ស្ទីលលេងខ្លួនរបស់ រ៉េត ស៊ូហ្សាណា ពិតជាស្អាតទាក់ទាញស្ទើរគ្រប់ពេល (វីដេអូ)
បច្ចុប្បន្ននេះឃើញថាតារាចម្រៀងស្រីវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ទោះបីជានាងឈានជើងចូលសិល្បៈទើបតែប៉ុន្មានឆ្នាំមកនេះយ៉ាងណាក្តី ។
ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែមានភាពល្បីល្បាញឃើញថា រូបសម្រស់របស់នាងក៏កាន់តែអំណោយផលខ្លាំងឡើង មុខមាត់កាន់តែស្អាត ការតែងខ្លួនក៏មើលទៅស្អាត និង ប្លែកភ្នែកសឹងគ្រប់ពេលតែម្តង ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រស្រឡាញ់ដកចិត្តមិនចង់បាន ។
ស្ទីលតែងខ្លួន Update កាន់តែស្អាតរបស់នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាពេញចិត្ត ព្រោះមើលទៅសាមញ្ញបែបស្ទីលយុវវ័យ ស័ក្តិសមជាមួយនឹងនាងតែម្តង។ ងាកមករឿងបទចម្រៀងវិញ តារាចម្រៀងសំឡេងស្រាលស្រទន់រូបនេះទើបតែបញ្ចេញបទថ្មី ក្នុងផលិតកម្មរស្មីហង្សមាសផងដែរគឺបទ ‘’សង្ស័យ’’ ជាបទមនោសញ្ចេតនាតម្រូវចិត្តយុវវ័យពីរោះ កប់ៗ ។
ចុចស្តាប់តាមរយៈ Link ខាងក្រោមនេះ៖