ហាងបេប៊ីអោតឡេត ដាក់រថយន្ត Ford Ecosport ជារង្វាន់ធំដល់អតិថិជន
កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសេមិនធ្លាប់មានសម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេតកន្លងមក ដោយ អតិថិជនគ្រាន់តែចំណាយអស់ 70 ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុបរួមមានដូចជា iPhone 11 Pro Max ចំនួន 3 គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន 3 គ្រឿង និង រង្វាន់ធំរថយន្ត Ford EcoSport 2020 ចំនួន 1 គ្រឿង រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតសរុប 5 ម៉ឺនដុល្លារ ។ អ្វីដែលធ្វើឲ្យកម្មវិធីចាប់រង្វាន់ឆ្នាំនេះកាន់តែពិសេសជាងរាល់ដងនោះគឺអតិថិជនមានឳកាសឈ្នះរង្វាន់ធំ គឺរថយន្ត Ford Ecosport 2020 មួយគ្រឿងថ្មីស្រឡាង ហើយកម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី 1 ខែមេសានេះតទៅ ។
គួរបញ្ជាក់ផងដែរថា ហាងបេប៊ីអោតឡេត ជាហាងលក់ទំនិញសម្រាប់កុមារឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2014មកម្ល៉េះ ហើយសព្វថ្ងៃនេះហាងបេប៊ីអោតឡេត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និង សម្រាប់អ្នកម្តាយផងដែរ ។ បេប៊ីអោតឡេត មានសាខាចំនួន ៣ ដោយមានទីតាំងស្ថិតនៅលើតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រួមមានដូចជាសាខាទួលគោក, សាខាកម្ពុជាក្រោម និង សាខាវិមានឯករាជ្យ ។
បេប៊ីអោតឡេតជ្រើសរើស Ford Ecosport 2020 ជារង្វាន់ធំសម្រាប់ឆ្នាំនេះគឺដើម្បីលើកទឹកចិត្តដល់អតិថិជនបេប៊ីអោតឡេត ហើយម្យ៉ាងទៀតដោយសាររថយន្តនេះ ទទួលបានការពេញនិយមសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច ដោយផ្តល់ផាសុកភាព និង ភាពងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ និង គ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម ។ ថ្វិីដ្បិត Ford Ecosport ជារថយន្ត SUV ធន់តូច តែមានបំពាក់បច្ចេកវិទ្យាទំនើប និង មានសុវត្ថិភាពខ្ពស់មិនចាញ់រថយន្ត SUV ធន់កណ្ដាលនោះទ ។ ក្រៅពីនេះ យើងក៏មានដាក់តាំងរថយន្ត Ford Ecosport ដែលត្រៀមចាប់រង្វាន់នៅខាងមុខហាងប៊ីអោតឡេតផងដែរ ។ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញទៅកាន់ហាងប៊ីអោតឡេត សាខាវិមានឯករាជ្យ ។