Connect with us

អត្ថបទក្រុមហ៊ុន

នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​វិធី​នេះ​លើក​សម្រស់​វិញ​បាន​

on

Advertisement

​​សាច់​មុខ​ម៉ដ្ឋខៃ គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​។
​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) , លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ ឆាប់​ចាស់​មុន​អាយុ , ធ្វើ​ឲ្យ​ស្បែក​មុខស្ងួត គ្មាន​សំណើម , កាត់បន្ថយ​នូវ​ជាតិ​ខូ​ឡា​ជែ​ន និង ស្រទាប់​តឹង​ណែន​នៃ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មុខ​ឆាប់​យារ​ធ្លាក់ , ធ្វើ​ឲ្យ​ស្រទាប់​ស្បែក​ស្ដើង , និង ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ខ្មៅ​ស្រអាប់ និង ស​មិន​ស្មើគ្នា ។​

ពិតណាស់ សម័យនេះ មនុស្ស​មួយចំនួនធំ​ចាំបាច់​ត្រូវ​ប្រើប្រាស់​នូវ​គ្រឿង​អេឡិចត្រូនិក សម្រាប់​បំពេញការងារ​ប្រចាំថ្ងៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​ទទួលរង​នូវ​កាំរស្មី​ដែល​ជះ​ចេញពី​ពន្លឺ​អេក្រង់​នៃ​ឧបករណ៍​ទាំងនោះ ។​
​ដូច្នេះ ត្រូវតែ​អនុវត្ត​វិធីសាស្ត្រ​ការពារ និង​ថែទាំ​ស្បែក​មុខ​ឲ្យ​មាន​សុខ​ភាពល្អ​ឡើងវិញ ដូចជា​៖

១. កាត់បន្ថយ​ការមើល​អេក្រង់ ទូរ​សព្ទ ឬ កុំព្យូទ័រ​ជាប់​ក្នុង​រយៈពេល​យូរ​ម៉ោង និង ព្យាយាម​ដាក់​វា​ឲ្យ​ឆ្ងាយ​ពី​ផ្ទៃមុខ​រាល់ពេល​ប្រើប្រាស់ ។​
២. ដុស​សម្អាត​កោសិកា​ចាស់​លើ​ផ្ទៃមុខ​ឲ្យ​ស្អាត​ល្អ ៖ ជា​រៀងរាល់ថ្ងៃ ស្បែក​របស់​អ្នកមាន​កោសិកា​ជិត​មួយ​លាន​ដែល​ងាប់​ដោយសារ ស្ត្រេ​ស (​ការប្រែប្រួល​អ័រម៉ូន​), ប៉ះពាល់​ខ្យល់អាកាស​, រង​ឥទ្ធិពល​កាំរស្មី​យូ​វី (​ពី​ពន្លឺព្រះអាទិត្យ និង អេក្រង់​) និង​កត្តា​រួមផ្សំ​ជាច្រើន​ផ្សេងទៀត​។
​បើ​អ្នក​ខកខាន​ដុស​សម្អាត​កោសិកា​ងាប់​ចេញ ស្បែក​នឹងមាន​សភាព​ស្រអាប់ វា​អាច​កក​បិទ​រន្ធ​ញើស​ដែល​បណ្តាល​ឲ្យ​ឡើង​មុន​ថែមទៀត ។ ដូច្នេះ​គួរ​ជ្រើសរើស​ប្រើ​ហ្វូ​ម​លាង​សម្អាត​ផ្ទៃមុខ ដែល​អាច​សម្អាត​ជ្រៅ​ដល់​រន្ធ​ញើស​តូចៗ បាន​ស្អាត​ជា​រៀងរាល់ថ្ងៃ ដូចជា​ប្រើ​ហ្វូ​ម​លាង​សម្អាត​មុខ ផនស៍ វាយ​ប៊ី​យូ​ធី ។ ជាក់ស្តែង​បើ​អ្នក ប្រើប្រាស់​ផនស៍ វាយ​ប៊ី​យូ​ធី លាង​សម្អាត​មុខ​រាល់ថ្ងៃ អ្នកនឹង​ឃើញ​ស្បែក​មាន​សភា​ពស ភ្លឺរលោង ស្រស់ថ្លា នឹង​លែងមាន​បញ្ហា​ឡើង​មុន​ញឹកញាប់​ទៀតហើយ​។​

៣. ផ្តល់​សំណើម​ដល់​ស្បែ​កមុខ ដោយ​ការ​លាប​ឡេ​ថែ​ស្បែក ដែល​សម្បូរ​ដោយ​វីតាមីន និង​ជា​ផលិតផល​ថែរក្សា​សម្រស់​មានការ​ទទួលស្គាល់​គុណភាព​ភាពស្របច្បាប់​ពី​ក្រសួងសុខាភិបាល (​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ជៀសវាង​ឡេ​លាយ​)​។​
​វីតាមីន​សំខាន់ៗ ដែល​ស្បែ​កមុខ​យើង​ត្រូវការ​បំផុត​គឺ វីតាមីន B3+ និង 4D Hyaluronic, និង Rose Hip Extract ( សម្បូរ​វីតាមីន c) ទាំងនេះ​មាននៅ​ក្នុង​គ្រី​ម​លាប​ថែបំប៉ន​ស្បែក ផនស៍ វ៉ា​យ​បី​យូ​ធី ជំនាន់​ថ្មី​ដែល​ទើប​ចេញ​ជាមួយ​រូបរាង​ថ្មី និង​រូបមន្ត​កាន់តែ​ប្រសើរ​ជាង​មុខ​។ ផ្ទៃមុខ​របស់​អ្នកនឹង​ទទួលបាន វីតាមីន Gluta Boost និង វីតាមីន B3 ផ្ដល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ម៉ដ្ឋ​រលោង​។​

៤.​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ជាប្រចាំ ទោះជា​អ្នក​មិន​ចេញពីផ្ទះ​៖ ព្រោះ​ប្រភេទ​កាំរស្មី​UV មិនមែន​ចេញមក​តែ​ពី​ពន្លឺព្រះអាទិត្យ​តែមួយ​មុខ​ឡើយ​។ វា​ក៏​អាច​បញ្ចេញ​មក​តាម​ពន្លឺភ្លើង​នៃ​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​នៅក្នុង​ផ្ទះ​ដែរ ។ អ្នក​អាច​ជ្រើសរើស​ឡេ​លាបមុខ ផនស៍ វ៉ា​យ​បី​យូ​ធី​ថ្មី ប្រភេទ​ការពារ​កំដៅថ្ងៃ ២​ប្រភេទ គឺ ១ ពណ៌​ផ្កាឈូក ការពារ​កម្ដៅថ្ងៃ​ពី SPF15 សម្រាប់​ស្បែ​កមុខ​ធម្មតា និង ទី ២ គឺ ពណ៌​ទឹកក្រូច ការពារ​កម្ដៅថ្ងៃ​ពី SPF30 សម្រាប់​ស្បែក​មុខស្ងួត​។​

៥. តាំងសមាធិ​ឲ្យ​ស្ងប់ចិត្ត​មុន​ចូល​គេង ទើប​គេង​លក់​ស្កប់ស្កល់​ល្អ​។ មិនបាច់​ច្រើន​នោះទេ គ្រាន់តែ ៥​នាទី​មុន​ចូល​គេង​រាល់ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​។ អ្នក​គួរ​រ​កន្លែង អង្គុយ​ឲ្យ​ស្រួលខ្លួន ប្រឹង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ បិទ​ភ្នែក គិត​រំពៃ​ដល់​ដង្ហើម​ចេញចូល​រប​ស់​អ្នក ហើយ​រាល់​ពេលដែល​អារម្មណ៍​របស់​អ្នក​ចាប់ផ្តើម​រក​គិតដល់​រឿង​ផ្សេងៗ សូមប​កមក​ស្តាប់​ដង្ហើមចេញ​ចូលខ្លួន​ឯង​វិញ​។​

ការតាំង​សមាធិ តាំងចិត្ត និង​អារម្មណ៍​ឲ្យ​ស្ងប់​នឹងនរ ត្រូវបាន​ណែនាំ​សម្រាប់​អ្នក​ដែល​ពិបាក​គេង ឬ​ច្រើន​គេង​ភ្ញាក់​កណ្តាលយប់ ព្រោះ​ការ​កង្វះ​ដំណេក ឬ​គេង​មិន​ស្កប់​ល្អ ក៏​ជា​បញ្ហា​ធំ​មួយ ដែល​បំផ្លាញ​ស្បែក​មុខ​របស់​អ្នក​ដែរ ដូច្នេះ​គួរ​កែប្រែ​ទម្លាប់​ចូល​គេង​យប់​ជ្រៅ​ចេញ​៕

 

 

 

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ទម្លាយទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ កែវ ចាន់និមល ទិញឱ្យកូនស្រីថ្ងៃមុន រៀបចំស្អាតណាស់!
បុគ្គលល្បីៗ ៣ រូប ចេញមុខ រិះគន់កែតម្រូវដល់អ្នកគ្រូអង់គ្លេស ១ វគ្គ ៣ ពាន់ដុល្លារ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន6 days ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន7 days ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន4 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...