បុគ្គលិក និងភ្នាក់ងារវីង ផ្តួចផ្តើមគំនិតគាំទ្រឧបត្ថម្ហសហគមន៍ ដែលខ្វះខាតខណៈកូវីដ-១៩រាតត្បាត
ជំងឺ កូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះវា មិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលបានដើរថយក្រោយដោយ សារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ។
នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជា យើងវិញ អ្នក រត់រម៉កកង់បី (តុកតុក) និង អ្នកមគ្គុទេសក៍ទេសចរកំពុងជួបវិបត្តិខ្វះខាតជាច្រើន។
លោក គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជម្ងឺកូវីដ-១៩កើតឡើង រូបលោកអាចរក ប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។
លោកដារ៉ាវុធ បានមានប្រសាសន៏ថា៖ « ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់ យើងតែដោយសារតែជម្ងឺរាតត្បាតឥឡូវនេះយើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុងសម្រាប់បរិភោគក្នុងក្រុមគ្រួសារ តែប៉ុណ្ណោះ »។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង ៥០០០០ នាក់ដែលអាស្រ័យប្រកបរបររត់រម៉កកង់បីដើម្បីរកប្រាក់ ចំណូលចិញ្ចឹមជីវិត។ យោងតាម សមាគកងបីកម្ពុជាបានឲ្យដឹងថា ជាទូទៅអ្នករត់រម៉កកង់បីអាចរកប្រាក់ចំណូលបាន១៥ ដុល្លារក្នុងមួយថ្ងៃ។ តែដោយសារមានជម្ងឺរាតត្បាត និងខ្វះតម្រូវការពីអ្នកធ្វើដំណើរ វាបានធ្វើឲ្យអ្នករត់រម៉ក កង់បីអាចរក ប្រាក់ចំណូលបានត្រឹមតែ២ដុល្លារប៉ុណ្ណោះ ដូចលោកដារ៉ាវុធយ៉ាងដូចច្នេះដែរ។
វិបត្តិទាំងនេះវាមិនត្រឹមតែកំពុងបង្កផលវិបាកដល់អ្នករត់រម៉កកងបីតែប៉ុណ្ណោះទេ តែសូម្បីតែអ្នកមគ្គុទេសក៍ទេសចរជាង ៣,០០០នាក់ ក៏កំពុងជួបវាសនាដូចអ្នករត់រម៉កកង់បីផងដែរ។ អ្នកស្រី រ៉ា សាវ៉ែន អាយុ ៣៧ឆ្នាំ បានប្រកបរបរជាអ្នកមគ្គុទេស ក៍ទេសចរក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៦ ហើយអ្នកស្រីបានធ្វើការផ្សព្វផ្សាយនិងបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ ប្រទេសកម្ពុជាទៅភ្ញៀវជនជាតិជប៉ុនជាពិសេស។ តែដោយសារវិបត្តិជម្ងឺកូវីដ-១៩នេះវាបានបង្ខំឲ្យអ្នកស្រីស្នាក់នៅតែក្នុងផ្ទះដោយមិនអាចរកប្រាក់ចំណូលដើម្បីជួយទប់ទល់ទ្រទ្រង់ជីវភាពគ្រួសារបាន។
«ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់ នៅពេលដែលខ្ញុំបាត់បង់ប្រាក់ចំណូល»។ អ្នកស្រីបានបន្តថា៖ «ឥឡូវនេះខ្ញុំមានតែ ពឹងលើប្រាក់ខែប្តីដ៏ស្ទួចស្តើងដើម្បីបង់ថ្លៃបំណុលធនាគារ និងចិញ្ចឹមកូនស្រីដែលទើបតែមានអាយុ១១ខែ»។
ក្នុងកិច្ចគាំទ្រដល់សហគមន៍ដែលរង់ផលប៉ះពាល់ដោយកូវីដ-១៩នោះ បុគ្គលិកនិងភ្នាក់ងាររបស់ធនាគារឯកទេសវីង ព្រមទាំងបុគ្គលិករបស់រ៉ូយ៉ាល់គ្រុប បានចូលរួមចំណែកផ្តួចផ្តើមនូវមូលនិធិដើម្បីជួយដល់ក្រុមគ្រួសារដែលងាយរង គ្រោះនិងជួបការលំបាកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ តាមរយៈមូលនិធិសប្បុរសធម៌នេះ ពួកគេបានរៀបចំជាការ រៃអង្គាសប្រមូលមូលនិធិសម្រាប់ផ្តល់ជូនដល់ក្រុមគ្រួសារដែលងាយរងគ្រោះដោយផ្តល់ជូននូវតម្រូវការចាំបាច់មួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៏ថា៖ «ក្នុងនាមជាស្ថាប័នមួយដែលមានទំនួលខុសត្រូវចំពោះសង្គម យើងមិនត្រឹមតែគិតគូពីសុខភាពនិងសុវត្ថិភាពផ្ទាល់ ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើងក៏បានយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនយើងដែលពួកគេកំពុងទទួលរងផល ប៉ះពាល់នៃវិបត្តិនេះផងដែរ។ វាជារឿងដ៏សំខាន់សម្រាប់វីងក្នុងការចូលរួមចំណែកដើម្បីប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាត មួយនេះ ក៏ដូចជាជួយគាំទ្រសហគមន៍យើងឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះជាមួយគ្នា»។
លោក ម៉ានូ ក៏បានបន្ថែមផងដែរថា៖ «ការចូលរួមគាំទ្រដ៏សប្បុរសរបស់អស់លោក លោកស្រី វាមិនត្រឹមតែមានសារៈសំខាន់ ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជម្រុញអោយអ្នកដ៏ទៃចូលរួមជួយការពារសហគមន៍របស់យើងទាំង អស់គ្នាផងដែរ»។
សប្បុរសជនទាងឡាយ ក៏អាចចូលរួមជួយដល់ប្រជាជនដែលខ្វះខាតដោយការបរិច្ចាគថវិការតាមរយៈ គណនីមូលនិធិរបស់វីងផងដែរ។ សម្រាប់គណនីប្រាក់រៀលសូមផ្ញើរទៅកាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់គណនីប្រាក់ដុល្លារ ។ សប្បុរសជនក៏អាចបរិច្ចាគថវិការតាមរយៈភ្នាក់ងារវីងណាមួយក្នុងចំណោមភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំង ប្រទេសកម្ពុជា៕