មកដឹងប្រវត្តិក្រុមហ៊ុនណេសត្លេ ដែលបង្កើតអាហារូបត្ថម្ភដំបូងបំផុត សម្រាប់ក្មេងតូចៗ
ប្រវត្តិរបស់ក្រុមហ៊ុនណេសត្លេ ចាប់ផ្តើមនៅឆ្នាំ ១៨៦៦ ជាមួយនឹងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន Anglo-Swiss Condensed Milk ។ លោក Henri Nestlé បានអភិវឌ្ឍនូវអាហារទារកឱ្យកាន់តែមានភាពល្បីល្បាញនៅឆ្នាំ ១៨៦៧ ហើយនៅក្នុងឆ្នាំ ១៩០៥ លោកបានបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន Anglo-Swiss ដើម្បីបង្កើតបានជាក្រុមហ៊ុន Nestle Group ។ អាហារូបត្ថម្ភរបស់ទារកជាផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុនណេសត្លេ ហើយក៏ក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ។
អាហារបំប៉នណេសត្លេ បានឈានជើងចូលក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាជាងមួយទសវត្សរ៍មកហើយ និង នៅតែបន្តផ្តល់ជូននូវអាហារូបត្ថម្ភដ៏ល្អសម្រាប់សង្គម តាមរយៈផលិតផលអាហារូបត្ថម្ភសម្រាប់ទារក ដើម្បីឱ្យពួកគេមានសុខភាពល្អ ។ «កុមាររីករាយ ក្រពះរីករាយ» Lactogrow 3 មានការរចនា និង វេចកញ្ចប់ទៅតាមស្តង់ដារ មានគុណភាពខ្ពស់ និង តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ។
អ្នកអាចរក Lactogrow 3 បាននៅផ្សារក្នុងស្រុកដូចជា ផ្សារទំនើប កន្លែងលក់ថ្នាំពេទ្យ កន្លែងលក់សម្ភារក្មេង និង ហាងលក់ទំនិញដទៃទៀតនៅទូទាំងប្រទេស ។ Lactogrow 3 គឺជាទឹកដោះគោជំនួយដល់ការលូតលាស់ សម្រាប់កុមារអាយុ ២៤ ខែឡើងទៅ ។ ទឹកដោះគោត្រូវបានផ្សំឡើងពីរូបមន្ត ប្រូបាយអូទិក L.Reuteri ដែលជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីនៅក្នុងប្រព័ន្ធរំលាយអាហារ ។ Lactogrow 3 ជួយការពារប្រព័ន្ធរំលាយអាហាររបស់កុមារឱ្យមានសុខភាពល្អ ។
Lactogrow យកចិត្តទុកដាក់លើការអភិវឌ្ឍកុមារ និង សុភមង្គលក្នុងគ្រួសារ ជាមួយនឹងរូបមន្តដ៏ពិសេស ពីអ្នកឯកទេសរបស់យើងគឺ ប្រ៊ូបាយអូទិក ដែលជួយឱ្យក្រពះកុមារមានសុខភាពល្អ ដើម្បីភាពរីករាយរបស់កុមារ ។ យើងមានសោមន្សក្នុងការប្រកាសពីការដំណើរការនូវទំព័រហ្វេសប៊ុករបស់យើង ។ ដូច្នេះសូមលោកអ្នករង់ចាំតាមដានព័ត៌មានថ្មីនៅលើទំព័រហ្វេសប៊ុករបស់យើង ។
សូមចុចតំណភ្ជាប់ Lactogrow 3 Cambodia នេះ និង ឈ្វេងយល់បន្ថែមអំពីយើង ។ សម្រាប់វេបសាយថ្មីរបស់យើង អ្នកអាចចុះឈ្មោះដើម្បីទទួលនូវការផ្តល់ជូន ព័ត៌មាន និងការគាំទ្រនូវផលិតរបស់យើងបានគ្រប់ពេលវេលា ឬ ជារៀងរាល់ថ្ងៃ ។ យើងនៅទីនេះដើម្បីផ្តល់ជូននូវអាហារូបត្ថម្ភ ដែលបុត្រធីតារបស់អ្នកត្រូវការ ៕