Connect with us

អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

on

Advertisement

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​
•​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​
•​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA ក្លាយជា​មជ្ឈមណ្ឌល​ផ្តល់​ដំណោះស្រាយ​ច្រកចេញចូល​តែមួយ​ដើម្បី​នាំយក​ស្តង់ដារ​សិង្ហ​បុរី​មកកាន់​ទីផ្សារ​កម្ពុជា​លើ​ដំណោះស្រាយ​សិក្សា​គម្រោង​ប្លង់ និង​ផ្នែក​គ្រប់គ្រង​។​
•​ ​Swan & Maclaren ផ្តល់ជូន​នូវ​សេវាកម្ម​ពិសេស​នៅក្នុង​ការសិក្សា​គម្រោង​ប្លង់ និង​ស្ថាបត្យកម្ម រួម​ជាមួយនឹង​សេវាកម្ម​ពិសេសៗ​របស់ SCA សម្រាប់​ផ្នែក​ខាងក្នុង​អគារ និង​ឋបនកម្ម​សំណង់​។​
•​ ​សេវាកម្ម​រួមមាន​៖ ការសិក្សា​គម្រោង​ប្លង់​មេ ប្លង់​ស្ថាបត្យកម្ម ប្លង់​រចនា​ខាងក្នុង​អគារ ប្លង់​ទេសភាព ការសាងសង់​សំណង់ និង​ឋបនកម្ម (​គ្រឿង​ឈើ គ្រឿងសង្ហារិម ការបំពាក់​ភ្លើង​បំភ្លឺ គ្រឿង​បរិក្ខារ និង​សម្ភារ​បន្ទាប់បន្សំ​) ។​

​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី ៣០ ខែឧសភា​ឆ្នាំ​២០២០​យោងតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ឯកភាពគ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹង​រួមបញ្ចូល​គ្នា​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​នូវ​ជំនាញ​ឯកទេស និង​ការប្រតិបត្តិ​ល្អ​បំផុត​របស់​ក្រុមហ៊ុន​ទាំងពីរ​ក្នុង​ការនាំយក​ស្តង់ដារ​សិង្ហ​បុរី​នៃ​ការសិក្សា​គម្រោង​ប្លង់​និង​ឧត្តមភាព​នៃ​ការសាងសង់​សំណង់​ជូន​ដល់​ប្រជាជន​កម្ពុជា​។

​ការអនុវត្ត​រាប់​ចាប់ពី​ការសិក្សា​គម្រោង​ប្លង់​រហូតដល់​ការបញ្ចប់​គម្រោង​ជា​ស្ថាពរ​នឹងត្រូវ​ធ្វើឡើង​ដោយ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ក្រម​ប្រតិបត្តិ​របស់​សិង្ហ​បុរី​។​

​វត្តមាន​របស់ SCA នៅក្នុង​ប្រទេស​កម្ពុ​ជារួម​ជាមួយ​បទពិសោធន៍​គម្រោង​នៅ​កម្ពុ​ជាជាង ៧ ឆ្នាំ​របស់ Swan & Maclaren នាំមក​នូវ​អភិក្រម​និង​សេវាកម្ម​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅក្នុង​ការអភិវឌ្ឍ​ថ្នាក់​តំបន់​និង​អន្តរជាតិ​ដែល​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​អតិថិជន​នៅក្នុង​ទីផ្សារ​កម្ពុជា​។​ការសហការ​ក្នុង​ភាពជា​ដៃគូ​ដែល​នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​ភ្លាមៗ​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងពីរ​មាន​ជំហរ​កាន់តែ​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្រង់​សំដី​
“​ជាមួយនឹង​ការដាក់បញ្ចូល​បន្ថែម​នូវ Swan & Maclaren នោះ​ថាមពល​និង​សេវាកម្ម​របស់ SCA បាន​កើនឡើង​ទ្វេដង​ភ្លាមៗ​” នេះ​បើតាម​ប្រសាសន៍​របស់ លោក Darryl Ong ដែលជា​នាយក​នៅ​ក្រុមហ៊ុន SCA “​សម័យកាល​នៃ​ការរីកចម្រើន​តាមបែប​ធម្មតា គឺ​កន្លង​ហួស​ទៅហើយ​ដោយ SCA ទាញយក​ប្រយោជន៍​ពី​ថាមពល​នៃ​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​។ ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា – ក្រុមហ៊ុន​អាជីវកម្ម និយោជិត និង​អតិថិជន​។ ក្រុមហ៊ុន​អាជីវកម្ម អាច​ពង្រីក​ការផ្សព្វផ្សាយ​ទៅដល់​ទីផ្សារ​គោលដៅ​រប​ស់​ពួកគេ និង​ជំរុញ​ការយល់ដឹង​អំពី​ម៉ាក​។ អតិថិជន​ទទួលបាន​អត្ថប្រយោជន៍​ពី​ភាពខ្លាំង និង​ការផ្តល់ជូន​ដែល​អង្គភាព​នីមួយៗ​នាំមក​ជាមួយ​ហើយ​និយោជិត​នឹង​អាច​ពង្រីក​សមត្ថភាព​អភិវឌ្ឍន៍​របស់​ពួកគេ​ដោយ​ការទាញយក​ប្រយោជន៍ ពី​ការឆ្លងកាត់​នូវ​ទស្សនវិស័យ និង​ជំនាញ​ឯកទេស​ខាង​ឧស្សាហកម្ម​ថ្មីៗ​។​លើសពីនេះ​ទៀត​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​អាជីវកម្ម​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នឹង​ពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​ដែល​អនុញ្ញាតឱ្យ ក្រុមហ៊ុន​ផ្តល់ជូន​នូវ​ដំណោះស្រាយ ដែល​ផ្តល់​ថាមពល​ដល់​អតិថិជន​របស់​ពួកគេ​ឱ្យ​ទទួលបាន​ជោគជ័យ​។ Swan & Maclaren ពិតជា​មាន​ភាព​ស័ក្តិសម​បំផុត​!”

​លោក Ryan Chin ដែលជា​នាយ​កនៅ SCA បាន​មានប្រសាសន៍ថា​“​នៅពេលដែល​អតិថិជន​របស់​យើង​បន្ត​ជំរុញឱ្យមាន​ដែន​កំណ​ត់នៃ​ការសិក្សា​គម្រោង​ប្លង់​នោះ​ភាព​សម្បូរបែប​នៃ​ការផ្តល់ជូន​របស់ SCA អនុញ្ញាតឱ្យ​យើង​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​ក៏ដូចជា​ទំនាក់ទំនង​។ ដោយ​ការធ្វើដំណើរ​ជាមួយ Swan & Maclaren យើង​មាន​ក្តីរំភើប​ចំពោះ សេវាកម្ម​ជាច្រើន​ដែល​យើង​អាច​ផ្តល់ជូន​អតិថិជន​របស់​យើង​ប្រកបដោយ​ទំនុកចិត្ត​” ។​

“Swan & Maclaren មានការ​រំភើប​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហការ​នេះ ហើយ​នេះ​នឹង​ពង្រឹង​យ៉ាងខ្លាំង​នូវ​គោលការណ៍​ដ៏​ល្បីល្បាញ​គឺ​ការប្រមូល​ផ្តុំគ្នា​ជាការ​ចាប់ផ្តើម​រួមរស់​ជាមួយគ្នា​ជា​វឌ្ឍនភាព​និង​ធ្វើការ​រួមគ្នា​ជា​ជោគជ័យ​”​។ នេះ​បើតាម​ប្រសាសន៍​របស់ Matthew Hon ដែលជា​នាយក​នៅ​ក្រុមហ៊ុន Swan & Maclaren ។​“ ដោយ​ការប្រតិបត្តិ​បែបនេះ យើង​អាច​ឈានដល់​កម្រិត​សេវាកម្ម​កាន់តែ​ខ្ពស់ និង​ផ្តល់​ដល់​អតិថិជន​ទាំងអស់​របស់​យើង​”​។​

អំពី Swan & Maclaren
​ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៩២ Swan & Maclaren គឺជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ចំណាស់​ជាងគេ​បំផុត នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ អស់​រយៈពេល​ជាង ១២៨ ឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន​នេះ មានការ​លេចធ្លោ នៅក្នុង​កិច្ចប្រតិបត្តិការ​រហូត​បានឈ្នះ​ពានរង្វាន់​ស្នាដៃ​ការងារ​ជាច្រើន ដូចជា សណ្ឋាគារ Raffles (​សិង្ហ​បុរី​) សណ្ឋាគារ Goodwood Park (​សិង្ហ​បុរី​) ធនាគារ​ហុងកុង សៀង​ហៃ (​សិង្ហ​បុរី​) ជាដើម​។​

​បច្ចុប្បន្ន Swan & Maclaren នៅតែ​បន្ត​កសាង​កេរ្តិ៍ឈ្មោះ​កាន់តែខ្លាំង​ឡើងៗ​នៅ​ទូទាំង​តំបន់​អាស៊ី លើ​ការរៀបចំ​ប្លង់​មេ​អគារ​និង​ការអភិវឌ្ឍន៍​ចម្រុះ​ជាមួយនឹង​កំណើន​គម្រោង​រហូតដល់​ឃើញ​មាន Swan & Maclaren នៅក្នុង​បណ្តា​ប្រទេស​ជាង​២០​និង​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​ចំនួន​៧​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​គម្រោង​ដែល​គួរឱ្យកត់សម្គាល់​នាពេល​ថ្មីៗ​នេះ​រួមមាន​៖ គម្រោង​ពង្រីក​ផ្នែក​វេជ្ជសាស្ត្រ​របស់ Raffles (​សិង្ហ​បុរី​), GSH ផ្លា​ហ្សា​(​សិង្ហ​បុរី​)​ផ្សារ​ទំនើប​Ipoh Parade (​ម៉ាឡេស៊ី​) មន្ទីរពេទ្យ Raffles ឆុង​ឈី​ង (​ប្រទេស​ចិន​), Accor Novotel Suites Dalat (​វៀតណាម​), Euroville ភ្នំពេញ (​កម្ពុជា​) និង​អគារ​ខុន​ដូ Royal Platinum (​កម្ពុជា​) ។​

​ទំហំ​នៃ​ការអភិវឌ្ឍន៍​នេះ​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ផ្តល់នូវ​សេវាកម្ម​យ៉ាង​ពេញលេញ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ចិន វៀតណាម ថៃ និង​កម្ពុជា​។​

អំពី SCA
SCA គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Soho Living Group (​ប្រហែល​នៅ​ឆ្នាំ​២០០៩)​។​ចាប់តាំងពី​ពេលនោះ​មក SCA បាន​រីកចម្រើន​យ៉ាងខ្លាំង​ពេញ​មួយឆ្នាំៗ​។ ទីស្នាក់ការ​កណ្តាល​រប​ស់​SCA​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី​ជាមួយនឹង​ការិយាល័យ​រណប​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ថៃ និង​កម្ពុជា​។​

SCA រក្សា​នូវ​សេវាកម្ម​ដ៏​សម្បូរបែប ជាមួយ​ជំនាញ​ឯកទេស​លើ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្នុង​អគារ​ការសិក្សា​គម្រោង​ប្លង់ និង​សាងសង់​សំណង់​និង​ការបំពាក់​សម្ភារ​បរិក្ខា​រ​សម្រាប់​គម្រោង​សាជីវកម្ម បដិសណ្ឋារកិច្ច លំនៅដ្ឋាន​អាជីវកម្ម​លក់រាយ និង​គម្រោង​ចម្រុះ​។​

​លើសពីនេះ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់ SCA គឺជា​សេវា​ផ្តល់​ប្រឹក្សា​មួយ​ដែលមាន​ឯកទេស​ក្នុងការ​វិនិយោគ​រួម​ចម្រុះ​រវាង​ម្ចាស់​អចលនទ្រព្យ និង​វិនិយោគិន​ក្នុង​វិស័យ​ស្ថាបត្យកម្ម​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Swan & Maclaren សូម​ទំនាក់ទំនង​៖
+៦៥ ៦២២២ ៩១១៣ ឬ​អ៊ីមែល​: email.group@swanmaclaren.com

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី SCA សូម​ទំនាក់ទំនង​៖
+៨៥៥ (០) ៨៩ ៨៨៨ ៣៩៨ ឬ​អ៊ីមែល​: media@sca-sg.com

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ទម្លាយទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ កែវ ចាន់និមល ទិញឱ្យកូនស្រីថ្ងៃមុន រៀបចំស្អាតណាស់!
បុគ្គលល្បីៗ ៣ រូប ចេញមុខ រិះគន់កែតម្រូវដល់អ្នកគ្រូអង់គ្លេស ១ វគ្គ ៣ ពាន់ដុល្លារ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន6 days ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន7 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន4 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...