មកស្គាល់តួអង្គក្នុងរឿង « បិសាចគួរឲ្យស្រលាញ់ » ទាំងអស់គ្នា !
រឿងភាគខ្មែរថ្មីរបស់ស្ថានីយទូរទស្សន៍ ហង្សមាស HDTV ប្រាកដជាល្អមើលមិនខាននោះទេ ។ រឿង «បិសាចគួរឲ្យស្រលាញ់» បាននឹងកំពុងធ្វើឱ្យទស្សនិកជនអន្ទះសាទន្ទឹងរង់ចាំទស្សនាយ៉ាងខ្លាំងបន្ទាប់ ពីរឿងនេះបានធ្វើការផ្សព្វផ្សាយនាពេលកន្លងមកនេះ ។
ដូច្នេះមុននិងទស្សនាសាច់រឿងទាំងមូល ឥឡូវនេះសូមទស្សនិកជនទាំងអស់មកស្គាល់តួអង្គនីមួយៗ ឲ្យកាន់តែច្បាស់ទាំងអស់គ្នា ! មើលតែឈ្មោះទៅដឹងហើយ មិនមែនលំៗទេណា ! ។ ដែលតួអង្គទាំង នោះរួមមាន ៖ សុរិយា សម្តែងដោយ ពេជ្រ សោភា, ប្រុស សាន់ សម្តែងដោយលោក Step, ចូចូ សម្តែងដោយ រ៉េត ស៊ូហ្សាណា, អ្នកស្រី សន សម្តែងដោយ ខាត់ សុឃីម, ហ្វីលីប សម្តែងដោយ សយ រតនៈ, កាណាដា សម្តែងដោយ ប៉ាច គីមមួយ, មេបិសាច សម្តែងដោយ វង្ស ដារ៉ារតនា, រ៉ូហ្សា សម្តែង ដោយ បាន មុន្នីល័ក្ខ, លោក សកល សម្តែងដោយ ឆឹម សក្កដា និង យាយ ភួង សម្តែងដោយ យាយ យយ ។
សូមបញ្ជាក់ផង ដែរថា រឿង «បិសាចគួរឲ្យស្រលាញ់» នឹងចាក់បញ្ចាំងជូនទស្សនានៅលើកញ្ចក់ ទូរទស្សន៍ ហង្សមាស HDTV ក្នុងពេលឆាប់ៗនេះ…៕