Connect with us

អត្ថបទក្រុមហ៊ុន

តោះ ! មកមើលតារាសំណព្វចិត្តរបស់អ្នកបន្តិចមើល៎ អ្នកណាខ្លះកំពុងប្រើប្រាស់ទូរស័ព្ទ OPPO !

on

Advertisement

​ដោយសារតែ​សម័យនេះ គឺជា​សម័យ​បច្ចេកវិទ្យា ក្រៅពី​ម៉ូដ​សម្លៀកបំពាក់ កាបូប ស្បែកជើង របស់របរ​តុបតែង​ខ្លួន តារា​ល្បីៗ​ជាច្រើន ក៏​និយម​បង្ហាញ​ភាព​លេចធ្លោ​របស់ខ្លួន​តា​មរយៈ ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ដូចជា​ទូរស័ព្ទដៃ ជាដើម ។

​ជាទូទៅ គេ​ឧស្សាហ៍​ឃើញ​តារា​ថៃ​ជួរមុខ​ជាច្រើន​និយម​បង្ហោះ​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទាំងនោះ នៅក្នុង​គណនី​អ៊ី​ន​ស្តា​ក្រាម និង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូចជា ៖ កញ្ញា Yaya, កញ្ញា Davikah, កញ្ញា Jannine Weigel និង លោក Nadech Kugimiya ដែល​បង្ហោះ​ទូរស័ព្ទដៃ​ម៉ាក OPPO ដែល​ខ្លួន​និយម​ប្រើ ។

បើ​និយាយ​ពី​តារា​ស្រី​ស្រស់ស្អាត​នៅ​ប្រទេស​ថៃ​គេ​ពិតជា​មិនអាច​បំភ្លេច​នូវ​កញ្ញា Davikah ដែលជា​តារា​សម្តែង និង ជាតា​រា​ម៉ូ​ដែល​កំពុងតែ​ល្បីឈ្មោះ​ពេញ​ទាំង​ផ្ទៃ​ប្រទេស ។ ទូរស័ព្ទ​មួយគ្រឿង​ដែល​នៅ​កៀក​កិត​នឹង​កញ្ញា Davikah គ្រប់ពេលវេលា​មិន​ថា​ជា​ពេល​ជួបជុំ​មិត្ត​ភ​ក្ត ហាត់​កីឡា និង ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស នោះ​គឺ OPPO R9s ក្រហម ។

ជាក់​ស្តែក​នៅក្នុង​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ប៉ារីស​កាលពី​ចុងឆ្នាំ ២០១៧ កន្លងទៅនេះ គេ​ឃើញ​នាង​បាន​បង្ហោះ​រូបថត​នៅក្នុង​អ៊ី​ន​ស្តា​ក្រាម​ដោយ​ឈរ​ថត​ស៊ែ​ល​ហ្វី​ជាមួយនឹង OPPO R9s ពណ៌​ក្រហម​នៅក្នុង​ដៃ ។ ចំណែក​រូបថត​មួយ​សន្លឹក​ទៀត​នោះ កញ្ញា Davikah បាន​ថត​ជាមួយ​មិត្ត​ភ័ក្តិ​របស់​នាង​នៅ​កន្លែង​ហាត់​កីឡា​ដោយ​ប្រើ​ទូរស័ព្ទ OPPO R9s ក្រហម ។ មើលទៅ​នាង​ហាក់ដូចជា​យក​ទូរស័ព្ទ​មួយគ្រឿង​នេះ​ទៅគ្រប់​ទីកន្លែង​ប្រៀបបាន​នឹង​មិត្ត​ប្រុស​ទៅហើយ ។​

តារា​ស្រី​ថៃ​មួយរូប​ទៀត​ដែល​គេ​មិនអាច​រំលង​បាន​ត្បិត​រូបថត​របស់​នាង​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​បាងកក​នោះ គឺ​កញ្ញា Yaya ដែលជា​តារា​តារា​សម្តែង និង ជា​តារាចម្រៀង​កំពុង​លេចធ្លោ ។ កញ្ញា Yaya ត្រូវបាន​គេ​ដឹងថា​ជាតា​រា​មួយរូប​ដែល​ចូល​ប្រើ​នូវ​ផលិតផល​ដែលមាន​ស្លាក​យីហោ​ល្បី​មកពី​ជុំវិញ​ពិភពលោក បើ​និយាយ​ពី​ទូរស័ព្ទដៃ​វិញ​គេ​ក៏​អាច​ដឹងថា​នាង​ចូលចិត្ត​ចូល​ម៉ាក​អ្វី​ដែរ ព្រោះថា​ជា​ញឹកញយ​នាង​តែង​ផុស​រូបថត​របស់​នាង​ជាមួយនឹង​ទូរស័ព្ទ OPPO F5 6GB នៅក្នុង​គណនី​យ​អ៊ី​ន​ស្តា​ក្រាម​ដែលមាន​អ្នកគាំទ្រ​រហូតដល់​ទៅ​ជាង ៦ លាន​នាក់ ។​

មិនមែន​មាន​តារា​ថៃ​ទេ​ដែល​និយម​គាំទ្រ​ផលិតផល​របស់ OPPO សូម្បីតែ​តារាចម្រៀង​ចិនតៃវ៉ាន​ក៏​គាំទ្រ​ខ្លាំង​ណាស់ដែរ ។ ជាក់ស្តែង​លោក Jay Chou ដែលជា​តារាចម្រៀង និង ជា​តារា​សម្តែង​ល្បីល្បាញ​ជិត​ពីរ​ទស្សវត្សរ៍​ក៏ត្រូវ​បាន​គេ​ឃើញថា​លោកនិយម​ប្រើ​ទូរស័ព្ទ OPPO ផងដែរ ។

​បើ​ក្រលេក​មក​ប្រ​ទេ​កម្ពុជា​វិញ​ក៏មាន​តារា​មិនតិច​ទេ ដែល​កំពុង​ប្រើ​ទូរស័ព្ទដៃ​របស់ OPPO មានដូចជា ៖​លោក ជា វណ្ណា​រិ​ទ្ធ កញ្ញា សុខ សុ​ម៉ា​វ​ត្តី កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន លោក ច​ន អា​ឡិច​ហ្សា លោក ស្តេ​ប កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក ឈឹម សក្កដា និង កញ្ញា ពេជ្រ សោភា ។
​តារា​ដែល​ល្បី​ថា​ជា​ឧ​ត្ត​ម​ស្វាមី គឺ​លោក​ជា វណ្ណា​រិ​ទ្ធ ធ្លាប់បាន​បង្ហោះ​រូប​ជាមួយ​ភរិយា ដែល​អ្នក​ទាំងពីរ សុទ្ធតែ​កាន់​ទូរស័ព្ទដៃ OPPO យ៉ាង​ស្រស់ស្អាត​ទាំងពីរ​នាក់​តែម្តង ។

តាម​ការ​សង្កេតឃើញ លោក ជា វណ្ណា​រិ​ទ្ធ និង​ភរិយា ប្រើ​ទូរស័ព្ទដៃ OPPO ដើម្បី​ងាយស្រួល​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ និង​អតិថិជន​របស់​ពួកគេ ជាពិសេស ដើម្បី​ថតរូប​ដ៏​ច្បាស់​ស្រស់ស្អាត បង្ហោះ​ទៅក្នុង​ហ្វេ​ស​ប៊ុ​ក ។​ ​ចំណែក​លោក ស្តេ​ប និង កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ដែលជា​ដៃគូ​ចម្រៀង​វ័យក្មេង​ដ៏​ស័ក្តិសម​ក្នុង​ទ្រនំ​ហង្ស​មាស ក៏​ប្រើ​ទូរស័ព្ទដៃ​ម៉ាក OPPO ផងដែរ ដោយ​ពួកគេ​និយម​ថតរូប Selfie និង ប្រើប្រាស់​ដើម្បី​ឆ្លើយឆ្លង​ជាមួយ​អ្នកគាំទ្រ មិត្តភក្តិ និង ក្រុមគ្រួសារ ។ មិនតែប៉ុណ្ណោះ លោក ស្តេ​ប និង កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ក៏បាន​ថត​ស្បត​ពាណិជ្ជកម្ម​ដ៏​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ទូរស័ព្ទ OPPO F5 ទៀតផង ។​

​គេ​អាច​និយាយបានថា​ទូរស័ព្ទ OPPO ពិតជា​ទទួល​បានការ​គាំទ្រ​ខ្លាំង​មិន​ថា​ជា​តារា​ខ្មែរ ឬក៏​តារា​បរទេស​ឡើយ ដោយសារតែ​ជា​ប្រភេទ​ទូរស័ព្ទ​ដែលមាន​ភាព​ស៊ីវីល័យ ថត​ស៊ែ​ល​ហ្វី​បាន​ច្បាស់​ស្អាត ព្រមទាំង​មាន​ថ្ម​ប្រើ​បានយូរ ។ ចុះ​អ្នក​ទាំងអស់គ្នា​វិញ ? អ្នកណាខ្លះ​ជា​ហ្វេ​ន​របស់ OPPO ? ៕

អត្ថបទដោយ​៖ Yanouk

អត្ថបទពេញនិយម

ភ្ញៀវទៅស៊ីការភាគច្រើនរិះគន់ ៣ ចំណុចនេះខ្លាំងបំផុត ចំពោះម្ចាស់កម្មវិធី
គោរមងារ «ឧកញ៉ា» នៅកម្ពុជា តាមពិតមាន ៣ ថ្នាក់គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោកអ្នកឧកញ៉ា
ផ្ទុះផ្អើលមហាជន! អេដវីន បិទដំណើរការ FB រីឯ មិត្តស្រីប្រកាសបែកគ្នា
ភរិយាតារាចម្រៀង ៥ រូប ស្រស់ស្អាតខ្លាំងមិនចាញ់តារាៗ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន1 day ago

វណ្ណដា តារាចម្រៀង​រ៉េ​ប​​កំពុង​ពេញនិយម​ពី​សំណាក់​យុវវ័យ ត្រូវបាន​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ក្រុមហ៊ុន​សែ​ល​កាត​

វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូបតំណាងឱ្យក្រុមហ៊ុនសែលកាត ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ «Time to Rise» របស់តារាចម្រៀងរ៉េបអាយុ ២៣ ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការជំរុញ និង ការអភិវឌ្ឍភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោក ។ វណ្ណដា ព្យាយាមលើកស្ទួយ និង...

អត្ថបទក្រុមហ៊ុន2 days ago

ប្រិយមិត្តនឹង​បាន​ជួប​ព្រះ​នាង​តូច​ន រោត្តម ជេន​ណា សាជាថ្មី​ជាមួយ​រឿង «​នគរ​មាស​» ​ឆាប់ៗ​នេះ!​ (វីដេអូ)

​វិល​មកវិញ​សាជាថ្មី​ហើយ ទស្សនិកជន​នឹង​បាន​ជួប​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍ CTN គឺ​រឿង «នគរ​មាស» ដែលជា​រឿង​ភាគ​បុរាណ​ខ្មែរ​មួយ​ដ៏​ល្អ​ឯក ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ ។​ ​សម្រាប់​ទស្សនិកជន​ដែល​ពេញចិត្ត​ស្រឡាញ់​ហើយ​គាំទ្រ​រាល់​ការសម្តែង​របស់​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ពេលនេះ​ទ្រង់​បាន​វិល​ត្រឡប់មក​ម្តងទៀត​ហើយ ជាមួយ​រឿង​ភាគ​បុរាណ​ខ្មែរ​ថ្មី​របស់​ស្ថា​យ​នី​យ​ទូរទស្សន៍ CTN ជឿថា​ទស្សនិកជន​ពិតជា​ជក់ចិត្ត​ទៀតហើយ​។ ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​នគរ​មាស​” ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ តារា​សម្តែង​ពន្លក​ថ្មី...

អត្ថបទក្រុមហ៊ុន3 days ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន6 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន6 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន1 week ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន1 week ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...