ទូរស័ព្ទ OPPO កាន់តែពេញនិយមយ៉ាងខ្លាំងពីស្រទាប់យុវវ័យ !
អ្វីដែលគួរចាប់អារម្មណ៍ពេលបច្ចុប្បន្ននេះយើងឃើញថាយុវវ័យជាច្រើនទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជាកំពុងពេញនិយមប្រើប្រាស់ Smart Phone សម្រាប់ប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅ ដូចជា Facebook, Instagram, Line, Wechat….. ហើយក្នុ្ងងនោះយុវវ័យមួយចំនួនធំកំពុងតែប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលជាទូរស័ព្ទល្បីល្បាញជាអ្នកឯកទេស Selfie ថតបានច្បាស់ល្អ ។ ចង់ដឹងពួកគាត់និយាយអ្វីខ្លះ ? សូមស្តាប់មតិរបស់ពួកគាត់ទាំងអស់គ្នា ។
កញ្ញា បូ លីណែត វ័យ ២៧ ឆ្នាំ បានលើកឡើងថា «ខ្ញុំពេញចិត្តនឹងទូរស័ព្ទ OPPO F5 ដែលខ្ញុំកំពុងប្រើប្រាស់សព្វថ្ងៃ ព្រោះវាមានរូបរាងស្អាត និង កាមេរ៉ាថតច្បាស់ជាងទូរស័ព្ទមុនៗដែលខ្ញុំធ្លាប់ប្រើ ជាពិសេសពេលដែលខ្ញុំថតពេលយប់ ឬពេលងងឹតមិនសូវមានពន្លឺក៏ដោយ នៅតែអាចថតបានច្បាស់ល្អដែរ ចំណែកថ្មក៏កាន់បានយូរ ស្រាល និង មានតម្លៃសមរម្យ» ។
ចំណែកយុវជន ជាតិ សារ៉ាត់ បានឲ្យដឹងថា «នេះជាលើកទីមួយហើយដែលខ្ញុំបានសាកល្បងប្រើទូរស័ព្ទដៃម៉ាក OPPO នេះ ហើយក៏ពេញចិត្តដោយសារទូរស័ព្ទ OPPO F3 Plus មានកាមេរ៉ាថតស្អាត ដំណើរការលឿនជាមួយរ៉េមធំ ថ្មកាន់បានយូរ និង សាកឆាប់ពេញ» ។
សារ៉ាត់ បានបន្តថា «ខ្ញុំគិតថា ដោយសារតែ OPPO ជាម៉ាកថ្មី ទើបមនុស្សជាច្រើននៅមិនទាន់ស្គាល់ ប៉ុន្តែខ្ញុំគិតថា ទូរស័ព្ទម៉ាកនេះល្អ និង មិនដែលមានបញ្ហាអីទេ តាំងពីខ្ញុំប្រើមក ។ លោកបន្ថែមថា «ខ្ញុំក៏ធ្លាប់ណែនាំឲ្យមិត្តភក្តិទិញឲ្យម្តាយរបស់គេនៅឯស្រុកប្រើដែរ» ។
អាជីវករម្នាក់វ័យ ៣០ ឆ្នាំ ឈ្មោះ សុខ សុជាតា បានឲ្យដឹងថា អ្នកនាងចាប់អារម្មណ៍លើទូរស័ព្ទដៃ OPPO F5 តាំងពីពេលដែលអ្នកលក់បានណែនាំប្រាប់មកម្ល៉េះ ។ សុជាតា បានឲ្យដឹងថា «ខ្ញុំបានកក់លុយកុម្ម៉ង់ទិញ OPPO F5 ឲ្យគ្រួសារខ្ញុំប្រើ ដើម្បីទទួលបានប្រម៉ូសិនពិសេសនៅពេលនោះ ជាពិសេសគ្រួសារខ្ញុំប្រាប់ថា ទូរស័ព្ទនេះល្អប្រើណាស់ ថ្មកាន់ល្អ អ៊ីនធឺរណេតលឿនងាយស្រួល chat និង ថតរូបជុំគ្នា ជាពិសេសវាមានកម្មវិធី A.I. Beauty ដែលថតរូបស្អាតប្លែកជាងកាមេរ៉ាទូរស័ព្ទធម្មតា អ៊ីចឹងពេលថតភ្លាម អាចផុសក្នុង Facebook បានភ្លាមម៉ង មិនចាំបាច់យក Edit អីទេបង» ។
ចំណែកលោក ធី វ័ន្ត ជាបុគ្គលិកក្រុមហ៊ុនឯកជន ក៏បានជ្រើសរើសទូរស័ព្ទដៃ OPPO F5 សម្រាប់ម្តាយរបស់គាត់យកទៅប្រើដែរ ។
លោក ធី វ័ន្ត មានប្រសាសន៍ថា «សម័យនេះ យើងនិយមទាក់ទងគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ឬក៏អ៊ីនធឺរណេត ដូច្នេះ ខ្ញុំគិតថា ទូរស័ព្ទ OPPO F5 ល្អបំផុតហើយសម្រាប់យើង ព្រោះវាមានតម្លៃសមរម្យ ស្គ្រីនក៏ធំ ថ្មក៏កាន់ កាមេរ៉ាថតច្បាស់ស្អាត ស្រាល ។ លោកបន្ថែមថា «ខ្ញុំកំពុងមានគម្រោងទិញទូរស័ព្ទ OPPO F5 មួយទៀតសម្រាប់ប្រើខ្លួនឯង ពេលដែលមានម៉ូដែលថ្មីចេញមក» ។
បើតាមការសាកសួរពីអ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ជាច្រើន ចាប់ពីវ័យជាងម្ភៃឆ្នាំឡើងទៅ ពួកគាត់បានបង្ហាញការចាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះទូរស័ព្ទដៃម៉ាក OPPO ពាក់ព័ន្ធនឹងរូបរាង ថ្ម ដំណើរការ និង តម្លៃ ។ OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលមានស្មាតហ្វូនអេក្រង់លាតធំរហូតដល់ទៅ ៤ ស៊េរីគឺ OPP F5, OPPO F5 Youth, OPPO F5 6B និងOPPO A83។
ក្នុងចំណោមនោះ គេសង្កេតឃើញថា OPPO F5 បានទទួលការពេញនិយមបំផុតទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃទៀត ដោយសារតែមានរ៉េម 4GB ព្រមទាំងស៊ីភីយូ Octa-core ដែលធ្វើឲ្យអ្នកប្រើប្រាស់ប្រើអ៊ីនធឺរណេត ផ្ញើសារ ព្រមទាំងលេងហ្គេមបានយ៉ាងរលូនឥតមានរអាក់រអួល ចំណែកឯអង្គចងចាំនោះ 32GB ។ ដោយបច្ចុប្បន្នក្រុមហ៊ុនមានដៃគូសហការកាន់តែច្រើន សម្រាប់អ្នកដែលចាប់អារម្មណ៍ចំពោះទូរស័ព្ទណាមួយរបស់ក្រុមហ៊ុន OPPO ក៏អាចរកទិញបាននៅទូទាំងប្រទេសកម្ពុជាផងដែរ ៕