ស្ងាត់ៗ ដួង ម៉ានិច បើកសម្ពោធក្រុមហ៊ុននាំចូលផលិតផលថែសម្រស់ Swiss Energy Collagen ហៅតារាល្បីៗធ្វើជាទូតសុច្ឆន្ទៈ ឡើងផ្អើលសិល្បៈ
កាលពីល្ងាចមិញនេះនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ មានការប្រារព្ធពិធីសម្ពោធផលិតផលមួយដែលមានការចូលរួមពីសំណាត់តារាល្បីៗជាច្រើនដួង និង ប្រមូលផ្តុំអ្នកជំនួញធំៗជាច្រើនផងដែរ ។ នេះគឺកម្មវិធីសម្ពោធផលិតផលថ្មី Swiss Energy Collagen របស់ក្រុមហ៊ុន LGT Global Trading Co., Ltd ហើយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺម្ចាស់ក្រុមហ៊ុនមួយនេះជាតារាសម្តែងស្រីដ៏ល្បីល្បាញ កញ្ញា ដួង ម៉ានិច ផ្ទាល់តែម្តង ។
ទាំងអ្នកសារព័ត៌មាន ទាំងទស្សនិកជន ពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរទេដែលស្ងាត់ៗតារាសម្តែងឆ្នើមរូបនេះបានបើកក្រុមហ៊ុននាំចូលផលិតផលជំនួយសម្រស់ Swiss Energy Collagen ហើយធ្វើការសម្ពោធយ៉ាងអធឹកអធមកណ្តាលផ្សារទំនើបអ៊ីអនបែបនេះ ។ ភាពភ្ញាក់ផ្អើលមិនមានត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុន LGT Global Trading Co., Ltd របស់កញ្ញា ដួង ម៉ានិច បើកឆាកភ្លាមបង្ហាញទូតសុច្ឆន្ទៈចំនួន 4 រូបព្រមគ្នាតែម្តងដែលសុទ្ធសឹងជាតារាល្បីៗគឺមានលោក នូ ឧសភា លោក សាក់ ចាដេត កញ្ញា ឈិន មុនីនាថ និង កញ្ញា ខៀវ លីលី ។
លោកស្រីអគ្គនាយការ ដួង ម៉ានិច បានថ្លែងថា នេះគឺជាមុខជំនួញទីមួយហើយដែលខ្លួនបានចាប់ផ្តើម ហើយក៏ជឿជាក់យ៉ាងមុតមាំថានឹងទទួលបានការគាំទ្រលើផលិតផល Swiss Energy Collagen ដែលក្រុមហ៊ុនខ្លួនបាននាំចូលផ្តាច់មុខក្នុងព្រះរាជាណចក្រកម្ពុជានេះ ព្រោះតែបានសិក្សាយ៉ាងល្អិតល្អន់ព្រម ទាំងបានបើប្រាស់ផ្ទាល់ទៀតផង ។
គួរបញ្ជាក់ផងដែរថា ផលិតផល Swiss Energy Collagen ជាប្រភេទ Hydrolyzed Collagen ដែលជ្រាបចូលក្នុងខ្លួន និង នាំយកសារធាតុសំខាន់ៗទៅបំប៉នក្នុងរាងកាយបានលឿនរហូតដល់ 50 ដង បើប្រៀបធៀបជាមួយ Collagen ធម្មតា ។ ជាពិសេស Swiss Energy Collagen ទទួលស្គាល់ និង មានស្តង់ដារ GMP ពីអឺរ៉ុប និងក្រសួងសុខាភិបាលខ្មែរថែមទៀតផង ។
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជាវ ឬ ធ្វើជាតំណាងចែកចាយ Swiss Energy Collagen អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 070 773 266 / 011 299 994 ឬ តាមរយៈហ្វេសប៊ុកផេក Swiss Energy Collagen by D.M