ឡូយអស់ទាស់ ! ឥឡូវនេះ OPPO បើកមជ្ឈមណ្ឌលផ្តល់សេវាកម្មជូនអតិថិជនហើយ
មកដល់កម្ពុជាមិនទាន់បានប៉ុន្មានផង OPPO ស្រាប់តែបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលសេវាកម្មអតិថិជនធំៗដល់ទៅ ៤ ព្រមទាំងមានអ្នកបច្ចេកទេសទាំងខ្មែរ និង ជនបរទេស ខណៈពេលដែលសន្ទុះនៃការលក់កំពុងតែមានការកើនឡើងយ៉ាងគំហ៊ុកនៅទូទាំងប្រទេស ។
លោក វិចទ័រ នាយកផ្នែកមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន OPPO ប្រចាំកម្ពុជាបានឲ្យ ដឹងថា ៖ «យើងចង់ឲ្យអតិថិជនកាន់ តែមានទំនុកចិត្តបន្ថែមទៀតលើការប្រើប្រាស់ផលិតផលរបស់ OPPO និង មានភាពងាយស្រួលក្នុងការរកគ្រឿងបន្លាស់ ព្រោះទោះបីជាផលិតផលល្អប៉ុណ្ណាក៏ដោយ ក៏ឧប្បត្តិហេតុមួយចំនួនសុទ្ធតែអាចកើតឡើងបានគ្រប់ពេល» ។
នៅតាមមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO នីមួយៗ គេឃើញមានបំពាក់នូវឧបករណ៍ទំនើប និង សម្បូរបែប ព្រមទាំងមានអ្នកជំនាញទាំងជនបរទេស និង ជនជាតិខ្មែរដែលទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ ។
លោក សៅ ម៉ៅ ដែលធ្វើការងារនៅក្នុងមជ្ឈមណ្ឌលសេវាកម្មអតិថិជនចាប់តាំងពីឆ្នាំ ២០១៦ មកបានឲ្យដឹង ៖ «ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានមកបម្រើការងារនៅទីនេះ ត្បិតថាខ្ញុំអាចទទួលបាននូវការណែនាំយ៉ាងច្រើនពីអ្នកជំនាញជួសជុលគ្រឿងអេឡិចត្រូនិករាប់សិបឆ្នាំនៅបរទេស ។ ជាពិសេគឺខ្ញុំបានទទួលការបណ្តុះបណ្តាលនៅ បរទេសទៀតផង ។
អតិថិជនដែលមកមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO គឺមិនត្រូវបានគិតតម្លៃសេវាកម្មនោះទេ ប៉ុន្តែការផ្តល់ជូននេះគឺសម្រាប់ តែអតិថិជនដែលបានទិញផលិតផលដែលមានប័ណ្ណធានាពីក្រុមហ៊ុនប៉ុណ្ណោះ ត្បិតថានោះជាផលិតផលដែលនាំចូលស្របច្បាប់ ព្រមទាំងបានបង់ពន្ធយ៉ាងត្រឹមត្រូវដល់រដ្ឋាភិបាលកម្ពុជា ។ បើអតិថិជនត្រូវការទិញផលិតផលដោយមិនខាតបង់នូវអត្ថប្រយោជន៍ផ្សេងៗ គួរតែសួររកប័ណ្ណធានាឲ្យបានត្រឹមត្រូវ ។
ខាងក្រោមនេះ គឺជាទីតាំងធំៗចំនួន ៥ របស់មជ្ឈមណ្ឌលសេវាកម្ម OPPO ដែលក្រុមការងារយើងបានទៅជួបផ្ទាល់ ៖
- មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 335 ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ បែរមុខទៅទិសខាងកើត (ទល់មុខវត្តកោះ) ជាប់មហាវិថីព្រះមុន្នីវង្ស ! ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ 069 365 58 88 ។
- មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 154B ផ្លូវលេខ ១៣៤ សង្កាត់វាលវង្ស ៤ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ 031 722 22 28 /069 822 22 28 ។
- មជ្ឈមណ្ឌលសេវាកម្ម OPPO នៅសៀមរាប ផ្ទះលេខ 47 ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព័ត៌មានបន្ថែម 098 399 555 ។
- មជ្ឈមណ្ឌលសេវាកម្ម OPPO នៅកំពង់ចាម ភូមទី ៤ សង្កាត់វាលវង់ ខេត្តកំពង់ចាម (ក្បែររង្វង់មូលគល់ស្ពានគីហ្សូណាជាប់ក្រុមហ៊ុន Smart ) ពត៌មានបន្ថែម 096 433 38 88 ។
- មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងកំពង់សោម មានទីតាំងនៅផ្ទះលេខ C44 ផ្លូវ K 157 សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បែរមុខទៅទិសខាងកើត (ទល់មុខផ្សារទំនើបមហោស្រប ខាងក្រោយបេនឡាន) មហោស្របចាស់ ! ពត៌មានបន្ថែមអាចទាក់ទងមកលេខ 096 611 63 33 ៕