ព្រឺសម្បុរខ្ញាក់! តារាចម្រៀងហង្សមាស ១៩ ដួង រួមគ្នាច្រៀងបទចម្រៀងប្រឆាំងនឹងកូវីដ ១៩ (ចម្រៀង)
ខណៈពេលដែលប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកកំពុងព្រួយបារម្ភជាមួយបញ្ហាមេរោគកូវីដ ១៩ យើងសង្កេតឃើញថាផលិតដែលធំ និង មានវ័យចំណាស់ជាងគេនៅកម្ពុជាគឺផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ដើម្បីអប់រំ និង ផ្ដល់កម្លាំងចិត្តរួមគ្នាទប់ស្កាត់ជាមួយមេរោគដ៏កាចសាហាវមួយនេះ ។
អ្វីដែលមហាជនមិនសសើរមិនបាននោះគឺមុននេះបន្តិចផលិតមួយនេះបានបញ្ចេញបទចម្រៀងដ៏មានអត្ថន័យមួយបទទៀត អាចនិយាយបានថាជាលក្ខណៈទ្រង់ទ្រាយធំ មានការចូលរួមច្រៀងពីតារាចម្រៀងរហូតដល់ ១៩ ដួងផងនោះ មានចំណងជើងថា «កម្ពុជារឹងមាំ» ធ្វើឲ្យមហាជនទស្សនាហើយរំជួលចិត្ត ដែលនេះហាក់បង្ហាញឲ្យឃើញថាការទប់ស្កាត់ បញ្ឈប់ និង កម្ចាត់មេរោគមួយនេះផ្ដើមចេញពីគ្រប់វិស័យ ជាពិសេសគឺផ្ដើមចេញពីខ្លួនយើងម្នាក់ៗផ្ទាល់ ។
ចង់ដឹងថាបទនេះមានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ សូមទស្សនាវីដេអូបទនេះទាំងអស់គ្នា៖