Connect with us

អត្ថបទក្រុមហ៊ុន

វី ឌីណែត បង្ហើបឈុតពិបាកសម្តែងបំផុតក្នុងរឿងភាគថ្មីជាមួយ នី រតនា (វីដេអូ)

on

Advertisement

តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី រាជបុត្រកង្កែប ដែល នឹងត្រៀមចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ ម៉ោង 8 – 9 យប់។

នេះគឺជារឿងទីមួយដ៏ថ្មីសន្លាងហើយសម្រាប់ម្ចាស់បទ ខ្យល់បក់ចូលភ្នែក រូបនេះ ហើយក៏ជារឿង ភាគដំបូងដែរសម្រាប់តួប្រុសលោក នី រតនា តែត្រូវបានអ្នកគាំទ្រសាទរចំពោះវត្តមានអ្នកទាំងពីរក្នុង រឿងភាគថ្មីមួយនេះគឺទន្ទឹងរង់ចាំទស្សនាខ្លាំងៗតែម្តង។ ឆ្លើយតបទៅកាន់ការគាំទ្រ កញ្ញា វី ឌីណែត បានបញ្ជាក់ថា ‘‘នេះគឺជាអារម្មណ៍ដ៏រំភើបដែលរឿងភាគដំបូងបំផុតរបស់នាងខ្ញុំបានលេចចេញជា រូបរាង ព្រមទាំងទទួលបានការគាំទ្រពីបងប្អូនតាំងពីមិនទាន់ចាក់ផ្សាយយ៉ាងដូច្នេះ’’។

នៅពេលត្រូវ បានសួរពីឈុតឆាកដែលមានការលំបាកសម្រាប់ការសម្តែងរឿងភាគលើកទី១នេះ ម្ចាស់បទ អូនសុំត្រឹមការចងចាំ បានបន្តថា ‘‘នេះគឺជាលើកទីមួយសម្រាប់នាងខ្ញុំជាមួយលោក នី រតនា ហើយក្នុង រឿងនេះផ្ទាល់ឈុតដែលសម្តែងពិបាកត្រូវបំផុតគឺឈុតថើបមាត់ជាមួតួប្រុសនេះតែម្តង គឺក្នុងរឿងមាន ឈុតត្រូវថើបមាត់ច្រើនដង ហើយក៏ថតខុសច្រើនដងដែរ’’។

គួរបញ្ជាក់ផងដែរថា រឿង រាជបុត្រកង្កែប គឺជារឿងដែលបានទទួលសិទ្ធផលិតឡើងវិញពីរឿងភាគ តៃវ៉ាន់ The Prince Who Turns Into A Frog ដ៏ល្បីកក្រើកពេញអាស៊ីកាលពីកំឡុងឆ្នាំ 2005 ។ រង់ចាំទស្សនាទាំងអស់គ្នារឿង រាជបុត្រកង្កែប នឹមានចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង រាជិនីភូមិគ្រឹះ ម៉ោង 8 – 9 យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

អង្គការការពារសត្វព្រៃ នឹងរកយុត្តិធម៌ឱ្យបាន ចំពោះការស្លាប់ទាំងវេទនារបស់ដំរី និងកូនក្នុងផ្ទៃ
អ្នកគាំទ្រ Park Bom ចោទថាអតីតសមាជិក 2NE1 បោះបង់នាងទើបក្លាយជាបែបនេះ (វីដេអូ)
ណាត់ Crush ឱ្យហើយ! បាតុភូតច័ន្ទគ្រាស “Strawberry Moon” ដ៏កម្រ នឹងបង្ហាញខ្លួនថ្ងៃសៅរ៏នេះ
មកដល់វ័យ ៥០ ឆ្នាំទើប ជា សំណាង បានកូនស្រីឃ្យូតម្នាក់ ប្រលែងលេងនឹងគេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ក្រុមហ៊ុន​វី​ង និង​ ផ្សារ​ទំនើបអ៊ី​អនម៉​ល រួមគ្នា​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទិញ​ទំនិញ​ ​ប្រកបដោយ​ភាពងាយស្រួល​

​ឥឡូវនេះ​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទិញ​ទំនិញ និង សេវាកម្ម​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ហើយ​ ​ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​)...

អត្ថបទក្រុមហ៊ុន3 days ago

​វី​ង​ និង ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​ត្រៀម​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​មក​ចូលរួម​កម្ម​វី​ធី​ដ៏​ពិសេស​នៅ​ថ្ងៃទី ​៥ សប្តាហ៍​នេះ​

​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​សប្តាហ៍​នេះ វី​ង​ និង ​អ៊ី​អន​ម៉​ល នឹង​ប្រារព្ធ​ពិធី​ប្រកាសភាពជា​ដៃគូ​នឹង​គ្នា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ​ដើម្បី​ផ្តល់ជូន​ការទូទាត់​ប្រាក់​បែប​ឌីជីថល​ដ៏​ទំនើប​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ងជាមួយ​ហាង​ជាច្រើន ថែមទាំង​ផ្តល់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​ ។​ អតិថិជន​របស់​អ៊ី​អន​ម៉​ល ​និង ​អតិថិជន​វី​ង​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រួមមានការបញ្ចុះ​តម្លៃ​ ៥​ ដុល្លារ​ភ្លាមៗ​រាល់​ការ​កុម៉្ម​ង់​ទិញ​ផលិតផល​ជាមួយ​ហាង​ល្បីៗ​ជាច្រើន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ។ ទន្ទឹម​ហ្នឹង​នេះដែរ អតិថិជន​ហ្នឹង​អាច​បើក​គណនី​វី​ង​បាន​ដោយ​ឥតគិតថ្លៃ និង​...

អត្ថបទក្រុមហ៊ុន6 days ago

នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​វិធី​នេះ​លើក​សម្រស់​វិញ​បាន​

​​សាច់​មុខ​ម៉ដ្ឋខៃ គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​។ ​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) , លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ ឆាប់​ចាស់​មុន​អាយុ , ធ្វើ​ឲ្យ​ស្បែក​មុខស្ងួត...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន2 weeks ago

ងាយៗ ជួយ​ឲ្យ​សាច់​មុខ​ស​ភ្លឺ​ម៉ដ្ឋ​រលោង​រាល់ថ្ងៃ ទោះ​ពាក់​ម៉ាស​ជាប់​ក៏​មិន​ភ័យ​ខូច​ស្បែក​ដែរ​

​រាល់ថ្ងៃ​គ្រប់គ្នា​ប្រឹងប្រែង​ថែរក្សា​សុខភាព និង​សុវត្ថិភាព​ពី​កូ​វីដ​១៩ ដោយ​ការរក្សា​អនាម័យ លាង​សម្អាត​ដៃ​ញឹកញាប់ និង ពាក់​ម៉ាស​រាល់​ពេលចេញ​ក្រៅ​ផ្ទះ​។ ក្នុង​អាកាស​ក្តៅស្អុះ​ស្អាប់​ដូច​បច្ចុប្បន្ន ការពាក់​ម៉ាស​មិន​ថា​យូរ​ម៉ោង ឬមួយ​ភ្លែត​នោះទេ គឺ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែ​កមុខ ពិសេស​សម្រាប់​ប្រភេទ​ស្បែក​មុខ​ដែល​ស្ងួត ឬ​ងាយ​មានប្រតិកម្ម ។ វា​អាច​បង្ក​ឲ្យ​ស្បែ​កមុខ​ឡើង​ខ្លាញ់ ទៅជា​រមាស់ ឡើងក​ន្តួ​ល ឬ​ឡើង​មុន ។ ដូច្នេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន3 weeks ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន3 weeks ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...