ងាកៗលាងដៃយ៉ាងនេះ ត្រូវចេះថែសុខភាពស្បែកផង ទើបចប់កូវីដមិនបាក់សម្រស់ (វីដេអូ)
ក្រោយការផ្ទុះឡើនៃកូវីដ១៩ ការថែសុខភាពឲ្យរឹងមាំ និង ប្រុងប្រយ័ត្នជានិច្ច ជារឿងចម្បងទី ១ ដែលគ្រប់គ្នាត្រូវតែធ្វើឲ្យបានជាប្រចាំ ។ ក្រៅពីការពាក់ម៉ាស់ និង រក្សាគម្លាតសង្គម ការលាងសម្អាតដៃឲ្យបានត្រឹមត្រូវជាមួយអាល់កុលសម្លាប់មេរោគ និង សាប៊ូ គឺជាវិធីសាស្ត្រាចម្បងមួយ ដែលអាចជួយការពារអ្នកពីការឆ្លងវីរុសថ្មីនេះដែរ ។
តោះមើលរបៀបលាងសម្អតដៃត្រឹមត្រូវ ណែនាំដោយក្រសួងសុខាភិបាលកម្ពុជា
ដើម្បីធានាសុវត្ថិភាពមែនទែន រាល់ពេលអ្នកត្រឡប់ពីខាងក្រៅចូលក្នុងផ្ទះវិញ ទោះដើរចេញក្រៅតែមួយភ្លែតក៏ដោយ អ្នកគួរងូតទឹកសម្អាតខ្លួនសិន មុនបន្តកិច្ចការផ្សេងៗក្នុងផ្ទះ ដើម្បីសុវត្ថិភាពក្រុមគ្រួសារទាំងមូល ។ ចំណុចសំខាន់មួយទៀត ដើម្បីសម្លាប់មេរោគបាន អ្នកត្រូវតែងូតទឹកសម្អាតខ្លួនដោយប្រើសាប៊ូ ឬ ត្រូវតែលាងដៃជាមួយអាល់កុលសម្លាប់មេរោគជាដាច់ខាត ។
ខ្លះចាប់ផ្តើមរអ៊ូហើយថា ងូតទឹកដុះសាប៊ូច្រើនដងពេកក្នុងមួយថ្ងៃ ធ្វើឲ្យស្បែកទៅជាស្ងួត ។ ខ្លះក៏រអ៊ូរទាំថា ប្រើអាកុលសម្អាតដៃញឹកញាប់ពេក ស្បែកដៃទៅជារមាស់ និងរបកជាដើម ។ ប្រាកដណាស់បន្ទាប់ពីលាងសម្អាតដៃជាមួយអាល់កុល ឬ សាប៊ូរួច អ្នកគួរតែលាបឡេ ដើម្បីជួយឲ្យស្បែកមានសំណើមផង នេះជាពេលវេលាដែលអ្នកត្រូវការវាបំផុតហើយ ។ ត្រូវចាំថាបើបណ្តោយឲ្យស្បែកប្រែជាស្ងួត ឬ ឡើងកន្តួលរមាស់នោះ រឹតតែទាក់ទាញមេរោគឲ្យទុំជាប់ ។
**តើគួរប្រើឡេប្រភេទណា ជួយស្បែកបានល្អបំផុត ?
អាកាសធាតុក្តៅសើមដូចបច្ចុប្បន្ននេះ ប្រើឡេលាបផ្តល់សំណើម ថែបំប៉នស្បែកដែលសម្បូរដោយវីតាមីន B3 គឺល្អបំផុត ដូចជាឡេលាបស្បែក វ៉ាសឺលីន UV lighting ។ ទោះអ្នកប្រើប្រាស់ ជែលលាងដៃ អាល់កុល និង សាប៊ូញឹកញាប់យ៉ាងណាក៏ដោយ ក៏មិនអាចឲ្យស្បែកអ្នកខូចបានដែរ បើអ្នកបានប្រើឡេលាបផ្តល់សំណើមដល់ស្បែក Vaseline UV lighting នេះជាប្រចាំ facebook.com/vaselinecambodia/ ។
គួរលាបឡេថែស្បែកដៃ និង ជើង រាល់ពេលងូតទឹកសម្អាតខ្លួនរួច ឬ ក្រោយពេលលាងស្អាតដៃ ។ ជឿជាក់ថាក្រៅពីផ្តល់សំណើមដល់ស្បែក ការលាបឡេនេះក៏ជួយឲ្យអារម្មណ៍អ្នកស្រស់ស្រាយ និង បន្ថែមភាពជឿជាក់លើខ្លួនឯងដែរ ។ យ៉ាងណាមិញ ទោះមិនចេញពីផ្ទះសោះក៏គួរលាបឡេថែបំប៉នស្បែកជាប្រចាំដែរ ដើម្បីឆ្លៀតឱកាសនៅសំងំផ្ទះនេះ ថែបន្ទុំស្បែកឲ្យសខ្ចី គ្រាន់ថតរូបលេងឃើញស្អាត មានអីមិនល្អ ។
ក្រៅពីនេះ ចង់ឲ្យលើកសម្រស់មួយកម្រិតទៀត អ្នកក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យរឹងមាំដែរ ដោយការមានទម្លាប់ រស់នៅល្អ ដូចជា ត្រូវញុំាទឹកឲ្យបានច្រើន (២លីត្រ) , ញ៉ាំអាហារដែលផ្ដល់ជាតិវីតាមីន (កាល់ស្យូម ,បន្លែ, ផ្លែឈើ), ហាត់ប្រាណ (យ៉ាងហោចណាស់ ៣០ នាទី ក្នុងមួយថ្ងៃ), ត្រូវគេងឲ្យបានគ្រប់គ្រាន់ (៨ម៉ោង) និង បន្ធូរភាពតានតឹង ទោះកំពុងបារម្ភពីស្ថានភាពកូវីដក៏ដោយ ៕
សូមទស្សនាវីដេអូខាងក្រោម៖