វ៉ាវ ! ទៅដល់ណាក៏ឃើញសុទ្ធតែ OPPO ដែរឥឡូវ
បន្ទាប់ពីជោគជ័យខ្លាំងជាមួយនឹងទូរស័ព្ទស៊េរីថ្មីជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជាមក ក្រុមហ៊ុន OPPO ទទួលបានដៃគូសហការកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា មិនថានៅក្រុងភ្នំពេញ និង តាមបណ្តាខេត្តផ្សេងៗ ។
គេសង្កេតឃើញថាមានហាងទូរស័ព្ទជាច្រើនដែលផ្ទាំងបៃតងហើយមានអក្សរ OPPO នៅពីមុខហាង ចំណែកនៅខាងក្នុងវិញមានការរៀបចំលម្អដោយភ្លើងភ្លឺស្រស់ស្អាតជាមួយការដាក់តាំងលក់ទូរស័ព្ទគ្រប់ស៊េរីដែលកំពុងពេញនិយមដូចជា ៖ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83 ។
បើយោងតាមការសាកសួរជាមួយម្ចាស់ហាងទូរស័ព្ទទាំងនោះភាគច្រើនបានឲ្យដឹងដូចគ្នាថា បច្ចុប្បន្ននេះទូរស័ព្ទដៃរបស់ក្រុមហ៊ុន OPPO កំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកទិញ ដោយសារតែមានកាមេរ៉ាថតរូបបានស្អាត មានអេក្រង់ពេញ និង មានតម្លៃសមរម្យ ។ ហេតុដូច្នេះហើយទើបម្ចាស់ហាងទាំងនោះសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន OPPO តែម្តងទៅ ។
កាលពីឆ្នាំ ២០១៧ វិញ ក្រុមហ៊ុន OPPO ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី ១ ដែលមានចំណែកទីផ្សារធំជាងគេក្នុងតំបន់អាស៊ាន ។
ទោះបីជាទើបតែមកដល់ប្រទេសកម្ពុជាត្រឹមពាក់កណ្តាលឆ្នាំ ២០១៦ ប៉ុណ្ណោះ ក្រុមហ៊ុន OPPO មានដៃគូសហការជាច្រើននៅក្នុងទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជាដែលមានសេដ្ឋកិច្ចខ្ពស់ ហើយចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនមានច្រើនដូចជានៅភ្នំពេញ បាត់ដំបង សៀមរាប កំពង់ចាម កំពង់សោម និង ក្រុងតាខ្មៅជាដើម ។
ផលិតផលរបស់ OPPO ដែលកំពុងទទួលការពេញនិយមជាងគេនោះ គឺ OPPO F5, OPPO F5 Youth និង OPPO F5 6GB ។ អតិថិ ជនដែលក្រុមការងារយើងបានជួបនៅតាមហាងទូរស័ព្ទមួយចំនួនក្នុងទីក្រុងភ្នំពេញ ភាគច្រើនយុវវ័យមានការពេញចូលចិត្តខ្លាំងចំពោះទូរស័ព្ទ OPPO F5 ដែលអាចឲ្យពួកគាត់ថតរូបស៊ែលហ្វីបានស្អាតងាយផុសចូលក្នុងហ្វេសប៊ុក ។
ហើយនាពេលថ្មីៗនេះក្រុមហ៊ុនក៏បានណែនាំនូវផលផលិតថ្មីមួយទៀត OPPO A83 ដែលមានលក្ខណៈពិសេសនៃបច្ចេកវិទ្យាដោះសោរដោយសម្គាល់ផ្ទៃមុខផដោយប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ ។ OPPO A83 មានពីរពណ៌សម្រាប់ជ្រើសរើស គឺមានពណ៌ទឹកមាស និង ពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ ក្នុងប្រទេសកម្ពុជា ។
ក្រៅពីមានដៃគូរសហការជាហាងទូរស័ព្ទច្រើនហើយ គេក៏សង្កេតឃើញថាក្រុមហ៊ុន OPPO បានគាំទ្រដល់តារាល្បីៗក្នុងប្រទេសកម្ពុជាក្នុងការផលិតនូវវីដេអូចម្រៀងថ្មីដូចជា ៖ អ្នកនាង ពេជ្រ សោភា ដោយទទួលបាននូវការគាំទ្រយ៉ាងគគ្រឹកគគ្រែងពីសំណាក់យុវ័យក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ ៕