចជា ផ្លូវរាបស្មើក្នុងក្រុង ផ្លូវជាតិនានា និង ផ្លូវតាមជនបទស្រុកស្រែចម្ការនានាជាដើម ព្រោះរថយន្ត Ford Ecosport មានកម្ពស់ខ្ពស់រហូតដល់ទៅ 209 mm ពីដី ដែលអាចអោយរថយន្តនេះបើកបរបានយ៉ាងរលូន ទោះជាស្ថិតក្នុងស្ថានភាពពេលភ្លៀង ផ្លូវរអិល ពេលឡើងទួល ឬខឿនចិញ្ចើមផ្លូវក៏ដោយ ។
រថយន្ត Ford Ecosport បានរចនាម៉ូដយ៉ាងល្អប្រណីតខុសប្លែកពីរថយន្តដទៃដែលស័ក្តិសមជាមួយមនុស្សគ្រប់វ័យ ទាំងសុភាពបុរស និង សុភាពនារី ។ ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់រថយន្តមួយនេះដោយផ្នែកខាងមុខមានរូបរាងទំនើប និង ស៊ីវិល័យ ផ្នែកចំហៀងមើលទៅរឹងមាំហាប់ណែន ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយពូកស្បែកប្រណីត ទន់ងាយស្រួលក្នុងការអង្គុយ និង ប្រកបដោយផាសុកភាព ផ្នែកខាងក្រោយធំល្មមអាចដាក់ឥវ៉ាន់បានច្រើនរហូតដល់ ២៥ កន្លែង មិនចាញ់រថយន្ត SUV ខ្នាតធំដទៃទៀតនោះទេ ។
ក្រៅពីរូបរាង និង ការឌីហ្សាញដែលបានរៀបរាប់ខាងលើ រថយន្ត Ford Ecosport ក៏បានបំពាក់នូវបច្ចេកវិទ្យា និង ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃដែលជួយសម្រួលដល់ការបើកបររបស់លោកអ្នកដូចជា សេនសឺជុំវិញរថយន្តចំនួន ៨ គ្រាប់ កាមេរ៉ាជំនួយក្នុងការចូលចតដែលអាច Zoom បាន និង មានខ្សែគំនូសពណ៌លឿងរ៉េតាមចង្កូត ប្រព័ន្ធចុចបញ្ឆេះរថយន្ត ឬ Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និង អេក្រង់ Touchscreen 8 អ៊ីញដែលមានភាពរស់រវើក និង ងាយស្រួលក្នុងការបញ្ជាដោយសំឡេសម្រាប់វិទ្យុ តន្ត្រី និង ការកម្សាន្តផ្សេងៗ ។ លើសពីនេះទៅទៀត រថយន្តនេះក៏អាចភ្ជាប់ជាមួយនឹង Apple CarPlay ដើម្បីភ្ជាប់ទៅកាន់ផែនទី Google Map សម្រាប់នាំអ្នកទៅដល់គោលដៅផ្សេងៗ ។ ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានបំពាក់ជាមួយនឹងពោងសុវត្ថិភាពជុំវិញរថយន្តចំនួន ៦ ប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង ឬ រអិល និង ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ។ល។
ចំណុចពិសេសដែលក្រុមហ៊ុនលក់រថយន្តដទៃមិនមានការផ្តល់ជូននោះគឺ រាល់ការទិញរថយន្ត Ford Ecosport ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានការចូលរួមដំណើរកំសាន្ត Ford Ecosport Family Trip ដែលធ្វើឡើងដោយក្រុមហ៊ុន Ford ផ្ទាល់ហើយការផ្តល់ជូននេះគឺមានសម្រាប់តែអតិថជន Ford Ecosport តែប៉ុណ្ណោះ ដែលដំណើរកម្សាន្តនេះខាងក្រុមហ៊ុនធ្លាប់បានរៀបចំរួចមកហើយ គឺដំណើតកម្សាន្តទៅកាន់ខេត្តបុរីរ៉ាម ដែលជាខេត្តមួយដ៏ល្បីក្នុងប្រទេសថៃ ។
លើសពីនេះទៅទៀតលោកអ្នកថែមទាំងអាចចូលរួមដំណើរកម្សាន្ត Ford Adventure ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Ford ដែលវាមិនមែនត្រឹមតែដំណើរកម្សាន្តធម្មតាតែប៉ុណ្ណោះទេ តែថែមទាំងមានសកម្មភាពសប្បុរសធម៌ដូចជា ចែកអំណោយដល់គ្រួសារក្រីក្រ ការផ្តល់សម្ភារជូនក្មេងៗកុមារកំព្រា និង មានកម្មវិធីសប្បាយៗជាច្រើន នៅក្នុងដំណើរកម្សាន្តមួយនេះ ។