Smart PUBG e-party ចាប់ផ្តើមហើយ តើអ្នកមានស្មាតហ្វូនស័ក្តិសមដើម្បីប្រកួតនឹងជើងខ្លាំងដទៃហើយឬនៅ?
ថ្មីៗនេះការប្រកួត Smart PUBG ដែលឧបត្ថម្ភដោយ realme កំពុងស្ថិតនៅក្រោមការប្រកួតប្រជែងដ៏ក្តៅគគុក ។ ក្នុងចំណោមហ្គេមពេញនិយមទាំងអស់បច្ចុប្បន្ន PUBG តែងតែតម្រូវឱ្យស្មាតហ្វូនមានលក្ខណៈពិសេសខ្ពស់ជាងមុន ជាពិសេសសម្រាប់អត្រា refresh rate ដើម្បីដំណើរការឲ្យបានរលូន ។ ដោយសារ PUBG គឺជាហ្គេមដែលអ្នកលេងអាចមានយុទ្ធសាស្ត្រផ្សេងៗគ្នា វាជាការសំខាន់ដើម្បីសង្កេតមើលរាល់ចលនានៅលើផែនទី ។ ខណៈពេលដែលអេក្រង់ដែលមានកម្រិត refresh rate ខ្ពស់នឹងផ្តល់ឱ្យអ្នកនូវលទ្ធភាពកាន់តែច្រើនក្នុងការស្វែងរកសត្រូវរបស់អ្នកជាពិសេសការតាមដានលើចលនា ។ realme 6 មានអេក្រង់ ៩០ ហឺត ដែលអាចបង្ហាញអត្រារូបភាពបានដល់ ៩០ ដងក្នុងមួយវិនាទី ជួយអ្នកអោយទទួលបានព័ត៌មានកាន់តែលម្អិត ។ ប្រៀបធៀបជាមួយសត្រូវទាំងនោះដែលនៅតែប្រើអេក្រង់ ៦០ហឺត ៣០ រូបភាពបន្ថែមក្នុងរយៈពេល ១ វិនាទីគឺជាគុណប្រយោជន៍គួរអោយកត់សំគាល់ ។
បន្ទះឈីបក៏ជាផ្នែកមួយដ៏ធំក្នុងការគាំទ្រសម្រាប់ realme 6 ផងដែរ ។ MediaTek Helio G90T ត្រូវបានផលិតឡើងដោយប្រើដំណើរការ 12nm ដែលធ្វើឱ្យវាកាន់តែមានថាមពល និង ប្រសិទ្ធភាពកាន់តែប្រសើរ ។ ជាមួយនឹងការរួមបញ្ចូលគ្នានៃការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៃ CPU, GPU, RAM ល្បឿនលឿន និង AIដែលមានអានុភាពខ្ពស់ អាចនិយាយបានថា realme 6 នាំមកនូវបទពិសោធន៍ដ៏រលូនដល់អ្នកចូលចិត្តលេងហ្គេមតាមទូរស័ព្ទ ។ មិនតែប៉ុណ្ណោះបន្ទះឈីបដែលមានថាមពលខ្លាំង ក៏ធានាអាយុកាលថ្មបានយូរផងដែរ ។ នៅក្នុងការប្រើប្រាស់ជាក់ស្តែង ការប្រើប្រាស់ realme 6 លើអេក្រង់ដែលមានកម្រិត refresh rate ៩០ ហឺតតម្រូវឲ្យអ្នកសាកទូរស័ព្ទតែម្តងនៅពេលល្ងាច ។ នៅលើអេក្រង់ដែលមានកម្រិត refresh rate ៦០ហឺត, ទូរស័ព្ទនឹងស៊ូបានរយៈពេលពេញមួយថ្ងៃដែលអនុញ្ញាតឱ្យយើងសាកទូរស័ព្ទនៅពេលព្រឹកខណៈពេលដែលត្រៀមខ្លួនចេញទៅធ្វើការ ។ ត្រង់នេះហើយជាកន្លែងដែលបច្ចេកវិទ្យា VOOC សាកថ្មល្បឿនលឿន 30វ៉ាត់ អាចជួយបាន ព្រោះទូរស័ព្ទអាចសាកពេញពីសូន្យដល់ ១០០% ប្រើរយៈពេលតិចជាង ៦០ នាទី។
ខណៈពេលដែលសមាជិកម្នាក់ទៀតនៅក្នុងត្រកូល realme 6 ស៊េរីក៏បង្ហាញថាវាមានសមត្ថភាពខ្លាំងក្នុងការដំណើរការលេងហ្គេមផងដែរ – realme 6i ។ ជាមួយនឹងបន្ទះឈីបដែលត្រូវបានរចនាឡើងសម្រាប់ការលេងហ្គេម – Helio G80 ការពន្យារពេលនៃការប៉ះបានថយចុះ 35% បើប្រៀបធៀបទៅនឹងបន្ទះឈីបជំនាន់មុន ហើយដំណើរការការលេងហ្គេមកើនឡើង ២០% realme 6i ក៏អាចដំណើរការហ្គេម PUBG តាមរបៀបដ៏ឆ្នើមផងដែរ ។ ជាមួយនឹងថាមពលថ្មធំទំហំ 5000mAh និង សាកបានល្បឿនលឿន 18 វ៉ាត់ ថាមពលថ្មកាន់បានរឹតតែយូរធ្វើឱ្យអ្នកកាន់តែរីករាយ ។
នៅតែឈឺក្បាលជាមួយនឹងការរកសត្រូវមិនឃើញ និង វាយប្រហារសត្រូវបាន ឬ សូម្បីតែឃើញសត្រូវ ប៉ុន្តែស្មាតហ្វូនជាប់គាំង ហើយមិនអាចដំណើរការដូចដែលអ្នកចង់បាន? ប្រហែលជាដល់ពេលដែលគួរតែទទួលយក realme 6 ឬ 6i ហើយ ។