Connect with us

អត្ថបទក្រុមហ៊ុន

កំពូល​រថយន្ត Pick Up ខ្នាត​ធំ Ford F-150 Raptor 2020 បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​!

on

Advertisement

[​ភ្នំពេញ – ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​រថយន្ត F-150 Raptor ស៊េរី​ថ្មី​2020 ដែលជា​កំពូល​រថយន្ត Pick Up Off-Road Performance ខ្នាត​ធំ​របស់​ក្រុមហ៊ុន Ford​។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​ឌីជីថល Digital តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម​ចេញពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Facebook Page) Ford Cambodia​។​

​រថយន្ត Ford F-150 Raptor ស៊េរី​ថ្មី ឆ្នាំ​2020​នេះ គឺជា​រថយន្ត Pick Up ខ្នាត​ធំ​ដែល​លក់ដាច់​បំផុត រយះពេល 43​ឆ្នាំ​ជាប់ៗ​គ្នា​នៅ​សហរដ្ឋ​អា​មេ​រិច​។ រថយន្ត​នេះ​បំពាក់​ទៅដោយ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​ចុងក្រោយ​បំផុត​ពី​ក្រុមហ៊ុន Ford ហើយ​ត្រូវបាន​ធ្វើការ​រចនា​រូបរាង និង​ផលិតឡើង​ដោយ​យក DNA របស់ Ford Performance ចំនែក​ស៊ុម​រថយន្ត​ត្រូវបាន​ផលិត​ពី​ដែកថែប​រឹងមាំ ជាពិសេស​តួ​រថយន្ត និង​ខ្លុប​ខាងក្រោយ​ត្រូវបាន​ផលិតឡើង​ពី​អាលុយមីញ៉ូម​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​របស់​សហរដ្ឋ​អា​មេ​រិច (High-Strengh Military Grade Aluminium Alloy for Body and Bed) ដែលមាន​លក្ខណៈ​ធន់​រឹងមាំ និង​ជួយ​ការពារ​ការប៉ះទង្គិច​ផ្សេងៗ​។ ក្រុម​វិស្វករ Ford Performance Team បានធ្វើ​តេស្ត​រថយន្ត​នេះ​យ៉ាង​ម៉ត់ចត់​ជាទីបំផុត ដោយ​ផ្តោតជាសំខាន់​ទៅលើ​ភាព​ធន់ រឹងមាំ សមត្ថភាព​នៃ​ការ​អូស​សណ្តោង ផាសុកភាព ប្រណិត​ភាព សុវត្ថិភាព ការ​ជំនះ​ឧបសគ្គ​គ្រប់​ស្ថានភាព​ផ្លូវ និង​ជាពិសេស​ការបើកបរ​លើ​ផ្លូវ​ប្រភេទ Off-road​។

Ford F-150 Raptor ស៊េរី​ថ្មី​2020 បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន 3.5L V6 Twin-Turbo EcoBoost® High Output (HO) ជំនាន់​ថ្មី កម្លាំង​ខ្លាំង និង​សន្សំសំចៃ​ប្រេង ជួយ​កាត់បន្ថយ​ចំ​ហះ និង​ផលប៉ះពាល់​ទៅលើ​បរិស្ថាន​។ រថយន្ត​នេះ មាន​កម្លាំង​សេស 450 PS កម្លាំង Torque 691Nm និង​ប្រើ​ប្រអប់លេខ​ថ្មី 10 លេខ ជំនួយ​ដល់​ការដាក់​លេខ​ឲ្យ​មាន​ភាពរលូន និង​ងាយស្រួល​។
​ប្រព័ន្ធ​ជើង​ក្រោម​ត្រូវបាន​បំពាក់​ជាមួយនឹង​បូម FOXTM 3.0 ជំនាន់​ថ្មី (Internal Bypass Shocks with Live Vale) មាន​លក្ខណៈ​ធន់ រឹងមាំ កាត់បន្ថយ​ការ​រលាក់ ផ្តល់នូវ​ផាសុកភាព មិន​ថា​អ្នកបើកបរ​លើផ្លូវ​រលា​ក់​ខ្លាំង​ក្នុង​ល្បឿន​លឿន​ក៏ដោយ ដោយសារ​បូម​នេះ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាងមុខ និង​ខាងក្រោយ​របស់​រថយន្ត​។ ចំពោះ​ផ្នែក​ខាងក្នុង​រថយន្ត​ត្រូវបាន​រចនា​ម៉ូដ​ធំ​ទូលាយ ទំនើប​ទាន់សម័យ និង​ប្រកបដោយ​ផាសុកភាព និង​បំពាក់​ដោយ​កាបូន​ហ្វៃ​ប័​រ (Carbon Fiber) ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែមាន​ភាព​ប្រណិត ស្រស់ស្អាត និង​ទាក់ទាញ​ថែម​មួយកំរិត​ទៀត​។ ចំនែក​កៅអី​វិញ រចនា​បែប​ស្ព័​រ​ធំ​ទូលាយ និង​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ឆេះ​រថយន្ត​ពី​ចំងាយ និង​ប៊ូ​តុង​ចុច​បញ្ឆេះ​រថយន្ត (Smart Key) បច្ចេកវិទ្យា SYNC 3​ជំនាន់​ថ្មី និង​អេក្រង់ Touchscreen 8 អ៊ី​ញ​សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី និង​ការកំសាន្ត​នានា​។​

​ម្យ៉ាងវិញទៀត អ្វីដែល​ធ្វើ​ឲ្យ​រថយន្ត Ford F-150 Raptor នេះ​កាន់តែ​ពិសេស និង​អស្ចារ្យ​នោះ​គឺ ការបំពាក់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ជំនាន់​ថ្មី (All-New Terrain Management SystemTM) ដែល​អាច​កំណត់​ការបើកបរ​បាន​រហូត​ដល់​៧​ជម្រើស​ខុសៗ​គ្នា​ដែលមាន​ដូចជា​៖ ១.​ការបើកបរ​ក្នុងស្ថានភាព​ផ្លូវ​ធម្មតា (Normal Mode) ផ្ដល់​ផាសុកភាព មិន​ស៊ីប្រេង ជួយ​សំ​ន្សំ​សំចៃ និង​ងាយស្រួល​ក្នុងការ​បើកបរ ២. ការបើកបរ​នៅពេល​ដឹក ឬ​អូស​សណ្តោង (Tow/Haul Mode) ជួយ​ទប់​លំនឹង និង​រក្សា​លំនឹង​រថយន្ត​បានល្អ​ក្នុងពេល​អូស​សណ្តោង ៣. ការបើកបរ​បែប​ស្ព័​រ (Sport Mode) ផ្ដល់នូវ​សន្ទុះ​ខ្លាំង សក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បើកបរ​ល្បឿន​លឿន ៤. ការបើកបរ​ពេល​មាន​បំ​រ៉ែ​បំ​រួល​អាកាសធាតុ (Weather Mode) ជួយ​ទប់​លំនឹង ផ្តល់នូវ​ទំនុកចិត្ត និង​សុវត្ថិភាព​ក្នុងពេល​បើកបរ​នៅពេល​មេឃ​ភ្លៀង ឬ ក្នុងស្ថានភាព​ផ្លូវ​រអិល ផ្លូវ​ស្មៅ​/​គ្រួស​/​ព្រិល ជាដើម​។ ៥. ការបើកបរ​លើផ្លូវ​ដី​ភក់​/​ដីខ្សាច់ (Mud/sand Mode) សម្រួល​ការបើក​បរជៀ​សវាង​ការ​ផុង​កង់​ពេល​បើកបរ​លើ​ភក់ ឬ​ខ្សាច់ ៦. (Baja Mode) ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវ Off-road ៧.​ការបើកបរ​លើផ្លូវ​ថ្ម​/​គ្រួស (Rock/Crawl) សម្រួលការ​បើកបរ​ឲ្យ​មាន​ភាពរលូន មិន​រលាក់​ខ្លាំង ពេល​បើកបរ លើ​គ្រួស ឬ​ថ្ម​។​

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ “​មានតែ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​តែមួយគត់​ដែលមាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​មកកាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គឺ​រថយន្ត Pickup ខ្នាត​ធំ Ford F-150 និង F-150 Raptor នេះ​តែម្តង ហើយ​រាល់​ការទិញ​រថយន្ត​ផ្ទាល់​ពី​ក្រុមហ៊ុន អតិថិជន​នឹង​ទទួលបាន​ការធានា​ផ្ទាល់​ពី​រោងចក្រ​ចំនួន 3​ឆ្នាំ ឬ 100,000Km រួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ។​”

​ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បាន​ធ្វើការ​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា “Ford Co-Pilot 360TM Technology” ដែលជា​បច្ចេកវិទ្យា​មួយ​ផ្តល់នូវ​ភាព​ឆ្លាត​វៃ ជួយ​សំរួល​ដល់​ការបើកបរ ផ្តល់នូវ​ការការពារ និង​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកបើកបរ​។ បច្ចេកវិទ្យា​មួយ​នេះ ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​ជំនួយការ​បើកបរ​ចំនួន ១១ ដែល​រួមមានៈ ១.​ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព ដោយ​ឈប់ និង​ទៅមុខ​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go) ២.​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking) ៣. ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ខាងក្រោយ​ទាំង​រថយន្ត និង​ឧបករណ៍​អូស​សណ្តោង (BLIS with Trailer Coverage) ៤. ប្រព័ន្ធ​បញ្ជា និង​គ្រប់គ្រង​ការ​អូស​សណ្តោង (Pro Trailer Backup Assist) ៥. ប្រព័ន្ធ​កាមេរ៉ា ៣៦០ ដឺ​ក្រេ (​ខាងមុខ ខាងក្រោយ និង​សងខាង​រថយន្ត​) និង​សេន​សឺ​៤​គ្រាប់​ជំនួយ​ការចូល​ចត និង​ពេល​ធ្ព​ក់​ឧបករណ៍​អូស​សណ្តោង ៦. ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) ៧. ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) ៨. ប្រព័ន្ធ​កំណត់​ល្បឿន​នៃ​ការបើកបរ​លើផ្លូវ Off-Road ដោយ​ស្វ័យប្រវត្តិ (New Trail Control System) ៩. ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​ឡើង​ចំណោត និង​ចុះ​ចំណោត (Hill Launch Assist and Hill Descent Control TM)​។​

​ចំពោះ​រថយន្ត Ford F-150 Raptor ដែល​នាំចូល​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក៏មាន​ផ្ដល់នូវ​ជម្រើស​ព៌​ណ​ជាច្រើន​សំរាប់​អតិថិជន​ជ្រើសរើស​ដែល​រួមមាន​ដូចជា ព៌​ណស ក្រហម ខៀវ ប្រផេះ និង​ខ្មៅ​ផងដែរ​។

 

អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

ផ្ទះ នាយពាក់មី នៅខេត្ត មានទេសភាពស្រស់ស្អាត គួរឱ្យចង់រស់នៅណាស់
ក្រសួងកំពុងព្រួយបារម្ភការឆ្លងចូលសហគមន៍ បើល្ងាចនេះលទ្ធផលតេស្តបុរសហុងគ្រីផ្ទុកកូវីដ១៩
បុរសសង្ហាថៃ ៧ រូប ជោគជ័យសល់លុយវាល់លាន ទាំងវ័យមិនទាន់ ៣០ ឆ្នាំផង
ម៉ែអើយ! ខំឱ្យបន្ទប់ជួលនៅ ៥ ឆ្នាំ បើកទ្វារខ្វាក ដូចគំនរចាក់សំរាម

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ទាំងអស់គ្នា​

​ឱ​កាស​ពិសេស​នៃ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford បាន​វិល​ត្រឡប់មក​សារជាថ្មី​ម្តងទៀត​ហើយ នោះ​គឺ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ ។ កម្មវិធី​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន2 days ago

អ្នកកំពតចង់កុម្មង់តាម foodpanda ពេលនេះមកដល់ហើយ​ តែប៉ុណ្ណេះកុម្ម៉ង់រាល់ថ្ងៃម៉ង! (វីដេអូ)

កាលពីថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ? foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និង ងាយស្រួល ថែមទាំងឥតគិតថ្លៃទៀត ។ អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាចប្រើសេវាកម្មកុម្ម៉ង់ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ...

អត្ថបទក្រុមហ៊ុន3 days ago

TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និង សុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)

● TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់ ● សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់ APAC ● ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។...

អត្ថបទក្រុមហ៊ុន3 days ago

ចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះ តើគួរធ្វើដូចម្តេចទើបប្រសើរ?

សម្រាប់ការទទួលទានប្រចាំថ្ងៃ លោកអ្នកប្រាកដជានឹងជួបប្រទះនូវប្រភេទអាហារក្តៅ អាហារមានរសជាតិជូរ និង ហឹរ ច្រើនជាមិនខាន ។ ជាការពិតណាស់ប្រសិនជាលោកអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក ពេលខ្លះក៏វាអាចផ្តល់ទុក្ខទោសដល់សុខភាពរបស់លោកអ្នកបានដែរ ជាពិសេសវាអាចបង្កឱ្យឈឺក្រពះបានយ៉ាងងាយ ដូចជា ឈឺចុកឆ្អល់ ហើមពោះ ពិបាករំលាយអាហារ ឬ មានជាតិហ្គាសក្នុងក្រពះកើនឡើង ជាដើម ។ តើលោកអ្នកធ្លាប់ប្រឈមនឹងអាការអស់ទាំងនេះដែរឬទេ ?...

អត្ថបទក្រុមហ៊ុន3 days ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន4 days ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន5 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន2 weeks ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...