ក្រុមហ៊ុនវីង និង ផ្សារទំនើបអ៊ីអនម៉ល រួមគ្នាផ្តល់នូវបទពិសោធន៍នៃការទិញទំនិញ ប្រកបដោយភាពងាយស្រួល
ឥឡូវនេះអតិថិជនអាចប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងដើម្បីទិញទំនិញ និង សេវាកម្មនៅផ្សារទំនើប អ៊ីអន ម៉ល បានហើយ
ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលជាផ្សារទំនើបឈានមុខគេ និងធំជាងគេបំផុតនៅកម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូដើម្បីផ្តល់នូវការទិញទំនិញ និង សេវាកម្ម ប្រកបដោយភាពងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំង ២ ទីតាំង ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា «យើងជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និង សេវាកម្មកាន់តែប្រសើរឡើង ។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដកំពុងតែមានប្រជាប្រិយពាសពេញពិភពលោក ដោយសារតែមានភាពងាយស្រួល និង សុវត្ថិភាព» ។
តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញ និង ផលិតផលផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុចលើស្មាតហ្វូនដែលមានគណនីវីង នោះនឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេនQR កូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើប្រតិបត្តិការភ្លាមៗតែម្តង ។
លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានមានប្រសាសន៍ថា «យើងពិតជារីករាយណាស់ដែលធនាគារឯកទេសវីង និង ផ្សារទំនើបអ៊ីអន ម៉ល អាចសហការគ្នាដើម្បីធ្វើកិច្ចការមួយនេះ ។ យើងរួមគ្នាប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្តល់ជម្រើសកាន់តែច្រើន និង ការទិញទំនិញកាន់តែប្រសើរឡើងដល់អតិថិជននៅកម្ពុជា» ។
ទាំងធនាគារឯកទេសវីង និង ផ្សារទំនើបអ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី សុទ្ធតែមានបំណងដូចគ្នាក្នុងការបង្កើតប្រព័ន្ធទូទាត់ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ ដើម្បីជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូនេះ អតិថិជនចំនួនជាង ១០០០ ដំបូង នឹងទទួលបានការបញ្ចុះតម្លៃ ៥ ដុល្លារ ភ្លាមៗរាល់ការទូទាត់តាម QR កូដរបស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញ និង សេវាកម្មនៅហាងជិត ៣០ កន្លែងក្នុងផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ និង អ៊ីអន ម៉ល សែនសុខស៊ីធី ដោយមានចាប់ពីហាងអាហារ និងភេសជ្ជៈ រហូតដល់ហាងលក់សម្លៀកបំពាក់ និង គ្រឿងអេឡិចត្រូនិច ។
ធនាគារឯកទេសវីង បានបង្កើតយីហោដ៏រឹងមាំតាមរយៈកម្មវិធីស្មាតហ្វូនវីង ព្រមទាំងភ្នាក់ងារវីងដែលមានជាង ៧.៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលអាចផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល សុវត្ថិភាព និង ឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១៤ នោះ ត្រូវបានគេស្គាល់ថា មានការផ្តោតការយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការផ្តល់បទពិសោធទិញទំនិញ និង សេវាកម្មដែលមានគុណភាពខ្ពស់ ៕
អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក ។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងបានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើ និង ទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេល និង គ្រប់ទីកន្លែងយ៉ាងងាយស្រួល ។
ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និង សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧៥០០ កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និង ក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា ម៉ាស្ទ័រកាត MoneyGram Alipay WeChat Pay និង Western Union ជាដើម ។
វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និង ថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង ។ ជាមួយនឹងវីង សហគ្រាសធុន តូច និង មធ្យម និង ក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និង ទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់ និង ការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖ www.wingmoney.com
សម្រាប់ព័ត៌មានបន្ថែម៖
លោក ចនសុរដ្ឋា
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖855 12 726 117
អ៊ីមែល៖soratha.chan@wingmoney.com