ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!
មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត ទឹកប្រាក់ 50 លានរៀលនេះ បានបញ្ជាក់ថាការសម្រេចិត្ត និង ការជឿជាក់របស់លោក វ៉ាន់ ទុំ គឺពិតជាត្រឹមត្រូវ។
“ខ្ញុំចូលចិត្តផឹក M-150 រាប់ឆ្នាំហើយ…ឃើញតែគេត្រូវរង្វាន់ ជួនកាលបងប្អូន ជួនកាលអ្នកជិតខាង…ខ្ញុំអត់ដែលបានត្រូវនឹងគេ…តែខ្ញុំចេះតែគិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ មុននឹងក្រោយ គងតែដល់វេនយើង…ឥឡូវត្រូវមែន!…ពេលហ្នុង បើកភ្លាម អត់ទាន់បានមើលទេ ផឹកមួយលេបសិន…ដាក់ភ្លាម អ៊ុតមើលភ្លែត ឃើញពាក្យថា អ្នកឈ្នះរង្វាន់ 50លានរៀល ស្រឡះមុខចែស…ហាស់! ប្រាប់ប្រពន្ធ គាត់មានជឿណា ព្រោះធ្លាប់តែកុហកគាត់លេងរាល់តែលើក គាត់ស្មានតែកុហកគាត់ទៀត…ពេលបង្ហាញឲ្យឃើញ សប្បាយហោះ! លោតពេញផ្ទះ…ប្រាប់បងប្អូនអ្នកជិតខាង ជិតខាងស្រែកហ៊ោពេញហ្នឹង…គេបបួលវ៉ៃឡើង ហើយក៏ព្រមជាមួយគេដែរ ព្រោះចូលចិត្តសប្បាយជុំគ្នា!”
លោក ទុំ ពិសា M-150 ជាប្រចាំ ហើយភាគច្រើនលោកពិសានៅពេលថ្ងៃត្រង់ ក្រោយបាយរួច។ លោកបញ្ជាក់ផងដែរថា បងប្អូនអ្នកស្រុករបស់លោក ក៏និយមពិសាជាប់ជាប្រចាំ ដូចលោកដែរ ពិសេស ពេលពួកគាត់ចេញទៅធ្វើការខាងក្រៅ ដូចជាធ្វើដំណើរទៅណាមកណា ទៅស្រែចំការ ជាដើម។
“ខ្ញុំពេញចិត្តទាំងរសជាតិ និងគុណភាព…ក្រោយបាយថ្ងៃត្រង់ហើយ ដាក់មួយទៅស្រឡះមុខ មានកម្លាំងហ្មង! អ្នកស្រុកភូមិខ្ញុំក៏ដូចខ្ញុំដែរ ពិសេសពេលចេញទៅក្រៅ ដូចជា ធ្វើដំណើរទៅនេះទៅនោះ ទៅស្រែអីហ្នឹង មិនដែលអត់ទេ ដឹងមានដាក់តាមខ្លួន…”
លោក វ៉ាន់ ទុំ អាយុ ៣៩ឆ្នាំ ជាមេគ្រួសារតួចមួយ មានកូន២នាក់ រស់នៅក្នុងជីវភាពមធ្យម ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ គ្រួសារលោក មានមុខរបរជាភ្នាក់ងារផ្ទេរប្រាក់វីងផង និងជាកសិករផង។
ដ្បិតតែមានចំណូលប្រចាំ ប៉ុន្តែគ្រួសារលោកនៅតែមានបញ្ហាខ្វះខាត ព្រោះមុខរបរនេះត្រូវការប្រាក់ដើម្បីបង្វិលឲ្យបានគ្រប់គ្រាន់ ខណៈត្រូវបង់ធនាគារជាប្រចាំរៀងរាល់ខែ។ ដោយប្រឈមនឹងបញ្ហាប្រាក់បង្វិលមិនគ្រប់នេះ គ្រួសារលោក វ៉ាន់ ទុំគ្រោងខ្ចីប្រាក់បន្ថែមពីធនាគារ ហើយវាក្លាយជាចំណុចដ៏តឹងតែងដែលពិបាកសម្រេចិត្តបំផុត ព្រោះបន្ទុកបន្ថែមសម្រាប់គ្រួសារនឹងកាន់តែធ្ងន់ ជាមួយការបង់ធនាគារកាន់តែច្រើនប្រសិនបើសម្រេចចិត្តខ្ចីបន្ថែម។
“គិតទាំងយប់ទាំងថ្ងៃ រាប់ខែ អត់ទាន់ហ៊ានសម្រេចចិត្ត…ពេលខ្លះគិតថា បើមានបងប្អូនណាឲ្យខ្ចីពីរបីឆ្នាំមិនគិតការប្រាក់ ប្រហែលជាល្អ…ពេលខ្លះគិតទៀតថា បើដើរៗរើសបាន លុយមួយបាវ មិនដឹងជាសប្បាយយ៉ាងណា…និយាយរួម គិតសព្!…តែទីបំផុត អ្នកដែលជួយខ្ញុំ គឺ M-150…ហាស់!”
ជាមួយរង្វាន់ទឹកប្រាក់ 50លានរៀល ពី M150 បញ្ហាដែលលោកខ្វល់ខ្វាយទាំងយប់ទាំងថ្ងៃនោះ ត្រូវបានដោះស្រាយទាំងស្រុង។ គ្រួសាររបស់លោកមិនត្រឹមតែមិនចាំបាច់ខ្ចីប្រាក់ពីធនាគារបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែអាចផ្ដាច់កម្ចីចាស់ សល់ប្រាក់សម្រាប់បំពេញតម្រូវការបង្វិលសាច់ប្រាក់ ដែលធ្វើឲ្យមុខរបរដំណើរការទៅមុខយ៉ាងរលូនដូចអ្វីដែលលោកធ្លាប់ប្រាថ្នាចង់បាន។
សូមរំលឹកថា ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយៈឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង ១០,០០០,០០០,០០០០រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ ៥០លានរៀល ៕