
ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ផ្តល់ជម្រើសសេវាឥណទានដ៏ល្អបំផុត !
ដោយខេត្តកំពង់ចាម ជាខេត្តដែលមានចំនួនប្រជាជនច្រើនទីពីរក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃប្រជាជនដែលរស់នៅខេត្តកំពង់ ចាម ប្រកបអាជីវកម្មលក់ដូរ ធ្វើចំការ ខ្នាតធំ និង បើកហាងផ្សេងៗជាដើមនោះ ទើបមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនបានបើកសាខានៅទីនោះ រួមទាំងព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនផងដែរ ។
នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ នេះ ក្បួនដង្ហែរ៉ឺម៉កកង់បីចំនួន ១០ គ្រឿងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ខេត្តកំពង់ចាម បានចុះយុទ្ធការផ្សព្វផ្សាយព័ត៌មានអំពីសាខាថ្មីរបស់គ្រឹះស្ថាន ក៏ដូចជាសេវាឥណទាននានាដែលគ្រឹះស្ថានមានផ្តល់ជូនអតិថិជននៅខេត្តកំពង់ចាម ។
ប្រជាជនតាមដងផ្លូវមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងក្បួនដង្ហែដោយមានការចាក់បន្លឺសូរសំឡេងផ្សព្វផ្សាយពីសេវានានារបស់គ្រឹះស្ថានដូចជា «…សេវាកម្ចីសម្រាប់អាជីវកម្ម កម្ចីសម្រាប់ទិញគេហដ្ឋាន និង ខុនដូ និង កច្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន…» ដែលជាការបង្ហាញប្រាប់ព័ត៌មានសេវាឥណទានជូនអតិថិជនគ្រប់រូប ។
(ក្បួនដង្ហែម៉ូតូកង់បីបានចាប់ផ្តើមចេញដំណើរពីស្តង់នៅខាងមុខគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិល ស៊ី សាខាខេត្តកំពង់ ចាម ឆ្ពោះទៅទីតាំងផ្សារចំនួន ៧ កន្លែងនៅព្រឹកថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៨នេះ)
ក្បួនដង្ហែបានចាប់ផ្តើមចេញដំណើរពីស្តង់នៅខាងមុខគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិល ស៊ី សាខាខេត្តកំពង់ចាម ឆ្ពោះទៅទីតាំងផ្សារចំនួន ៧ កន្លែងរួមមាន ៖ ផ្សារសួង ផ្សារបុសខ្នុរ ផ្សារព្រៃទទឹង ផ្សារកំពង់ចាម ផ្សារបឹងកុក ផ្សារសាមគ្គី និង ផ្សារថ្នល់ទទឹង ។ គ្រឹះស្ថានមានការកត់សម្គាល់ឃើញថា វិស័យធនាគារ និង ហិរញ្ញវត្ថុនៅតែបន្ត អភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិសាលភាព និង ទំហំប្រតិបត្តិការ ហើយបានដើរ តួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសគឺផ្តល់ភាព ងាយស្រួលដល់ប្រជា ជន និង ម្ចាស់សហគ្រាសនានាអាចទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មឬតម្រូវការផ្សេងៗ ។
(ក្រុមការងាររបស់ព្រីនស៍ ហ្វាយនែន ភីអិល ស៊ី សាខាខេត្តកំពង់ចាម កំពុងផ្សព្វផ្សាយចែកខិត្តប័ណ្ណព័ត៌មា នដល់ប្រជាជននៅតាមផ្សារខេត្តកំពង់ចាម)
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានប្រសាសន៍ថា ៖ «សាខាថ្មីនៅខេត្តកំពង់ចាមនេះគឺជាសាខាទី ៦ របស់គ្រឹះស្ថាន ហើយខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និង សហគ្រាសនានានៅខេត្ត កំពង់ចាមនឹងទទួលបាននូវភាពងាយស្រួលជាងមុន និង មានសេចក្តីពេញចិត្តចំពោះជម្រើសសេវាឥណទានកាន់តែសម្បូរបែប និង ល្អឡើង» ។
ជាក់ស្តែងអាជីវករលក់ទូរស័ព្ទក្នុងវ័យ ២៨ ឆ្នាំម្នាក់នៅខេត្តកំពង់ចាម លោក សេង លីដា ដែលកំពុងសិក្សាពីប្រភេទឥណទាននានាដើម្បីចាប់ផ្តើមអាជីវកម្មមួយផ្សេងទៀតបានឲ្យដឹងថានៅពេលដែលមានវត្តមានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅជិតផ្ទះ ប្រាកដជាអាចជួយសម្រួលបានច្រើនដល់អតិថិជន ព្រោះថាខេត្តកំពង់ចាមមានអាជីវកម្មចម្រុះដែលត្រូវការពិភាក្សាពីសេវាឥណទាននានា ។ លោកបន្តថា ៖ «កាល ណាមានគ្រឹះស្ថានហិរញ្ញវត្ថុច្រើន តែងមានការប្រកួតប្រជែងច្រើនលើសេវាកម្ម ដែលផ្តល់នូវជម្រើសកាន់តែប្រសើរឡើងដល់អតិថិជន និង កាត់បន្ថយភាព ស្មុគស្មាញក្នុងការដាក់ស្នើសុំកម្ចីឥណទាន» ។
ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសព្វថ្ងៃ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានទិសដៅក្នុងការបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឲ្យបានយ៉ាងឆាប់រហ័ស សំដៅមានបណ្តាញសាខានៅស្ទើរគ្រប់ខេត្តបន្ថែមលើសាខានៅរាជធានីភ្នំពេញ ហើយធ្វើយ៉ាងណាឲ្យក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលជាជម្រើសទី ១ របស់អតិថិជនជានិច្ច ។
(ក្រុមការងាររបស់ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដាក់ស្តង់ផ្សព្វផ្សាយព័ត៌មានអំពីសាខាថ្មី ក៏ដូចជាសេវាឥណទាននានាដែលគ្រឹះស្ថានមានផ្តល់ជូនអតិថិជននៅខេត្តកំពង់ចាម)
គួរបញ្ជាក់ដែរថា ក្បួនផ្សព្វផ្សាយអំពីគ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ីនេះ នឹងប្រព្រឹត្តទៅពីថ្ងៃ ១៥ នេះរហូតដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៨ នៅជុំវិញខេត្តកំពង់ចាម ។
គិតត្រឹមចុងឆ្នាំ ២០១៧ នេះគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុបានពង្រីកវិសាលភាពសេវា និង បណ្តាញប្រតិបត្តិការនៅតាមរាជធានី-ខេត្តដោយមានសាខាចំនួន ២.១៦៤ កន្លែង និងម៉ាស៊ីនដក និង ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ១.៨០៤ ម៉ាស៊ីន នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ និង ទិសដៅការងារឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជា ៕
(ព្រីនស៍ ហ្វាយនែន ភីអិលស៊ីសាខាខេត្តកំពង់ចាម ដាក់ស្តង់ផ្តល់ព័ត៌មានដល់ប្រជាជននៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨)