ស្រីៗមិនគួររំលង រូបមន្តលាងសម្អាតមុខកម្ចាត់អស់មេរោគ ជួយស្បែកមិនឲ្យរងផលប៉ះពាល់ពីការពាក់ម៉ាសយូរក្នុងរដូវក្តៅ
ដើម្បីការពារខ្លួនកុំឲ្យឆ្លងមេរោគកូវីដ១៩ គ្រប់គ្នាត្រូវបានណែនាំឲ្យលាងសម្អាតដៃឲ្យបានញឹកញាប់ កុំយកដៃប៉ះមុខ មាត់ និង ភ្នែក ហើយត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវរាល់ពេលចេញក្រៅផ្ទះ។ ការពាក់ម៉ាសការពារមេរោគត្រឹមត្រូវល្អ គឺត្រូវតែគ្របបិទត្រង់ច្រមុះ និងមាត់ឲ្យជិតល្អ និងផ្អិបទៅនឹងផ្ទៃមុខ ។
ពិតណាស់ការពាក់ម៉ាសផ្អិបជាប់ស្បែកមុខ បូករួមនឹងអាកាសធាតុក្តៅស្អុះស្អាប់ដូចសព្វថ្ងៃនេះ ច្បាស់ជាធ្វើឲ្យស្បែកមុខមានបញ្ហាមិនខាន ។ ធម្មតាដោយសារអាកាសធាតុក្តៅ ឬ ពេលពាក់ម៉ាសទៅហប់បិទខ្យល់ចេញចូលទៀតនោះ វាងាយនឹងធ្វើឲ្យធូលីដីកខ្វក់ដែលទុំជាប់លើផ្ទៃមុខ ចូលជ្រៅទៅបិទបាំងរន្ធញើស ដែលបង្កឲ្យកើតមុន ឬចេញជាកន្តួលរមាស់ជាដើម។
ក្នុងករណីនេះ សាប៊ូដុសមុខធម្មតាមិនអាចចូលទៅលាងដល់រន្ធញើសតូចៗ ជ្រៅៗ លើស្បែកមុខរបស់អ្នកបានឡើយ អីចឹងហើយទើបអ្នកចេះតែឡើងមុនមិនឈប់ឈរ ក្នុងរដូវក្តៅ។ ដំណោះស្រាយ គឺអ្នកត្រូវជ្រើសរើសប្រើសាប៊ូលាងសម្អាតមុខដែលល្អ និងចេះរបៀបលាងសម្អាតឲ្យបានត្រឹមត្រូវសព្វមុខល្អ។
ចង់ដុសសម្អាតមុខបានស្អាតល្អ កម្ចាត់មេរោគ និងសម្អាតធូលីកខ្វក់ពីផ្ទៃមុខអស់ អ្នកគួរប្រើប្រភេទហ្វូមលាងមុខដែលផ្សំពី «កាបូនធ្យូងថ្មផ្សំជាមួយតែបៃតងជប៉ុន» ៖
– «កាបូនធ្យូងថ្ម » មានប្រសិទ្ធខ្ពស់ចូលទៅសម្អាតដល់រន្ធញើសតូចៗដែលភាគច្រើនត្រូវបិទជិតដោយដុំខ្លាញ់ ដែលដើមហេតុធ្វើឲ្យឡើងមុន ។ មិនតែប៉ុណ្ណោះ មូលីគុលនៃធ្យូងថ្មសកម្មតូចៗ អាចទៅសម្អាត ជាតិពុលផ្សេងៗដែលទុំជាប់លើផ្ទៃមុខ ធ្វើឲ្យមុខទន់ និងភ្លឺរលោងថែមទៀត។
– «តែបៃតងជប៉ុន» មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក អាចជួយការពារស្បែករបស់អ្នកពីភាពចាស់មុនអាយុ ព្យាបាលស្បែកដែលដុតបំផ្លាញដោយកាំរស្មីយូវី ពីកម្តៅព្រះអាទិត្យ និងមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលអាចបណ្តាលឱ្យកើតមុន។
«កាបូនធ្យូងថ្មផ្សំជាមួយតែបៃតងជប៉ុន» គឺជារូបមន្តថ្មីដែលមានក្នុងហ្វូមលាងសម្អាតមុខ ផនស៍ ព្យួរវ៉ាយ ទើបចេញ ដែលកំពុងឆ្លើយតបយ៉ាងល្អ ទៅនឹងតម្រូវការនៃស្បែកមុខក្នុងរដូវក្តៅ និង រងផលប៉ះពាល់ពីការពាក់ម៉ាសយូរម៉ោង ។ វាមានប្រសិទ្ធខ្ពស់ទៅសម្អាតមុខ ធ្វើឲ្យស្បែកទន់ ភ្លឺមដ្ឋរលោង ភ្លឺជាងមុន និងអាចការពារការឡើងមុនបាន។ ចង់ច្បាស់សូមលាកល្បងប្រើ ដោយខ្លួនឯង ៕