Connect with us

អត្ថបទក្រុមហ៊ុន

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

on

Advertisement

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាន​ចាប់​ដៃគូ​សហការ​ដើម្បី​ផ្ដល់ជូន​នូវ​ផលិតផល​ថ្មី​ដំបូង​បំផុត​មួយ ដែល​អនុញ្ញាតអោយ​អតិថិជន បើក​គណនី​សន្សំ​ដែលមាន​ការប្រាក់​ខ្ពស់ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​រីករាយ​ជាមួយ​អត្រា​ការប្រាក់​ខ្ពស់ ព្រមទាំង​អាចធ្វើ​ប្រតិ​ប​ត្ត​ការ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដ៏​ងាយៗ​ ។ ​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​ ៖ «​ការ​សន្សំ​ប្រា​ក់មាន​សារៈសំខាន់​បំផុត​នៅ​គ្រប់​ស្ថាន​ការ​ទាំង​អស់នៃ​ជីវិត​របស់​យើង ព្រោះ​វា​អាចជួយ​យើង​បាន​ក្នុង​គ្រា​មាន​តម្រូវការ​ហិរញ្ញវត្ថុ​ជាបន្ទាន់ ហើយ​ពេលខ្លះ​វា​ធ្វើ​ឲ្យ​យើង​ឈានទៅដល់​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ទៀតផង​។ ផលិតផល​របស់​ធនា​គារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ផ្តោត​ជាពិសេស​លើ​អតិ​ធិ​ជន​របស់​វី​ង​ដែល​មិនមាន​គណនី​ធនាគារ​ក្នុងប្រទេស​កម្ពុជា​។ ពួកគេ​អាច​ចាប់ផ្តើម​មាន​គណនី​សន្សំ​ធនាគារ​ជាមួយ​ទឹកប្រាក់​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ ដែល​អាច​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​ ។ យើង​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ផលិតផល​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិ​ធិ​ជន​របស់​វី​ង​អាច​ទទួលបាន​ផលប្រយោជន៍​ដ៏​ច្រើន​ពី​គណនី​របស់​ពួកគេ​ប្រកបដោយ​ប្រសិទ្ធភាព សុ​វត្តិភាព និង​ភាពងាយស្រួល​»​។

​ការផ្ដល់ជូន​ថ្មី​ដំបូងបង្អស់ ពី​ធនាគារ​ឯកទេស​វី​ង និង ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ​មិន​ធ្លាប់មាន​ពីមុនមក នៅ​ទីផ្សារ​ទូទាត់​ប្រាក់​តាមរយៈ​ស្មា​ត​ហ្វូ​ន ហើយ​ជួយ​ប្រជាជន​កម្ពុជា​ដែលមាន​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បើក​គណនី​ធនាគា​ផ្លូវការ​មួយ​ដោយ​គ្រាន់តែ​ចុច​ពីរ​ទៅ​បី​ដង​លើ​ប៊ូ​តុង​ក្នុង​កម្ម​វី​ធី​ស្មា​ត​ហ្វូ​ន​វី​ង ​។ អតិថិជន នឹង​ទទួលបាន​ការប្រាក់​ពី​ទឹកប្រាក់​ដែល​ពួកគាត់​បាន​រក្សាទុក​នៅ​ក្នុង​គណនី​សន្សំ​ខ្នាតតូច​របស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែល​អាចធ្វើ​ប្រតិ​ប​ត្ត​ការ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ ។ កាន់តែ​ពិសេស​ជាងនេះទៀត​នោះ អតិថិ​ជិន​ដែល​ដាក់​ប្រាក់​បញ្ញើ​ទៅក្នុង​គណនី​សន្សំ​ខ្នាតតូច នឹង​ទទួលបាន​អត្រា​ការប្រាក់​ពិសេស ១,៣៥ ភាគរយ ក្នុង​មួយឆ្នាំ​ ។​ ​ចំណែកឯ​ការប្រើប្រាស់​ផលិតផល​ថ្មី​នេះ រឹត​តែមាន​ភាពងាយស្រួល​ជាទីបំផុត​ ។ អតិថិជន​របស់​វី​ង គ្រាន់តែ​ចុច​បើក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅ​ទូរស័ព្ទដៃ​របស់​ពួកគាត់ រួច​ចូលទៅ​កាន់​ប៊ូ​តុង ផលិតផល​សន្សំ និង​ជ្រើសរើស​ចំនួន​ទឹកប្រាក់​បញ្ញើ​ដែល​ចង់បាន​ជាការ​ស្រេច ​។ សមតុល្យ​អប្បបរមា​គឺ​ត្រឹមតែ ៥ ដុល្លារ​តែប៉ុណ្ណោះ​។ ភ្លាមៗ​នោះ​គណនី​សន្សំ​របស់​ពួកគាត់​នឹង​ចាប់ផ្ដើម​ទទួលបាន​ការប្រាក់​ផងដែរ​។ ពួកគាត់​ក៏​អាច​ដក​ប្រាក់​សន្សំ​នេះ​ចេញ​គ្រប់ពេល ដោយ​គ្រាន់តែ​ផ្ទេរ​វា​ទៅ​គណនី​វី​ងរ​បស់​ពួកគាត់​វិញ ហើយ​ដក​ប្រាក់​ពី​ភ្នាក់ងារ​ភ្នាក់ងារ​វី​ង​ជាង ៧៥០០ កន្លែង​នៅ​ទូ​ទាំ​ប្រទេស​។ ការផ្ទេរ​ប្រាក់​ទៅមក​រវាង​គណនី​វី​ង​និង​គណនី​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើ​ឡើង​បាន​យ៉ាង​ងាយស្រួល មាន​សុវត្ថិភាព និង​ ឆាប់រហ័ស​។​

​លោក Toru Myochin នាយក​ប្រតិបត្តិ​នៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា​៖ “​ក្នុងចំណោម​ការប្ដេជ្ញាចិត្ត​របស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ​ការផ្ដល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​មាន​ប្រកបដោយ​គុណភាព​ខ្ពស់ និង ​ត្រូវបាន​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ វា​ជា​ឯក​សិទ្ធ​របស់​យើង ដែល​បាន​សហការ​ជាមួយ ធនាគារ​ឯកទេស​វី​ង ទៅលើ​ការផ្ដល់ជូន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​នេះ ដែលមាន​ជា​លើកដំបូង​បង្អស់​នៅលើ​ទីផ្សារ​។​”

​ផលិតផល​របស់​ធន​គារ​ឯកទេស​វី​ង ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​ការគាំទ្រ​ពី​សំណាក់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​ ។ ស្ថិតក្រោម​ការបណ្ដាក់ទុន​រួម​ពី​សំណាក់​ក្រុមហ៊ុន J Trust Group (​ដែលមាន​ទីតាំងនៅ​ទីក្រុង​តូ​ក្យូ​) និង​ ក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មាន​ទស្សនៈវិស័យ​ហិរញ្ញវត្ថុ​ដូចគ្នា​ទៅនឹង ធនាគារ​ឯកទេស​វី​ង ព្រមទាំង​ចក្ខុវិស័យ​ក្នុងការ​ផ្ដល់ជូន​ទៅដល់​ប្រជាជន​កម្ពុជា​គ្រប់រូប នូវ​សេវាកម្ម​ដ៏​មាន​ភាពងាយស្រួល តាមរយៈ​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ ដើម្បី​កែប្រែ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពូក​គាត់​អោយ​កាន់តែ​ប្រសើរ​ ។​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

គាំទ្រ ១០០%! សេចក្ដីព្រាងច្បាប់ថ្មី ពលរដ្ឋត្រូវបញ្ឈប់សំឡេងរំខានអ្នកជិតខាង នៅចន្លោះម៉ោងទាំងនេះ
ផ្ទុះការសរសើរទឹកចិត្ត ឱក សុគន្ធកញ្ញា នាំស្វាមី និងកូនប្រុស ទៅជួយទារិកាកម្សត់ត្រូវម្ដាយបោះបង់ចោលនៅគំនរសំរាម
ស្ញប់ស្ញែង! ភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនចេះសម្ញែងទ្រព្យ មិនហាយសូ រស់នៅសមញ្ញៗយ៉ាងមានក្ដីសុខ
Selena បរិច្ចាគថវិកា ១០ លានដុល្លារ ជួយដល់ជនរងគ្រោះទាំងអស់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគីមីនៅលីបង់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន3 days ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន4 days ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន5 days ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...

អត្ថបទក្រុមហ៊ុន5 days ago

បទពិសោធន៍​ដ៏​អស្ចារ្យ​ នៃ​កម្មវិធី​ប្រកួត​ជល់​ម៉ោ AR Filter (វីដេអូ)

​យុទ្ធនាការ ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​​ពី​សំណាក់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា​ ។ អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ 2020 នេះ ​ស្រា​បៀរ អង្គរ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​សរុប​ទាំងអស់​ចំនួន 115 នាក់​​ហើយ​...

អត្ថបទក្រុមហ៊ុន7 days ago

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​ ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak)...

អត្ថបទក្រុមហ៊ុន7 days ago

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​

​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏...

អត្ថបទក្រុមហ៊ុន1 week ago

​តោះ​យើង​នាំគ្នា​ប្រមាញ់​មហា​រង្វាន់​!

ដំណើរ​ប្រមាញ់​មហា​រង្វាន់​បានចាប់ផ្តើម​ហើយ​! កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ និង ​ជាវ​ស្រា​បៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ។ ស្រា​បៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង ​អារម្មណ៍​ស្វាហាប់​ក្នុងការ​ប្រមាញ់​មហា​រង្វាន់​នេះ ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​បទពិសោធន៍​កាន់តែខ្លាំង និង​ មាន​ឆន្ទៈ​ស្វែងរក​មហា​រង្វាន់​ធំ...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈពេលដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ។ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី...

អត្ថបទក្រុមហ៊ុន1 week ago

មក​ស្គា​ល់ពី​វីតាមីន​ដ៏​សំខាន់​មួយ «គ្លូ​តា» ជួយឱ្យ​ស្បែក​មុខ​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​

គ្លូ​តា (Gluta) ដែល​ពាក្យ​ពេញ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​ ។ កម្រិត​ជាតិ Glutathione ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗនឹង​ថយចុះទៅតាម​វ័យ និង ដោយសារ​កត្តា​មួយចំនួន ដូចជា របប​អាហារ​មិនល្អ ជាតិពុល បរិស្ថាន ​និង ស្ត្រេ​ស​ ។ ​ ពិត​ទេ...