Connect with us

អត្ថបទក្រុមហ៊ុន

ក្នុងឱកាស « ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ឆ្នាំនេះ កូកា-កូឡា បន្តចូលរួមលើកកម្ពស់ និង ថែរក្សាវប្បធម៌ជាតិ

on

Advertisement

​រាជធានី​ភ្នំពេញ ថ្ងៃទី ​២០ ខែ កុម្ភៈ ឆ្នាំ ​២០១៨  ៖  ខណៈដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ ​កាន់តែ​កៀក​កិត​ជិត​ឈានចូល​មកដល់​ក្នុង​រយៈពេល​ប្រមាណ​តែ ​២ ​ខែ​ ខាងមុខ​ទៀត​ប៉ុណ្ណោះ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​បញ្ចេញ​ការ​រចនា​កំប៉ុង​ថ្មី ​សម្រាប់​ជូន​ជា​កាដូ​ដ៏​មានតម្លៃ និង ​មាន​អត្ថន័យ​ដល់​អតិថិជន​ក្នុងការ​ចែករំលែក​​ពេលវេលា​ល្អៗ ​ភាពសប្បាយ​រីករាយ និង ​សុភមង្គល​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ​ ។

​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ត្រូវបាន​ប្រារព្ធ​ឡើង​ចំ​ពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បានបញ្ចប់​រដូវ​កាល​នៃ​ការប្រមូល​ផល ហើយក៏​ជា​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ សប្បាយរីករាយ​ក្នុងការ​ទទួលបាន​ភោគផល​ពី​ការប្រឹងប្រែង​របស់ខ្លួន​ផងដែរ​ ។ វា​ជា​ពេល​មួយ​ដែល​ប្រជាពលរដ្ឋ​បាន​សម្រាក​ពី​កិច្ចការងារ​ទាំងឡាយ​ មុននឹង​រដូវវស្សា​ឈានចូល​មកដល់ ​។ ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ជូនពរ​ក្រុមគ្រួសារ មិត្តភក្តិ និង ​ញាតិមិត្ត​ឲ្យ​ទទួលបាន​ពរជ័យ​សិរី​មង្គល ក្តី​ស្រឡាញ់ សំណាងល្អ សុខភាព​ល្អ និង ​ភាព​ចម្រុងចម្រើន​រុងរឿង ​។ ការ​ជូនពរ​ទាំងអស់​នេះ​ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ក៏​សូម​ជូនពរ​អតិថិជន​របស់ខ្លួន​នូវ​ពរជ័យ​សិរី​មង្គល​វិបុល​សុខ​ដូចគ្នានេះដែរ​ ។

​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មានការ​ជឿជាក់​យ៉ាងខ្លាំង​លើ​សមត្ថភាព និង ​ភាព​ច្នៃប្រឌិត​របស់​យុវជន​ខ្មែរ​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សិល្បករ​ខ្មែរ ៤ ​រូប ​ដ៏​មាន​ទេពកោសល្យ និង ​ជំនាញ​ដើម្បី​រចនា​កំប៉ុង កូ​កា​-​កូ​ឡា​ ។ ស្នាដៃ​សិល្បៈ​នេះ​បង្ហាញ​ពី​និមិត្តសញ្ញា រចនា​ប័ទ្ម (​ស្ទីល​) និង ​អត្ថន័យ​ខុសៗ​គ្នា​ ។ ស្នាដៃ​នេះ​ក៏មាន​បំណង​ក្នុងការ​រំលេច​ឡើង និង ​លើកកម្ពស់​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង ​សម្បូរបែប​របស់​ខ្មែរ និង ​ជាការ​ជំរុញ​ឲ្យ​អតិថិជន​បាន​ចែករំលែក​ពេលវេលា​នៃ​ភាពសប្បាយ​រីករាយ​ជាមួយគ្នា​ក្នុងឱកាស​ឆ្នាំ​ថ្មី​ ។

​ការ​រចនា​កំប៉ុង​ទាំង​ ៣​ ម៉ូដ​នេះ បង្ហាញ​ពី​និមិត្តសញ្ញា រចនា​ប័ទ្ម (​ស្ទីល​) និង​ អត្ថន័យ ៣ ផ្សេងគ្នា ដែល​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង ផ្ចិតផ្ចង់ និង ​យកចិត្តទុកដាក់​ជាទីបំផុត​ពី​សិល្បករ​ខ្មែរ ៤ ​រូប​ ។ ស្នាដៃ​សិល្បៈ ទាំងនោះ​រួមមាន​ ៖ បេះដូង គោម​ផ្កាយ និង ​ផ្កាម្លិះ ​។

​លោកស្រី គង់ កុសល នាយក​ប្រចាំ​ប្រទេស​ផ្នែក​ពាណិជ្ជកម្ម​នៃក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា កម្ពុជា បាន​មានប្រសាសន៍ថា «​ជា​រៀងរាល់ឆ្នាំ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ កូ​កា​-​កូ​ឡា តែងតែបាន​យកចិត្តទុកដាក់ និង ​តែងតែ​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជាមួយ និង ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ ។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​ល្បី​ទូទាំង​ពិភពលោក ហើយ​មានការ​ទទួលស្គាល់​ក្នុងស្រុក យើង​តែងតែ​ខិតខំ​ចូលរួម​លើកកម្ពស់​វប្បធម៌​ខ្មែរ ចែករំលែក​ក្តី​ស្រឡាញ់ និង ​សុភមង្គល​ជាមួយ​សហគមន៍​ដែល​យើង​កំពុងតែ​ប្រតិបត្តិការ​ ។ ដើម្បី​លើកកម្ពស់ និង ​ថែរក្សា​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ខ្មែរ យើង​សង្ឃឹមថា ការ​រចនា​ថ្មី​លើ​កំប៉ុង​នេះ​នឹងធ្វើ​ឲ្យ​អតិថិជន​រីករាយ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​បង្ហាញ​ពី​ការ​ជូនពរ​របស់​យើង​ទៅដល់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​»​ ។

​រូប​បេះដូង នៅលើ​កំប៉ុង កូ​កា​-​កូ​ឡា ជា​គំនិត​របស់​សិល្បករ​វ័យ ៣១ ​ឆ្នាំ នោះ​គឺ លោក ចាន់ សំអន ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ជំនាញ​គំនូរ​ ។ លោក សំអន ជឿជាក់ថា​រូប​បេះដូង​តំណាង​ឲ្យ​សេចក្តីស្រឡាញ់ និង ​ជា​សកម្មភាព​ក្នុងការ​ចែករំលែក​សេចក្តីស្រឡាញ់​ទៅកាន់​មិត្តភក្តិ ក្រុមគ្រួសារ និង ​សាច់ញាតិ​ ។ ការ​រចនា​របស់លោក​ពិពណ៌នា​ពី​ការបង្ហាញ​សេចក្តីស្រឡាញ់​ជាមួយ​ចលនា​របស់​អ្នករបាំ​ប្រពៃណី​ ។ ការ​រចនា​នេះ​មានបំណង​បំផុសស្មារតី​របស់​ប្រជាជន​កម្ពុជា​ឲ្យ​បង្ហាញ​សេចក្តីស្រឡាញ់​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ ។

 

​ចំពោះ​ការ​រចនា​ទី ​២ ​គឺ​រូប​គោម​ផ្កាយ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ងៀក​ទៅរក​លោក សន ករុណា អាយុ ​២៣ ​ឆ្នាំ​ ។ លោក​ទើបតែ​បញ្ចប់​ការសិក្សា​ផ្នែក Interior Design នៅ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ ​។ លោក​មាន​ជំនាញ​ខាង​គំនូរ​ប្រពៃណី​ខ្មែរ និង ​គំនូរ doodle​ ។ លោក ករុណា បាន​រចនា​រូប​គោម​ផ្កាយ និង ​រូប​ដៃ​ជា​កាយវិការ​នៃ​ការ​ប្រសិទ្ធិ​ពរជ័យ​សិរី​មង្គល​វិបុល​សុខ និង ​ជើងពាន​ផ្កាម្លិះ​ ។ ការ​រចនា​នេះ​មានបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ចែករំលែក​ការ​ជូនពរ​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ស្នាដៃ​សិល្បៈ​របស់លោក ករុណា ដែល​បានដាក់​តាំងនៅ​តាម​ជញ្ជាំង​ហាង​កាហ្វេ ហាង​ទំនិញ ការិយាល័យ និង​ ភោជនីយដ្ឋាន​នានា បាន​លើកទឹកចិត្ត​មនុស្ស​ជាច្រើន​ទូទាំងប្រទេស ​។ ដូចនេះ​ស្នាដៃ​ការ​រចនា​ជា​រូប​ផ្កាយ​នេះ ប្រាកដជា​ជំរុញ​ឲ្យ​អតិថិជន​របស់ កូ​កា​-​កូ​ឡា ចេះ​ចែករំលែក​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ ។

​សម្រាប់​ការ​រចនា​ទី ​៣ និង ​ចុងក្រោយ​ផងដែរ​នោះ ផ្តោតលើ​រូប​ផ្កាម្លិះ ដែលជា​ប្រភព​នៃ​សម្រស់​ដ៏​ស្រស់ត្រកាល និង​ ជា​រូបតំណាង​នាំ​ឲ្យ​មាន​សំណាងល្អ និង ​ភាពរុងរឿង​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ការ​រចនា​នេះ​ធ្វើឡើង​ដោយ​សិល្បការី​ដំបូង​គេ​ដែល​គូររូប​តាម​ដងផ្លូវ (urban street) គឺ កញ្ញា ម៉ម លី​សា និង សិល្បករ ហ្គ្រា​ហ្វី​ទី (Graffiti) និង Urban Art Movement visionary Peap Tarr​។ រូប​ផ្កាម្លិះ​រីក ដែល​បង្កើតជា​វណ្ឌ​ដប កូ​កា​-​កូ​ឡា តំណាង​ឲ្យ​ការចែករំលែក​សំណាង និង​ភាព​រីករាយ​។ ការ​រចនា​នេះ​មានបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ជូនពរ​សំណាងល្អ​ដល់​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ និង​ជ្រើស​យក​កូ​កា​-​កូ​ឡា​ជា​ផ្នែក​មួយ​ក្នុងការ​ជូនពរ​សំណាងល្អ និង​ភាពរុងរឿង​ដល់​គ្នា​ទៅវិញទៅមក​។

​សិល្បករ និង​សិល្បការី​ទាំង ​៤ ​រូបនេះ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ឥតឧបមា និង ​មាន​មោ​ទ​ភាព ចំពោះ​ស្នាដៃ​របស់​ពួកគេ និង​ឱកាស​ដែល​បាន​ប្រើ​ទេពកោសល្យ​ផ្ទាល់ខ្លួន​ក្នុងការ​ប​ញ្ចូ​ន​សារ​នៃ​ក្តីសង្ឃឹម ការស្រឡាញ់ សុភមង្គល ភាព​រីករាយ និង​ សំណាងល្អ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​តាមរយៈ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នាឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ​ ។ លើសពីនេះ​ទៀត ពួកគេ​មា​នកកិត្តិ​យស​ក្នុងការ​ចូលរួម​លើកកម្ពស់ និង ​ថែរក្សា​សិល្បៈ និង​ វប្បធម៌​ខ្មែរ ក៏ដូចជា​ការបង្ហាញ​ពី​ការច្នៃប្រឌិត​របស់​ប្រជាជន​កម្ពុជា ​ទៅកាន់​ពិភពលោក​ទាំងមូល​ ។​ ​កំប៉ុង​ដែល​រចនា​ថ្មី​មាន​តាំង​លក់​ទូទាំងប្រទេស ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ។

​ព័ត៌មាន​អំពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​

​ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​ ។ ក្រុមហ៊ុន​បានផ្តល់ផលិតផល​ជាង ៥០០ ​ម៉ាក ដល់​ប្រទេស​ជាង ២០០​ ប្រទេស ​។ ក្នុងចំណោម​ម៉ាក​ដែលមាន​តម្លៃ ២១ ពាន់​លាន​ដុល្លារ​អាមេរិក យើង​មាន​ភេសជ្ជៈ​ចំនួន ១៩ ​មុខ ដែលមាន​ជាតិ​ស្ករ​ទាប ឬ​គ្មាន​ជាតិ​ស្ករ​សោះ ដើម្បី​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ស្ករ​ ។ ក្រៅពី​ភេសជ្ជៈ​ដែលមាន​ឈ្មោះ កូ​កា កូ​ឡា យើង​មាន​ភេសជ្ជៈ​ឈ្មោះ​ល្បីៗ​នៅលើ​ពិភពលោក ដូចជា ​៖ ភេសជ្ជៈ​ដែល​ធ្វើ​ពី​សណ្តែកសៀង​ម៉ាក AdeS តែ​បៃតង​ម៉ាក Ayataka ទឹកបរិសុទ្ធ​ម៉ាក Dasani ទឹក​ផ្លែឈើ និង ​ទឹក Nectar ម៉ាក Del Valle Fanta កាហ្វេ​ម៉ាក Georgia តែ និង​ កាហ្វេ​ម៉ាក Gold Peak Honest Tea ទឹក​ផ្លែឈើ​ម៉ាក Minute Maid ភេសជ្ជៈ​កីឡា​ម៉ាក Powerade ទឹក​ផ្លែឈើ​ម៉ាក Simply ទឹក​ម៉ាក Smartwater Sprite ទឹក​ម៉ាក Vitaminwater និង ​ទឹកដូង​ម៉ាក Zico​ ។

​នៅ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា យើង​យកចិត្តទុកដាក់​លើ​ការចូលរួមចំណែក​បែប​វិជ្ជមាន​ក្នុង​ពិភពលោក ។ សកម្មភាព​នេះ​ចាប់ផ្តើម​ពី​ការ​កាត់​បន្ដ​យ​សារជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ ហើយ​បន្ត​ណែនាំ​ភេសជ្ជៈ​ថ្មី​ដែលមាន​ប្រយោជន៍​ ។ ក្រុមហ៊ុន​យើង​ក៏​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន ផ្តល់ឱកាស​ការងារ​ដ​ល់ស​ហការី និង ​ឱកាស​សេដ្ឋកិច្ច​ដល់​គ្រប់កន្លែង​ដែល​ក្រុមហ៊ុន​យើង​ធ្វើ​ប្រតិបត្តិការ​ ។ ក្រុមហ៊ុន​យើង​ធ្វើការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​សំបក​ដប ហើយ​បានជ្រើសរើស​បុគ្គលិក​ឲ្យ​បម្រើការ​ក្នុង​ក្រុមហ៊ុន​យើង​ចំនួន​ជាង 700,000 នាក់ ជុំវិញ​ពិភពលោក​ ។

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ Coca-Cola Journey នៅ www.coca-colacompany.com និង follow ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅលើ Twitter, Instagram, Facebook and LinkedIn.

​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា កម្ពុជា

​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (The Cambodia Beverage Company Limited) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ទទួល​ទុនវិនិយោគ ១០០% ពី​ក្រុមហ៊ុន​វិនិយោគ កូ​កា​-​កូ​ឡា Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុ​ជាមាន​មោទកភាព​ដែល​បាន​ផ្តាច់មុខ​លើ​ការផលិត និង ​ការ​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា និង ក្រុមហ៊ុន Monster Energy នៅក្នុង​ប្រទេស​កម្ពុជា​ ។  យើង​ក៏មាន​មោទកភាព​ចំពោះ​ផល​ប្រ័​ត​ដ៏​ល្អផ្តាច់គេ​លើ​ម៉ាក​ផលិតផល ដែល​យើង ផលិត​វេច​ខ្ចប់ លក់ និង​ចែកចាយ​ទៅកាន់​អតិថិជន​របស់​យើង​ជា​រៀងរាល់ថ្ងៃ ​។

​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុ​ជាមាន​ភេសជ្ជៈ​ចំនួន ៨ មុខ ដូចជា​៖ កូ​កា​-​កូ​ឡា Fanta Sprite Schweppes Aquarius Samurai Minute Maid Refresh និង ​ទឹក​ពិសា Dasani  ៕

អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

វ័យ ៤០ ឆ្នាំហើយ កូនធំទន្ទឹមខ្លួនទៀតតែ កែវ ស្រីនាង មិនចាស់សោះ!
មិនថា Friend ធម្មតា ឬ Crush បើ Chat ទៅ ហើយគេ Reply របៀបៗនេះ គួរ Unfriend ចោលទៅ
កែវ នីសា អាយុក្បែរ ៤០ ឆ្នាំហើយ តែសម្រស់នៅខ្ញង់គ្មានទាស់
ក្រសួងប្រកាស បុណ្យអុំទូកឆ្នាំនេះ ឈប់សម្រាកបាន ៤ ថ្ងៃ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន8 hours ago

លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ច និង ជាពាណិជ្ជករថៃនៅកម្ពុជា បរិច្ចាគជំនួយជួយជនរងគ្រោះទឹកជំនន់នៅកម្ពុជា

លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និង ជាពាណិជ្ជករថៃនៅកម្ពុជា បានបរិច្ចាគជំនួយចាំបាច់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិតាមរយៈ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម...

អត្ថបទក្រុមហ៊ុន12 hours ago

ខ្លាំង​យូរ​ឆ្នាំ​! ឥលូវ​ក្រុមហ៊ុន​អន្តរជាតិ យូ​នី​លី​វឺ ល្បី​ចេញ​ផលិតផល​ថ្មី​នៅ​កម្ពុជា​អាច​កម្ចាត់​មេរោគ​យ៉ាង​មាន​ប្រសិទ្ធភាព

Unilever ត្រូវបានគេទទួលស្គាល់​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ និង​ មាន​និរន្តរភាព​មួយ លេចធ្លោ​ក្នុង​ទីផ្សារ​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយសារតែ​រាល់​ផលិតផល​ដែល​ក្រុមហ៊ុន​មួយ​នេះ​ផលិត​សុទ្ធសឹងតែ​គិតដល់​សុខភាព និង តម្រូវការ​របស់​អ្នក​ប្រើ ប្រកបដោយ​គុណភាព និង​ស្តង់ដារ​អនាម័យ​ខ្ពស់ ​។ ​អស់​រយៈពេល​ជាង ១២០​ឆ្នាំនេះ Unilever ផលិត​បាន​ផលិតផល​ប្រមាណ​ ៤០០ ប្រេន ដែល​បាន​ដាក់លក់​នៅលើ ១៩០ ​ប្រទេស...

អត្ថបទក្រុមហ៊ុន14 hours ago

ណេ​ស​ត្លេ ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ ភេសជ្ជៈ​ឈានមុខ​គេ​នៅលើ​ពិភពលោក​បន្ត​ប្តេជ្ញាចិត្ត​លើកកម្ពស់​សុខភាព​ប្រជាជន​កម្ពុជា​តាមរយៈ​ព្រឹត្តិការណ៍​អប់រំ​សុខភាព​/​កម្មវិធី «ណេ​ស​ត្លេ សុខភាព​ល្អ ផ្ទះ​រីករាយ​»

​ភ្នំពេញ ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២០ ៖ កំណើន​សេដ្ឋកិច្ចជាតិ និង​ ការកាត់បន្ថយ​ភាពក្រីក្រ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​ សុខភាព​របស់​ប្រជាជន​កម្ពុជា​ ។ ប្រជាជន​ដែលមាន​ប្រាក់ចំណូល​កម្រិត​មធ្យម កំពុងតែ​មានការ​កើនឡើង​ជា​លំដាប់ ដែលជា​ហេតុនាំឱ្យ​ប្រជាជន​ភាគច្រើន​ចាប់អារម្មណ៍​ទៅនឹង​ការបរិភោគ​អាហារ និង​ទម្លាប់​នៃ​ការហាត់​ប្រាណ ដើម្បី​ធ្វើឱ្យ​ជីវិត​រស់នៅ​របស់​ពួកគាត់​កាន់តែ​ប្រសើរ និង​ប្រកបដោយ​សុខភាព​ល្អ...

អត្ថបទក្រុមហ៊ុន3 days ago

កំពុង​តៀម​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ​ខ្នាត​ធំ​ ៥ រឿង សម្រាប់ទស្សនិកជន​ទស្សនាពេញ​មួយឆ្នាំ ​២០២១

​តាំងពី​ការកកើត​ដំបូង រហូតមកដល់​សព្វថ្ងៃ​នេះ ស្ថានីយទូរទស្សន៍ CTN បាន​នាំមក​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ជាច្រើន​រាប់រយ​រឿង​ប្រកបដោយ​គុណភាព​ជា​ចម្បង ដែល​នេះ​ជា​ឆន្ទៈ​មួយ​ដ៏​ធំ ក្នុងការ​ចូលរួមចំណែក​គាំទ្រ លើកស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ដើម្បី​ទទួលបាន​ភាពល្បីល្បាញ និង​ ការគាំទ្រ​ពី​ទស្សនិកជន ​។​ ​នៅពេលនេះ CTN ក៏​នៅតែ​បន្ត​នូវ​ឆន្ទៈ​មួយ​នេះ ដោយ​កំពុងតែ​ផលិត​នូវ​រឿង​ភាគ​ខ្មែរ​ថ្មីៗ​ជាច្រើន​មិន​ថា​សម័យ ឬ​ បុរាណ ប៉ុន្តែ​គ្រាន់តែ​ភាពយន្ត​ភាគ​បែប​បុរាណ​មាន​ដល់​ទៅ ៥...

អត្ថបទក្រុមហ៊ុន5 days ago

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ក្នុង​ខេត្តកំពង់ស្ពឺ

​កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ដឹកនាំ​ដោយ​លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន រួមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ...

អត្ថបទក្រុមហ៊ុន6 days ago

ព្រះ​នាង​តូច នរោត្តម ជេន​ណា ក្លាយជា​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន ម៉ា​រី​រី​ហ្គ​ល «Marie Regal» ដែល​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន KHM Distribution

​ក្រុមហ៊ុន KHM Distribution មាន​សេចក្តី​សោម​ន្ស​រីករាយ សូម​ប្រកាស​ជា​ផ្លូវការ​ថា ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​រាជទូត​សុ​ឆ​ន្ទះ​របស់​ក្រុមហ៊ុន ម៉ា​រី​រី​ហ្គ​ល “Marie Regal” ប្រចាំ​ប្រទេស​កម្ពុជា ដែលជា​ម៉ាក​នំ​មួយ​ដ៏​ល្បីល្បាញ​ប្រចាំ​គ្រួសារ​ប្រជាជន​ឥណ្ឌូនេស៊ី ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី ចាប់តាំងពី​ឆ្នាំ ១៩៥២ ដែល​បាន​ឆ្លងកាត់​ជាច្រើន​ជំនាន់​មកហើយ ។​...

អត្ថបទក្រុមហ៊ុន1 week ago

ធ្វើ​ម៉េច​បង់ថ្លៃ ទឹក ភ្លើង តាម​វី​ង​មិន​អស់ថ្លៃ​សេវា​?

​មិន​ត្រឹមតែ​រហ័ស មាន​សុ​វត្តិភាព​និង​ងាយស្រួល​ប្រើតែ​ប៉ុណ្ណោះ​ទេ ឥឡូវនេះ​រាល់​អតិថិជន​ដែល​ធ្វើការ​ទូទាត់​វិក្កយបត្រ​ថ្លៃ​ទឹក ភ្លើង និង​សំរាម តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) នឹងមិន​អស់ថ្លៃ​សេវា​ឡើយ​ ។  ដើម្បី​ទទួលបាន​ការផ្តល់ជូន​ដ៏​ពិសេស​នេះ លោកអ្នក​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី Wing Money App បន្ទាប់មក​ចូលទៅក្នុង​មុខងារ “​ទូទាត់​វិក្កយបត្រ​” និង​ជ្រើសរើស “​ថ្លៃ​ទឹក...

អត្ថបទក្រុមហ៊ុន1 week ago

ឃើញ​ភ្លាម​លង់​ភ្លែត​! Pedro ចាប់ដៃ Pepsi ច្នៃ​ម៉ូដ​ដ៏​ប្លែក​សម្រាប់​រដូវ​កាល​ថ្មី​នេះ មាន​ទាំង​ការបញ្ចុះ​តម្លៃ​ទៀតផង!

Pedro x Pepsi បាន​សហការគ្នា​បង្កើត​នូវ Collection ថ្មី ផ្តាច់មុខ ដែលមាន​លក់​នៅតែ​កម្ពុជា​ប៉ុណ្ណោះ​ ។ សម្រាប់​ការបង្កើត​ថ្មី​នេះ គឺ​តំណាង​ឲ្យ​ភាពក្លាហាន និង​ប្រកាន់ខ្ជាប់​នូវ​ភាពជា​ខ្លួនឯង សម្រាប់​អ្នក​ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក​របស់​ពួកគេ​ ។  ​នៅក្នុង Collection​ថ្មី របស់ Pedro x...

អត្ថបទក្រុមហ៊ុន1 week ago

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ! ស៊ុនស៊ីម៉ិចកូប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាសឈ្នះរង្វាន់រថយន្តដ៏ថ្មីស្រឡាង!

ភ្នំពេញ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក និង ជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និង ឱកាសឈ្នះរង្វាន់រថយន្ត...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​​ ឈ្នះ​បាន​មេដាយ 4 ពី Monde Selection ឆ្នាំ 2020 (វីដេអូ)

​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី ដោយ​ដណ្តើមបាន​មេដាយ​​ចំនួន 4 ពី​ស្ថាប័ន​ត្រួតពិនិត្យ និង​វាយតម្លៃ​គុណភាព​ស្រា​បៀរ​លំដាប់​អន្តរជាតិ Monde Selection សម្រាប់​ឆ្នាំ 2020​។ មេដាយមាស​ទាំង 4 នោះបាន​លើ​ស្រា​បៀរ អង្គរ កំប៉ុង (Can 33cl) ស្រា​បៀរ អង្គរ ប្រភេទ​ដប...