Connect with us

អត្ថបទក្រុមហ៊ុន

វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា ​Covid-19 ​កំពុង​រីក​រាលដាល​ក៏ដោយ​

on

Advertisement

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19​ កំពុង​រីក​រាលដាល​ ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃតាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖ «​សុខភាព​និង​សុវត្ថិភាព​របស់​សហគម​ន៍​គឺជា​អាទិភាព​មួយ​របស់​យើង ​។ ស្ថិតក្នុង​ស្ថានភាព​ដែល COVID-19 ​កំពុងតែ​រី​រាលដាល​នេះ តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជា​ចាំបាច់​ផងដែរ ដើម្បី​ជួយ​សម្រួល​និង​គាំទ្រ​ដល់​ភ្នាក់ងារ​វី​ង ក៏ដូចជា​អតិថិជន​របស់​យើង​នៅ​ទូទាំងប្រទេស​។ យើង​បាន​ចាត់វិធានការ និង​គោលនយោបាយ​ផ្សេងៗ​ដើម្បី​ធានាថា សហគម​របស់​យើង​មាន​សុ​វត្តិភាព​។ ការផ្ទេ​ប្រាក់​ពី វី​ង ទៅ វី​ង ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ដែល​យើង​កំពុង​អនុវត្ត​»​ ។

​លោក ម៉ា​នូ រ៉ា​ចាន់​ បាន​បន្តទៀតថា​៖ «​យើង​សង្ឃឹមថា​ការផ្តល់ជូន​នូវ​សេវា​ដោយ​ឥតគិតថ្លៃ​នេះ នឹង​ជួយ​ដល់​អតិថិជន​របស់​វី​ង​រាប់លាន​នាក់​ឲ្យ​អាច​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​ដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​បាន​»​ ។

​ធនាគារជាតិ​នៃ​កម្ពុជា ថ្មីៗ​នេះ​បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​សាធារណជន​ទាំងឡាយ​ឲ្យ​រួមគ្នា​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និ​ច​សម្រាប់ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ និង​ទូទាត់​ការចំណាយ​។​ ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក មាន​វិធី​មួយចំនួន​ដែល​ជួយ​ការពារ​ខ្លួន​ពី​ការឆ្លង​COVID-19 ដូចជា​៖ ការ​លាងដៃ​ជាមួយ​សាប៊ូ ការ​ខ្ទប់មាត់​និង​ច្រមុះ​ពេលដែល​ក្អក ឬ​កណ្តាស់ ជៀសវាង​ការ​ប៉ះ​ភ្នែក ច្រមុះ​និង​មាត់ ព្រមទាំង​រក្សា​ចម្ងាយ​ពីគ្នា​យ៉ាងហោចណាស់​មួយ​ម៉ែត​ជាដើម​។​ ​លោក ម៉ា​នូ បាន​ក្រើនរំលឹក​ទៅ​អ្នក​ទាំងអស់គ្នា​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​ដោយ​លើ​ឡើង​ថា​៖ «​សូមអ្នក​ទាំងអស់គ្នា​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត​ជាបន្ទាន់ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ឆ្លង COVID-19​។ ការធ្វើ​បែបនេះ នឹង​អាចជួយ​ការពារ​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​ពី​ការឆ្លង COVID-19​បាន​​» ។

​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាចជួយ​អ្នកប្រើប្រាស់​មិន​ឲ្យ​ប៉ះ​សាច់​ក្រដាស់ប្រាក់​ដោយផ្ទាល់​បាន​។ ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច វា​មិន​ទាមទារ​ឲ្យ​មនុស្សម្នា​នៅក្បែរ​គ្នា​ឬ កាន់​សាច់ប្រាក់​ដោយផ្ទាល់ ដែល​អាច​ប្រឈម​នឹង​ការចម្លង​វីរុស​នោះឡើយ​។ ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ដល់​អ​ថិ​ជន​ដែល​អាច​ទិញ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ដោយ​ត្រឹមតែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ទូរស័ព្ទ​ប៉ុណ្ណោះ​។​​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​លើ​ទូរស័ព្ទដៃ​វៃឆ្លាត ប្រជាជន​នៅ​ទូទាំងប្រទេស​អាច​ទូទាត់​ប្រាក់​បានជា​ច្រើនយ៉ាង មិន​ថា​ជាការ​បង់ថ្លៃ​ទឹក​ភ្លើង ការបញ្ចូល​លុយ​ទូរស័ព្ទ ការទូទាត់​ការចំណាយ​ផ្សេងៗ​រាប់​ចាប់តាំងពី​សេវា​ដឹកជញ្ជូន រហូតដល់​ហាង​លក់ទំនិញ​។​

​ដោយមាន​អ្នកប្រើប្រាស់​ជាង​៥​លាន​នាក់ វី​ង​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​ស្លាក​យីហោ​មួយ​ដែល​ត្រូវបានគេទទួលស្គាល់ និង​ទុកចិត្ត​បំផុត​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និ​ច ដោយបាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញ​តាម​អ៊ីនធឺណិត​។​ ​លោក ម៉ា​នូ បាន​មានប្រសាសន៍ថា​៖ «​វី​ង​ពិត​ជាមាន​មោទនភាព​ក្នុង​ការគាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​។ មិន​ថា​មាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ យើង​នឹង​កាន់តែ​រឹងមាំ​នៅពេលដែល​យើង​រួមសហការ​គ្នា​បានល្អ​»​។​ ​សម្រាប់​អតិថិជន​ដែល​ត្រូវការ​សាច់ប្រាក់ នៅតែ​អាច​ដក​ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង​ជាង​៧៥០០​កន្លែង​ទូទាំងប្រទេស បើទោះបីជា​នៅ​ភូមិ​ដាច់ស្រយាល​យ៉ាងណាក្តី​ ៕

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

អង្គការការពារសត្វព្រៃ នឹងរកយុត្តិធម៌ឱ្យបាន ចំពោះការស្លាប់ទាំងវេទនារបស់ដំរី និងកូនក្នុងផ្ទៃ
អ្នកគាំទ្រ Park Bom ចោទថាអតីតសមាជិក 2NE1 បោះបង់នាងទើបក្លាយជាបែបនេះ (វីដេអូ)
ណាត់ Crush ឱ្យហើយ! បាតុភូតច័ន្ទគ្រាស “Strawberry Moon” ដ៏កម្រ នឹងបង្ហាញខ្លួនថ្ងៃសៅរ៏នេះ
មកដល់វ័យ ៥០ ឆ្នាំទើប ជា សំណាង បានកូនស្រីឃ្យូតម្នាក់ ប្រលែងលេងនឹងគេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ក្រុមហ៊ុន​វី​ង និង​ ផ្សារ​ទំនើបអ៊ី​អនម៉​ល រួមគ្នា​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទិញ​ទំនិញ​ ​ប្រកបដោយ​ភាពងាយស្រួល​

​ឥឡូវនេះ​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទិញ​ទំនិញ និង សេវាកម្ម​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ហើយ​ ​ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​)...

អត្ថបទក្រុមហ៊ុន3 days ago

​វី​ង​ និង ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​ត្រៀម​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​មក​ចូលរួម​កម្ម​វី​ធី​ដ៏​ពិសេស​នៅ​ថ្ងៃទី ​៥ សប្តាហ៍​នេះ​

​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​សប្តាហ៍​នេះ វី​ង​ និង ​អ៊ី​អន​ម៉​ល នឹង​ប្រារព្ធ​ពិធី​ប្រកាសភាពជា​ដៃគូ​នឹង​គ្នា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ​ដើម្បី​ផ្តល់ជូន​ការទូទាត់​ប្រាក់​បែប​ឌីជីថល​ដ៏​ទំនើប​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ងជាមួយ​ហាង​ជាច្រើន ថែមទាំង​ផ្តល់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​ ។​ អតិថិជន​របស់​អ៊ី​អន​ម៉​ល ​និង ​អតិថិជន​វី​ង​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រួមមានការបញ្ចុះ​តម្លៃ​ ៥​ ដុល្លារ​ភ្លាមៗ​រាល់​ការ​កុម៉្ម​ង់​ទិញ​ផលិតផល​ជាមួយ​ហាង​ល្បីៗ​ជាច្រើន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ។ ទន្ទឹម​ហ្នឹង​នេះដែរ អតិថិជន​ហ្នឹង​អាច​បើក​គណនី​វី​ង​បាន​ដោយ​ឥតគិតថ្លៃ និង​...

អត្ថបទក្រុមហ៊ុន6 days ago

នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​វិធី​នេះ​លើក​សម្រស់​វិញ​បាន​

​​សាច់​មុខ​ម៉ដ្ឋខៃ គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​។ ​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) , លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ ឆាប់​ចាស់​មុន​អាយុ , ធ្វើ​ឲ្យ​ស្បែក​មុខស្ងួត...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន2 weeks ago

ងាយៗ ជួយ​ឲ្យ​សាច់​មុខ​ស​ភ្លឺ​ម៉ដ្ឋ​រលោង​រាល់ថ្ងៃ ទោះ​ពាក់​ម៉ាស​ជាប់​ក៏​មិន​ភ័យ​ខូច​ស្បែក​ដែរ​

​រាល់ថ្ងៃ​គ្រប់គ្នា​ប្រឹងប្រែង​ថែរក្សា​សុខភាព និង​សុវត្ថិភាព​ពី​កូ​វីដ​១៩ ដោយ​ការរក្សា​អនាម័យ លាង​សម្អាត​ដៃ​ញឹកញាប់ និង ពាក់​ម៉ាស​រាល់​ពេលចេញ​ក្រៅ​ផ្ទះ​។ ក្នុង​អាកាស​ក្តៅស្អុះ​ស្អាប់​ដូច​បច្ចុប្បន្ន ការពាក់​ម៉ាស​មិន​ថា​យូរ​ម៉ោង ឬមួយ​ភ្លែត​នោះទេ គឺ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែ​កមុខ ពិសេស​សម្រាប់​ប្រភេទ​ស្បែក​មុខ​ដែល​ស្ងួត ឬ​ងាយ​មានប្រតិកម្ម ។ វា​អាច​បង្ក​ឲ្យ​ស្បែ​កមុខ​ឡើង​ខ្លាញ់ ទៅជា​រមាស់ ឡើងក​ន្តួ​ល ឬ​ឡើង​មុន ។ ដូច្នេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន3 weeks ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន3 weeks ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...