Cerelac ជាអាហារបំប៉នសម្រាប់ក្មេងតូចៗដំបូង ដែលផលិតដោយក្រុមហ៊ុនណេសត្លេ
ផលិតចេញពីគ្រាប់ធញ្ញជាតិល្អៗ ដែលសម្បូរទៅដោយវីតាមីន ងាយស្រួលរំលាយ ដែលស័ក្តិសមសម្រាប់អាហារបំប៉នទារកពីអាយុ ៦ ខែឡើងទៅ ខណៈទឹកដោះម្តាយមួយមុខមិនអាចបំពេញនូវតម្រូវការលូតលាស់របស់ទារកបាននោះទេ ។
គ្រាប់ធញ្ញជាតិណេសត្លេ គឺជាអាហារសុខភាពដ៏ល្អ សម្រាប់ទារកដោយផ្តល់ជូននូវគ្រាប់ធញ្ញជាតិដ៏ល្អបំផុតផ្សំជាមួយនឹងសារជាតិបំប៉នដទៃទៀត ដែលជួយទៅដល់ការលូតលាស់ដ៏ល្អរបស់ទារក និង ជួយពួកគេឱ្យបង្កើតទម្លាប់ញ៉ាំអាហារសុខភាពតាំងពីក្មេង ។
ម៉ាកសញ្ញារបស់ Cerelac ត្រូវបានចុះបញ្ជីនៅឆ្នាំ ១៩៤៩ និង មានវត្តមាននៅប្រទេសជាង ៦០ ដូចជា អឺរ៉ុប អាមេរិកខាងជើង និងត្បូង អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា ឥណ្ឌា និង អាហ្វ្រិក ។
Cerelac ជាផលិតផលដែលមានគុណភាពខ្ពស់ និង តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ។ អ្នកអាចរក Cerelac បាននៅតាមទីផ្សារក្នុងស្រុកដូចជា ផ្សារទំនើប កន្លែងលក់ថ្នាំពេទ្យ កន្លែងលក់សម្ភារក្មេង និង ហាងលក់ទំនិញដទៃទៀតនៅទូទាំងប្រទេស ។ យើងមានសោមន្សក្នុងការប្រកាសពីការដំណើរការនូវទំព័រហ្វេសប៊ុករបស់យើង ។ ដូច្នេះសូមលោកអ្នករង់ចាំតាមដានព័ត៌មានថ្មីនៅលើទំព័រហ្វេសប៊ុករបស់យើង ។
សូមចុចតំណភ្ជាប់ Nestle Mom & Me Cambodia នេះ និង ឈ្វេងយល់បន្ថែមអំពីយើង ។ សម្រាប់វេបសាយថ្មីរបស់យើង អ្នកអាចចុះឈ្មោះ ដើម្បីទទួលនូវការផ្តល់ជូន ព័ត៌មាន និង ការគាំទ្រនូវផលិតរបស់យើងបានគ្រប់ពេលវេលា ឬជារៀងរាល់ថ្ងៃ ។ យើងនៅទីនេះដើម្បីផ្តល់ជូននូវអាហារូបត្ថម្ភ ដែលបុត្រធីតារបស់អ្នកត្រូវការ ៕