Connect with us

អត្ថបទក្រុមហ៊ុន

កូ​កា កូ​ឡា លើកកម្ពស់​វប្បធម៌​ខ្មែរ តាមរយៈ​ស្នាដៃ​សិល្បៈ​លើ​កំប៉ុង កូ​កា កូ​ឡា​

on

Advertisement

​រាជធានី​ភ្នំពេញ ៖ ខណៈដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ​កាន់តែ​កៀក​កិត​ជិត​ឈានចូល​មកដល់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ចេញ​ការ​រចនា​កំប៉ុង​ថ្មី​សម្រាប់​ទុក​ជូន​ជា​កាដូ​ដ៏​មានតម្លៃ និង មាន​អត្ថន័យ​ដល់​អតិថិជន​ក្នុងការ​ចែករំលែកពេលវេលា​ល្អៗ ភាពសប្បាយ​រីករាយ​សេចក្តីសុខ​ចម្រុងចម្រើន និង សុភមង្គល​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ ។​

​ការ​រចនា​ស្នាដៃ​សិល្បៈ​លើ​កំប៉ុង​ថ្មី​ទាំងអស់​មាន ៣ ម៉ូដ ដោយ​ការ​រចនា​នីមួយៗ​បង្ហាញ​ពី​និមិត្តសញ្ញា​រចនាបថ (​ស្ទីល​) និង អត្ថន័យ ៣ ផ្សេងៗ​គ្នា ដែល​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង ផ្ចិតផ្ចង់ និង យកចិត្តទុកដាក់​ជាទីបំផុត​ពី​សិល្បករ​ខ្មែរ ៤ រូប ។ ស្នាដៃ​សិល្បៈ ទាំងនោះ​រួមមាន ៖ បេះដូង គោម​ផ្កាយ និង ផ្កាម្លិះ ។​

​លោកស្រី គង់ កុសល នាយក​ប្រចាំ​ប្រទេស​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា កម្ពុជា​បាន​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ កូ​កា​-​កូ​ឡា តែងតែបាន​យកចិត្តទុកដាក់ និង តែងតែ​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ។

​ដើម្បី​បានដឹង​កាន់តែច្បាស់​អំពី​គោលបំណង​នៃ​ការ​រចនា​ស្នាដៃ​សិល្បៈ និង អត្ថន័យ​របស់​រូប​នីមួយៗ​នៅលើ​កំប៉ុង​របស់​កូ​កា​-​កូ​ឡា សូម​អាន​កិច្ចសម្ភាសន៍​រវាង​អ្នកសារព័ត៌មាន​ជាមួយនឹង​លោកស្រី គង់​កុសល នាយក​ប្រចាំ​ប្រទេស​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា កម្ពុជា ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​សំណួរ ៖ តើ​លោកស្រី​អាច​ប្រាប់​យើង​អំពី​ប្រវត្តិ និង បេសកកម្ម​របស់ កូ​កា កូ​ឡា កម្ពុជា បានទេ ?

  • ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (CBC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ទទួល​ទុនវិនិយោគ ១០០% ពីក្រុមហ៊ុន​វិនិយោគ កូ​កា​-​កូ​ឡា Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១00% របស់ក្រុមហ៊ុន កូ​កា​-​កូ​ឡា ។ CBC បានចាប់ផ្តើម​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជា​លើកដំបូង​នៅ​កម្ពុជា ក្នុង​ឆ្នាំ ១៩៩៣ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ក្នុងស្រុក​សរុប​ជាង ៨០០ នាក់ ។​
  • ​គោលដៅ​របស់​យើង​គឺ​ឆ្ពោះទៅមុខ​ជាមួយនឹង​ចក្ខុវិស័យ​នៃ​ការ​ក្លាយជា​ក្រុមហ៊ុន​ភេសជ្ជៈ​នាំមុខគេ​គ្រប់​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង (Total Beverage Company) ។ ភស្តុតាង​មួយ​ក្នុងចំណោម​ភស្តុតាង​ដែល​លេចធ្លោ​បំផុត គឺ​យើង​កំពុង​ណែនាំ​នូវផលិតផល​ថ្មី​ជាច្រើន​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ជាច្រើន​បន្ថែមទៀត​។​
  • យើង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ភាព​រីកចម្រើន និង ការឆ្លើយ​ត​បន្ថែមទៀត​ទៅនឹងតម្រូវការ​របស់​អតិថិជន និង អ្នកប្រើប្រាស់​ក្នុងស្រុក​ដោយ​ផ្តល់ជូន​នូវ​ផលិតផល​ជា ច្រើន​ជម្រើសដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត រសជាតិ​ឆ្ងាញ់ និង គុណភាព​ខ្ពស់ ។​
  • ​ក្រុមហ៊ុន កូ​កា កូ​ឡា កម្ពុជា ប្តេជ្ញា​កសាង​សហគមន៍​ប្រកបដោយ​និរន្តរភាព និង ផ្តោត​សំខាន់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​លើ​គំនិត​ផ្តួចផ្តើម​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន និង ផលប៉ះពាល់​ដល់​បរិស្ថាន បង្កើត​បរិយាកាស​ការ​ងារ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​បុគ្គលិក និង លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​សហ​គមន៍​។​

សំណួរ ៖ ហេតុអ្វី​បានជា កូ​កា កូ​ឡា ជួយ​គាំទ្រ និង លើកកម្ពស់​វប្បធម៌​ខ្មែរ ?

  • ប្រជាជន​កម្ពុជា​យើង​ស្រឡាញ់​វប្បធម៌​ខ្លាំងណាស់ ។ ដូនតា​ខ្មែរ​យើង​បាន​បន្សល់ទុកនូវ​កេរដំណែល​វប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណី​ដ៏​ច្រើន​សម្រាប់​ក្មេងជំនាន់ក្រោយតាំងតែ​ពី​ដើម​រៀងមក ។​
  • ​ក្នុងនាម​ជា​ពាណិជ្ជសញ្ញា​សកល​ជាមួយនឹង​ជំហរ​ក្នុងស្រុក កូ​កា កូ​ឡា តែងតែ​ខិតខំ​ចូលរួម​លើកកម្ពស់ និង ថែរក្សា​វប្បធម៌​ចែក រំលែក​ក្តី​ស្រឡាញ់ និង សុភមង្គល​ជាមួយ​សហគមន៍​ដែល​កូ​កា កូ​ឡា កំពុង​ធ្វើ​ប្រតិបត្តិការ ។​

​សំណួរ ៖ តើ​លោកស្រី​យល់​យ៉ាងណា​ចំពោះ​វប្បធម៌​ខ្មែរ​នាពេល​បច្ចុប្បន្ន ? តើ​វា​បាន​ផ្លាស់ប្តូរ​ច្រើនដែរឬទេ ?

  • ​វប្បធម៌​ខ្មែរ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​ប្រជាជន​កម្ពុជា​យើង​តាំងពី​អតីតកាលនាពេល​បច្ចុប្បន្ន និង ទៅ​អនាគត ។
  • ប្រជាជន​កម្ពុជា​យើងតែងតែ​រក្សាបាន​នូវ​វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី​យ៉ាង​ល្អ​ផូរផង់ ហើយ​ប្រកាន់ខ្ជាប់​ជានិច្ច​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ។​
  • ​ប្រជាជន​ខ្មែរ​យើង មាន​វប្បធម៌​នៃ​ការចែករំលែក ការចេះ​ជួយ​យកអាសា​គ្នា និង ជូនពរ​គ្នា​ទៅវិញទៅមក​តាំងពី​សម័យមុន​មក​ម្លេះ ហើយ​លក្ខណៈពិសេស​ដែល​រក​អ្វីមក​ប្រៀបផ្ទឹម​គ្មាន​ទាំងនោះ​នៅតែ​បន្តធ្វើ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ និង បន្ត​រហូតដល់​សព្វថ្ងៃ​នេះ ។​
  • ​ជាមួយនឹង​កេរដំណែល​ដ៏​យូរលង់​នៃ​ប្រជាជន​ខ្មែរ កូ​កា​-​កូ​ឡា បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ដើម្បី​លើកកម្ពស់ ថែរក្សា​វប្បធម៌​ដ៏​សម្បូរបែប និង ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាជនខ្មែរ​យើង​តាមរយៈ​ស្នាដៃ​សិល្បៈ​ខ្មែរ ដោយមាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ទេព​កោសល្យ​របស់​សិល្បករ​ខ្មែរ​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង ភាព​ច្នៃប្រឌិត ។​

សំណួរ ៖ ហេតុអ្វី​បានជា កូ​កា កូ​ឡា សម្រេចចិត្ត​ជ្រើស​យក​សិល្បករ​ខ្មែរ​ដើម្បី​រចនា​ស្នាដៃ​សិល្បៈ​ទាំងនេះ ហើយ​ថា​តើ​ជ្រើសរើស​យ៉ាងដូចម្តេច ?

  • សិល្បៈ​ខ្មែរ​តំណាង​ឲ្យ​វប្បធម៌ និង ប្រពៃណី​ខ្មែរ ។​
  • កូ​កា កូ​ឡា មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​លើ​សមត្ថភាព និង ភាព​ច្នៃប្រឌិត​របស់​ប្រជាជនវ័យក្មេង​របស់​កម្ពុជា​យើង ថា​ពួកគេ ពូកែ និង មាន​ទេពកោសល្យ ។​
  • ​យើង​សង្ឃឹមថា តាមរយៈ​យុវជន​ខ្មែរ​ដែលមាន​ទេពកោសល្យ និង ពូកែ​ច្នៃប្រឌិត​នេះ វា​គឺជា​មេរៀន និង ​បទពិសោធន៍​ដ៏​ល្អ​អស្ចារ្យ​មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង ជួយ​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់ ថែរក្សា និង បន្ត​ផ្សព្វផ្សាយ​វប្បធម៌ និង ប្រពៃណី​ខ្មែរ ។​
  • យើង​ជឿជាក់ថា យុវជន​ខ្មែរ​ពិត​ជាមាន​សមត្ថភាព​ដើម្បី​អភិវឌ្ឍ​ចំណេះដឹង​របស់​ពួកគេ ហើយ​អាច​ផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និង ប្រពៃណី​របស់​យើង​ដល់​ពិភពលោក​តាមរយៈ​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​ពួកគេ ។​
  • រូប​បេះដូង នៅលើ​កំប៉ុង កូ​កា​-​កូ​ឡា ជា​គំនិត​របស់​សិល្បករ​វ័យ ៣១​ឆ្នាំ នោះ​គឺ លោក ចាន់ សំអន ។ សំអន បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ ជំនាញ​គំនូរ ។ ការងារ​របស់គាត់ភាគច្រើន​ត្រូវបាន​ប្រើ​នៅក្នុង​វិស័យ​ផ្សាយពាណិជ្ជកម្ម និង​ ទំនាក់ទំនង​ដូចជា ៖ ប្រក្រតិទិន ខិត្តប័ណ្ណ ផ្ទាំង​រូបភាព និង ផ្ទាំង​ប៉ាណូ ជាដើម ។​
  • ​ចំពោះ​ការ​រចនា​ទី ២ គឺ​រូប​គោម​ផ្កាយ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ងាក​ទៅរក​លោក សន ករុណា អាយុ ២៣ ឆ្នាំ​។ ជាមួយនឹង​ជំនាញ​គូរគំនូរ​បែប​ប្រពៃណី​ខ្មែរ និង​ ស្ទីលប្លែកៗ (doodle)​ស្នាដៃ​សិល្បៈ​របស់ សន ករុណា ដែល​ភាគច្រើន​ត្រូវបាន​គេ​មើលឃើញ​មាន​នៅលើ​ជញ្ជាំង​នៃ​ហាង​កាហ្វេហាង​លក់ដូរ​ផ្សេងៗ និង ការិយាល័យ​ជា ច្រើន​បាន​លើក និង ជំរុញ​ទឹកចិត្ត​មនុស្ស​ជាច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា ។​
  • ​សម្រាប់​ការ​រចនា​ទី ៣ និង ចុងក្រោយ​ផងដែរ​នោះ ផ្តោតលើ​រូប​ផ្កាម្លិះដែល​ត្រូវបានរចនា​ឡើង កញ្ញា ម៉ម លី​សា និង សិល្បក រ​Peap Tarr ។ ម៉ម លី​សា គឺជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​បង្អស់​ដែលមាន​ជំនាញ​ជា​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​កម្ពុជា ដែល​បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ហើយ និង Peap Tarr បាន​បង្កើត​ស្នាដៃ​បែប​សិល្បៈ​ឲ្យ Black Grace Dance Theatre ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់​សម្រាប់​ការសម្តែង​នៅក្នុង​កម្មវិធី​គម្រប់​ខួប ២០ ឆ្នាំ​របស់ Black Grace ដែលមាន​ចំណងជើង​ថា SIVA ។​

​សំណួរ ៖ តើន​រណា​ជា​អ្នកសម្រេចចិត្ត​លើ​ការងារ​សិល្បៈ​ទាំង ៣ នេះ ? តើ​ការចូលរួម​របស់ កូ​កា កូ​ឡា លើ​ការងារ​ច្នៃប្រឌិត​នេះ មាន​កម្រិតណា​ដែរ ឬក៏​ចេញពី​សិល្បករ ១០០% ?

  • ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន កូ​កា កូ​ឡា តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​អបអរ និង ចែករំលែក​សេចក្តី​សប្បាយរីករាយ​នាឱកាស​ពិសេសៗ​ជាមួយ​ប្រជាជន​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ទាំងមូល ។​
  • ​យើង​បាន​សម្រេចចិត្ត​បញ្ចេញ​នូវ​កំប៉ុង​កូកាកូឡា​ដែលមាន​លក្ខណៈពិសេស​ដោ​យ​បាន​រចនា​នូវ​ស្នាដៃ​សិល្បៈ​ចំនួន ៣ ព្រោះ​យើង​បាន​មើលឃើញ​ពី​គុណ​តម្លៃ និង សេចក្តីថ្លៃថ្នូរ​របស់វប្បធម៌​ខ្មែរ​តាមរយៈ​ស្នាដៃ​សិល្បៈ​ទាំង ៣ នេះ ។​
  • ​ដំបូង​ឡើយ​យើង​បាន​នឹកឃើញ​ដល់​រូបភាព​នៃ​ស្នាដៃ​សិល្បៈ​ចំនួន ៣ ក្នុងនោះ​រួមមាន​ ៖ (​គោម ផ្កាយ បេះដូង និង ផ្កាម្លិះ​) ។ បន្ទាប់មកទៀត ស្នាដៃ​សិល្បៈ​ទាំង ៣ នោះ​ក៏​ត្រូវបាន​ពិនិត្យ ពិច័យ​យ៉ាង​ប្រុងប្រយ័ត្ន និង គូរ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​ដោយ​វិចិត្រករ​កម្ពុជា ទាំង​បួន រូប របស់​យើង​រហូត​ឈានដល់​ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​ជា​ស្ថាពរ ។​
  • បេះដូង តំណាងឱ្យ​សេចក្តីស្រឡាញ់ ក៏ដូចជា​ទង្វើ​នៃ​ការចែករំលែក​សេចក្ដីស្រឡាញ់​ដល់​មិត្តភក្តិ ក្រុមគ្រួសារ និង សាច់ញាតិ ។​
  • ​គោម​ផ្កាយ មានន័យ​ដល់​ការជំរុញឱ្យ​ប្រជាជន​កម្ពុជា​យើងជូនពរជ័យ​សិរី​មង្គល​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ​របស់​ពួកគេ ។​
  • ផ្កាម្លិះ គឺជា​និមិត្តរូប​នៃ​លាភ​សំណាង និង ការចែករំលែក​សុភមង្គល សេចក្តីសុខ​ចម្រុងចម្រើន​ដល់​មិត្តភក្តិ ក្រុមគ្រួសារ និង សាច់ញាតិ ។​
  • ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី ប្រជាជន​ខ្មែរ​យើង​តែងតែ​ប្រាថ្នា​ចង់ឱ្យ​ក្រុមគ្រួសារ មិត្តភក្តិ និង សាច់ញាតិ​របស់​ពួកគេ​ទទួលបាន​ពរជ័យ​សិរី​មង្គល ក្ដី​ស្រឡាញ់ លាភ​សំណាង និង សេចក្តី សុខ ចម្រុងចម្រើន ។ បំណងប្រាថ្នា​ទាំងនេះ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន កម្ពុជា​យើង ហើយ​ក្រុមហ៊ុន កូ​កា កូ​ឡា ក៏​សូម​ជូនពរជ័យ​សិរី​មង្គល​វិបុល​សុខ​ដូចគ្នានេះដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​តាមរយៈ​ស្នាដៃ​សិល្បៈ​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ ។​
  • ​ស្នាដៃ​សិល្បៈ​នេះ មាន​គោលបំណង​ដើម្បី​បង្ហាញ លើកកម្ពស់ និង ថែរក្សា​វប្បធម៌​ខ្មែរ​ក៏ដូចជា​ជំរុញ​អតិថិជន​ឱ្យ​ចេះ​ចែករំលែក​ភាពសប្បាយ​រីករាយ​ជាមួយគ្នា ។​

​សំណួរ ៖ តើ​យើង​អាច​រំពឹងថា កូ​កា កូ​ឡា នឹងមាន​កិច្ចសហការ​ផ្សេងៗ​ទៀត​ទេ​ក្នុងពេល​អនាគត ?

  • ​យើង​សង្ឃឹមថា​នឹងមាន​កិច្ចសហការ​បន្ថែមទៀត​សម្រាប់​អតិថិជន​របស់​យើង​នៅ​ប្រទេស​កម្ពុជា ។ បំណងប្រាថ្នា​និង​បេសកកម្ម​របស់​យើង គឺ​ស្ថិតនៅ​ជាមួយ​ប្រជាជន​ខ្មែរ​ហើយ​ធ្វើ​ឲ្យ​ពួកគេ​មាន​មោ​ទ​ភាព​ជាមួយ កូ​កា កូ​ឡា ចំពោះ​វប្បធម៌​ដ៏​សម្បូរបែប និង សមិទ្ធផល​ជាច្រើន​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​សំណួរ ៖ តើ​លោកស្រី​រំពឹងថា​ប្រជាជន​នឹងមាន​អារម្មណ៍​បែបណា​នៅពេលដែល​ពួកគេ​មើលឃើញស្នាដៃ​សិល្បៈ​ទាំងនេះ ?

  • ​វា​គឺជា​មធ្យោបាយ​មួយ​ដើម្បី​លើកកម្ពស់ និង ថែរក្សា​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ខ្មែរ យើង​ជាមួយ​ប្រជាជន​កម្ពុជា​របស់​យើង ។
  • ​ពួកគេ​នឹង​ស្ងើចសរសើរ​ដល់​វប្បធម៌​ខ្មែរ​របស់​យើង ។​
  • វា​នឹង​កាន់តែ​រីករាយ​ជាមួយ កូ​កា កូ​ឡា ក្នុងការ​ចូលរួម​អបអរ និង ការជួប​ជុំគ្នា​ក្នុងឱកាស​ឆ្នាំ​ថ្មី ។
  • ​យើង​ចង់​ផ្តល់ជូន​អតិថិជន​នូវ​កាដូ​ដ៏​មាន​អត្ថន័យ​ជាមួយ និង ការចែករំលែក​ក្តី​ស្រឡាញ់ និង ភាពសប្បាយ​រីករាយ​ជាមួយគ្នា ។​

​សំណួរ ៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ តើ កូ​កា កូ​ឡា មាន​គម្រោង​ធ្វើ​អ្វី​ផ្សេងទៀត​ទេ ?

  • ​ក្រៅពី​ដាក់ចេញ​នូវ​ស្នាដៃ​សិល្បៈ​នៅលើ​កំប៉ុង កូ​កា កូ​ឡា ហើយ​នោះ យុទ្ធនាការ​មួយ​ផ្សេងទៀត​ដែលមាន​ឈ្មោះថា «​កូ​កា​-​កូ​ឡា ជូន​អ្នក​ទៅ​ស្រុក​» ។ យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្តើមឡើង​ពី​សប្តាហ៍​ទី ៤ ខែមីនា រហូតដល់​សប្តាហ៍​ទី ២ ខែមេសា ឆ្នាំ​២០១៨ ។​
  • ​សំបុត្រ​រថយន្តក្រុង​ចំនួន ៥០០០ សន្លឹក នឹង​ផ្តល់ជូន​ដល់​ប្រជាជន​ខ្មែរ​ក្នុងអំឡុងពេល​ឆ្នាំ​ថ្មី​នេះ​ ។
  • សំបុត្រ​ទាំងនោះ​គឺ​សម្រាប់​សាលារៀន សាកលវិទ្យាល័យ​ចំនួន ១៦ កន្លែង និង ចំណតរថយន្ដ​ក្រុង​ចំនួន ២ កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ ដែល​រួមមាន ៖ ចំណតរថយន្ដ​ក្រុង​សូរិយា និង ចំណត​រថយន្ដក្រុង មេគង្គ ។​

​ជា​ចុងក្រោយ ក្នុងនាម​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា លោកស្រី គង់ កុសល សូម​ជូនពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង អតិថិជន​ទាំងអស់​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ សូម​ឲ្យ​ទទួលបាន​សេចក្តីសុខ សេចក្តីចម្រើន សុខភាព​ល្អ និង ជោគជ័យ​គ្រប់​ភារកិច្ច ៕

អត្ថបទពេញនិយម

បេ​នី យ៉ាំង បង្អួត សម្រស់​សិច​ស៊ី​នៅ​កោះ​ឋានសួគ៌ ឡើង​កប់ ​!
ផ្ទាំងគំនូរ១ផ្ទាំងរបស់វិចិត្រករញឹក ឌឹម ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ !
ស្ងាត់ៗ វ៉ាន់ ម៉ូ​និ​ច បង្ហាញ​រូបថត​មាន​ផ្ទៃពោះ​ និង ​ផ្ទះ​វីឡា​ដ៏​ស្រស់ស្អាត​ស្វាគមន៍​កូន ទាំងមិនដែលឮរៀបការ !
ប្លែកទៀតហើយ ពិធីដង្ហែសពយកម៉ូតូ២០០គ្រឿងមកដង្ហែ និង រោទិ៍ផ្អើលក្រុងសៀមរាប ជំនួសការចាក់ភ្លេងខ្លងខែក(វីដេអូ)

មតិរបស់អ្នក

Sponsored
Sponsored
Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

គន្លឹះដ៏សាមញ្ញ ៦ យ៉ាង ជួយរក្សាសម្រស់ស្រស់ស្អាត និង មានសុខភាពល្អ

ការវិវឌ្ឍ​ន៍​នៃ​អាយុកាល​គឺជា​ច្បាប់ធម្មជាតិ​ ប៉ុន្តែ​ការធ្វើឱ្យ​សម្រស់ និង​ សុខភាព​មាន​ភាព​កាន់តែ​ប្រសើរឡើង​ទៅតាម​អាយុ​កាលនោះ​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​ត្រូវធ្វើ និង​ អាច​ធ្វើបាន​ ។ ទាំងនេះ​គឺជា​គន្លឹះ​ដ៏​សាមញ្ញ​បំផុត​ដែល​អាចជួយ​យើង​ឱ្យមាន​សុខភាព​ល្អ និង​សម្រស់​ស្រស់ស្អាត​ចាប់តាំងពី​ខាងក្នុង​មក ​។​ ពេលវេលា​កាន់តែ​កន្លងទៅ​ទម្លាប់​នៃ​ការថែរក្សា​ស្បែក​ក៏ត្រូវ​មានការ​ផ្លាស់ប្តូរ​ផងដែរ​ ។ ពេលដែល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ស្បែក​របស់​យើង​ក៏បាន​បង្ហាញ​សញ្ញា​ទៅតាម​នោះ​ផងដែរ​ដូចជា ពណ៌​ស្បែក ភាព​រលោង​នៃ​ស្បែក​ជាដើម​ ។ ​ដូច្នេះហើយ​ការថែរក្សា​ស្បែក​ត្រូវតែ​ធ្វើឡើង​ទៅតាម​មូលដ្ឋាន​ដែល​អាចធ្វើឱ្យ​ស្បែ​កមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង ​មាន​ភាព​ភ្លឺ​ថ្លា​ ។...

អត្ថបទក្រុមហ៊ុន15 hours ago

ចាំអីទៀត SUPER DEAL PROMO !! បង់រំលស់គ្មានការប្រាក់រយៈពេល ១ ឆ្នាំ ក្នុងការជាវគ្រឿងអេឡិចត្រូនិកទំនើបៗរបស់ សាមសុង !

នៅសល់​ត្រឹមតែ ​១៨ ​ថ្ងៃ​ទៀត​ទេ នឹង​ចូលឆ្នាំថ្មី​ហើយ​ ! ដូច​គេ​តែងតែ​និយាយថា ឆ្នាំ​ថ្មី អ្វីៗ​ក៏​ថ្មី​ដែរ ត្រូវ​អត់​ ? ​ដូច្នេះ​បើសិនជា​លោកអ្នក​កំពុងតែ​សំឡឹង​រក​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ដែល​ថ្មី​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ សូម​ក្រឡេក​មក​ចាប់អារម្មណ៍​ពី​កម្មវិធី “Super Deal Promo” ដ៏​អស្ចារ្យ​បំផុត ពី​ក្រុមហ៊ុន​សាម​សុង ​។ ចំណេញ​លើសពី​ចំណេញ ​!...

អត្ថបទក្រុមហ៊ុន16 hours ago

ប្រូម៉ូហ្សិនដ៏ច្រើនសន្ធឹកសន្ធាប់ពី Pepsi អបអរខួប ១២០ ឆ្នាំ នៃការធ្វើប្រតិបត្តិការនៅលើសាកលលោក និង ខួប ៥៥ ឆ្នាំ នៅកម្ពុជា (វីដេអូ)

រាជធានី​ភ្នំពេញ​, អស្ចារ្យ​មែន នៅ​ឆ្នាំ ២០១៨ ​នេះ Pepsi បានរៀបចំ​កម្មវិធី “Pepsi Generations” ដើម្បី​អបអរសាទរ​ភាព​រីក​ចម្រើន និង​ភាពជោគជ័យ​របស់​ភេសជ្ជៈ ​Pepsi ដែលមាន​ការគាំទ្រ​ពី​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​រយៈពេល​ប្រមាណ ១២០ ​ឆ្នាំ​មកនេះ​ ។ Pepsi ភេ​ស​ជ្ជះ​ដែល​តែងតែ​ផ្តល់នូវ​ភាពសប្បាយរីករាយ​ជូន​ដល់​អតិថិជន​ជាពិសេស​មិត្តៗ​យុវវ័យ ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ត្រជាក់​ជាប់ចិត្ត គ្រប់ពេលវេលា​...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា ! ស្វែង សុជាតា លេង​មួយឈុត​នេះ ធ្វើឱ្យ​អ្នកទស្សនា​ព្រឺ​សម្បុរ​គ្រប់គ្នា​តែម្តង (វីដេអូ)

​តារា​សម្តែង​ដ៏​ឆ្នើមអ្នកនាង ស្វែង សុជាតា កំពុងតែ​លេចធ្លោ​យ៉ាងខ្លាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស ​HDTV តាមរយៈ​រឿង​ភាគ​ខ្មែរ «កូន​ពស់​កេងកង» ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ ។​ ​ការសម្តែង​ដ៏​ល្អឥតខ្ចោះ​របស់​តារា​សម្តែង​ជើងចាស់​មួយ​នេះ​បាន​ឆក់យក​ចំណាប់អារម្មណ៍​អ្នកទស្សនាមិន​ស្ទើរ​ទេ​ តាម​រយៈការសម្តែង​នៅក្នុង​រឿង​ភាគ​មួយ​នេះ​ដែល​ត្រូវ​សម្តែង​ទាំង​កម្សត់ ទាំង​កាច ទាំង​តួ​នៅ​ក្មេង រហូតដល់​ចាស់​សក់ស្កូវ ​។ ​ជាក់ស្តែង​ឈុត​ពិ​សេសមួយ​នៅក្នុងភាគ ​១៧ ដែល​បាន​ចាក់ផ្សាយ​កាលពី​យប់មិញ​នេះ គឺ​នាង​ខាំមាត់ ខាំ...

អត្ថបទក្រុមហ៊ុន2 days ago

តោះ!!! ទស្សនាខ្សែភាពយន្តថ្មីចំនួន ៣ ជាភាសាខ្មែរ ដែលចាប់ផ្តើមចាក់បញ្ចាំងនៅលើ iflix កម្ពុជា

រាជធានី​ភ្នំពេញ, ថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ​ ២០១៨ ៖ iflix សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោកសម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ចាប់ពី​ថ្ងៃនេះ​តទៅនឹង​ចាប់ផ្តើម​ចាក់ផ្សាយ​ខ្សែភាពយន្ត​ខ្មែរ​ថ្មីៗចំនួន​បី​នៅលើ ​iflix កម្ពុជា ​។ ឥឡូវនេះអ្នក​អាច​ទស្សនា​ភាពយន្តរឿង «​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​», «​អ្នកនាង​ម្ចាស់​ឡឺ​កឺ​» និង រឿង ​«​ក្រមុំ​សៅកែ​» បាន​ដោយ​សេរី​នៅលើ...

តោះមើល1 month ago

សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)

ប្រិយមិត្ត​ភាគច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់ «​ស្ដេច​ហ្គេម​» ច្បាស់​ដូច​ថ្ងៃ ដែល​បច្ចុប្បន្ន​លោក​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​កំពុងតែ​ល្បី​ខ្លាំង​មែនទែន​ ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​សម្រាប់​ឆ្នាំ ២០១៨ នេះ ។ «​ស្ដេច​ហ្គេម​» មានឈ្មោះ​ពិត​ថា ងួន ស៊ី​ណាត ហៅ​ម៉ាប់ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ ៣៥ ឆ្នាំ​ហើយ ។ ខណៈ​ចូលរួម​ក្នុង​កម្មវិធី «​តោះ​មើល​»...

តោះមើល1 month ago

មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)

កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង​ មុំ សុទ្ធារ៉ា ។ ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ...

តោះមើល2 months ago

ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)

បច្ចុប្បន្ននេះ «​ជំងឺមហារីក​សុដន់​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ។ ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​មួយចំនួន នៅ​ពុំទាន់​បាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​នូវ​ជំងឺ​នេះ​នៅឡើយ ។​ ​ហេតុដូច្នេះ កម្មវិធី «​តោះ​មើល​» នៅក្នុង​សប្ដាហ៍​នេះ​នឹង​បង្ហាញ​ទស្សនីយភាព​មួយ​ថ្មី ដើម្បី​បន្ថែម​ការយល់ដឹង​កាន់តែច្បាស់​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប អំពី​វិធី​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​មុខសញ្ញា​ថា អ្នក​កំពុងមាន «​ជំងឺមហារីក​សុដន់​» ឬ​យ៉ាងណា...

Loading…