ផ្ទុះការគាំទ្រជាថ្មីជាមួយ MV បទ «លើសពីមិត្ត ១០០ ឆ្នាំ» របស់ ពេជ្រ សោភា (មានវីដេអូ)
បទថ្មីរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យ ជាពិសេសនៅលើបណ្តាញសង្គម ។ បទចម្រៀងដែលមានចំណងជើងថា «លើសពីមិត្ត ១០០ ឆ្នាំ» គឺជាបទថ្មីរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ដែលទើបតែបង្ហោះជាផ្លូវការកាលពីថ្ងៃពុធកន្លងទៅ តែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើហ្វេសប៊ុក និង លើយូធូប ពីអ្នកទស្សនារាប់ម៉ឺននាក់ក្នុងរយៈពេលដ៏ខ្លី ។
តាមរយៈសំនៀងដ៏ពីរោះគ្រលួចស៊ីនឹងអត្ថន័យនៃបទចម្រៀងនេះ ស្នេហាថ្មោងថ្មីកើតចេញពីមិត្តភាព មានទាំងភាពរំភើបរីករាយ ការប្រចណ្ឌអន់ចិត្ត និង យល់ច្រឡំគ្នា ធ្វើឲ្យបទចម្រៀងមួយបទនេះពីរោះចាក់ដោតបេះដូងយុវវ័យ អត្ថន័យពីបទ «មិត្ត ១០០ ឆ្នាំ ដែលបានចេញកាលពីឆ្នាំទៅ ដែលធ្លាប់ផ្ទុះការគាំទ្រម្តងរួចមកហើយ ។
គេសង្កេតឃើញថា ទោះបីជាមានវ័យជាងសាមសិបឆ្នាំហើយក៏ដោយ ក៏អ្នកនាង ពេជ្រ សោភា មើលទៅនៅតែស្រស់ស្អាត ជាមួយនឹងស្តាយតុបតែងខ្លួនបែបយុវវ័យ និង ប្រើទូរស័ព្ទទំនើបម៉ាក OPPO ពណ៌ក្រហម ស្រស់ស្អាតមិនចាញ់តារាក្មេងៗជំនាន់ក្រោយនោះឡើយ មើលទៅស័ក្តិសមយ៉ាងខ្លាំងជាមួយលោក ឆឹម សក្កដា ដ៏ស្រស់សង្ហា ដែលប្រើទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ដែលមានកាម៉េរ៉ាភ្ជាប់ជា មួយមុខងារ A.I Beauty ដ៏ទំនើបផងដែរ ។
គួររំឭកផងដែរថា ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានផលិតបទចម្រៀងពីរោះៗ បីបទរួចមកហើយ និង ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ក្នុងនោះមានបទ «មិត្ត១០០ ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា បទ «សាកស្រឡាញ់គ្នាបានទេ ?» ច្រៀងដោយកញ្ញា រ៉េត ស៊ូហ្សាណា និង Step និង បទ «លើសពីមិត្ត ១០០ ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា ដែលទើបនឹងចេញថ្មី ។
លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ «យើងពិតជារំភើបយ៉ាងខ្លាំងដែលមានបទចម្រៀងដែលយើងបានផលិតសុទ្ធតែទទួលការគាំទ្រពីអ្នកស្តាប់ ។ ដូច្នេះក្រៅពីការនាំយកនូវបច្ចេកវិទ្យាទូរស័ព្ទដៃទំនើបទាន់សម័យ បំពេញតាមតម្រូវការអ្នកប្រើប្រាស់ យើងក៏បានរួមចំណែកធំមួយក្នុងការលើកស្ទួយសិល្បៈចម្រៀងសម័យនៅក្នុងប្រទេសកម្ពុជាផងដែរ» ។ ចង់ដឹងស្នេហានៅក្នុងបទចម្រៀង «លើសពីមិត្ត ១០០ ឆ្នាំ» នេះរំភើបរីករាយចាក់ដោតបេះដូងអ្នកមានស្នេហាកម្រិតណា ? សូមទស្សនាវីដេអូខាងក្រោមនេះ ៖